Author: admin

ខ្ញុំអាណិតបងប្អូនប្រជាពលរដ្ឋខ្លាំងណាស់ 2,461 គ្រួសារ ចាប់ខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួក ៨នាក់

ចាប់ខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួក ៨នាក់ បោកប្រាស់លុយជិត ៤០លានដុល្លារអាមេរិក។ ការចាប់ខ្លួននេះ ដោយសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត។ ស្នងការដ្ឋាននគរបាលខេត្តកំពតបានសរសេរលើហ្វេសប៊ុកថា “ក្រុមហ៊ុនវិនិយោគលើទឹកភ្នែករាស្ត្រ ឬហៅមួយបែបទៀតធ្វើនំអត់ម្សៅ ខ្ញុំអាណិតបងប្អូនប្រជាពលរដ្ឋខ្លាំងណាស់ 2,461 គ្រួសារ សរុបទឹកប្រាក់ជិត ៤0 លានដុល្លា មានទាំងបងប្អូននៅខេត្តផ្សេងៗទៀតក៏ត្រូវចាញ់ការបោកបញ្ឆោតរបស់ក្រុមវិនិយោគដីឡូអស់នេះ សូមបងប្អូនផ្សេងៗទៀតពិចារណាផងមុននិងវិនិយោគជាមួយក្រុមហ៊ុនប្រភេទនេះ ។”

បុណ្យ កតញ្ញូ កតវេទី ចម្រើនព្រះជន្មជូនចំពោះ ឧបាសក អ៊ូ នាង និងឧបាសិកា ឈឹម​ សុខលាង

ថ្ងៃ ពុធ ទី ១១ ខែ មិនា ២០២៣ ក្រុមគ្រួសារកូនចៅទាំងអស់ បានប្រារព្ធកិច្ចការកុសល ដោយបានធ្វើបុណ្យ កតញ្ញូ កតវេទី ចម្រើនព្រះជន្ម ជូនចំពោះ ឧបាសក អ៊ូ នាង និងឧបាសិកា ឈឹម​ សុខលាង សូមអនុមោទនា!!! សូមអនុមោទនា!!! បុណ្យ​កតញ្ញូ​កតវេទី​ភាគច្រើន​គេ​និយម​ធ្វើ​ត្រឹមតែ​មួយ​កំណាត់​ថ្ងៃ​ហើយ​បន្ត​ពេញ​មួយ​ព្រឹក​ទៀត​តែបើ​អ្នកមាន​ល​​​ទ្ធភាព​គេ​អាច​ធ្វើ​ប៉ុន្មាន​ថ្ងៃ​ក៏​បាន​មិន​ខុសឆ្គង​អ្វី​ទេ​ដោយ​មានការ​និមន្ត​ព្រះសង្ឃ​យ៉ាងតិច​ពី​៤​អង្គ​ឡើង​ទៅ។ ពិធីបុណ្យ​នេះ​ធ្វើ​ឡើង​ដើម្បី​គោរព​ចំពោះ​លោក​អ្នក​ដ៏​មានគុណ​មាន មាតាបិតា ជីដូន​ជីតា​ជាដើម និង​សូមពរ​ជ័យ​ពី​លោក​អ្នក​មានគុណ​ទាំងឡាយ​នោះ​។ មុន​នឹង​ផ្តើម​ធ្វើបុណ្យ សាមី​ដើម​ទាន​ទាំងអស់​បាន​ពិភាក្សា​គ្នា​លើ​ការ​ចំណាយ​ទិញ​សម្ភារ​សម្រាប់​ពិធីបុណ្យ តាម​លទ្ធភាព…

រំភើបណាស់ថ្ងៃនេះបានជួបហើយម្ចាស់ផលិតផលប្រែន Lee Yury kin care ដែលល្បីល្បាញខ្លាំងនៅ​សហរដ្ឋអាមេរិក​ និងកូរ៉េ

ផ្សាយផ្ទាល់៖ រំភើបណាស់ថ្ងៃនេះបានជួបហើយម្ចាស់ផលិតផលប្រែន Lee Yury kin care ដែលល្បីល្បាញខ្លាំងនៅ​សហរដ្ឋអាមេរិក​ និងកូរ៉េឥឡូវបានជួបផ្ទាល់ហើយ នៅព្រលានយន្តហោះពោធចិនតុង ម៉ោង​ ១១ យប់ ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៣ អ្នកស្រី Lee Yury ជាមួយស្វាមីរបស់គាត លោក​ កែវ ពិសិទ្ធ … ចង់បានស្បែកស្អាតក្មេងជាងវ័យនឹង សុខភាពមាំមួន ការពារ ជំងឺទាំងឡាយ កុំភ្លេច Lee Yury…

Sophat Technology ផ្ដល់នូវដំណោះស្រាយជូនអ្នកដើម្បីគ្រប់គ្រងអាជីវកម្មរបស់អ្នក

តាមរយៈ លេខ : 066 66 55 23/ 010 66 55 23/ 092 66 55 23 ការរីកចម្រើនរបស់អតិថិជន គឺជាគោលដៅរបស់យើង យើងគឺជាប្រព័ន្ធ គ្រប់គ្រង ដ៏ល្អមួយនៅក្នុងប្រទេសកម្ពុជាដែលធ្វើអោយអតិថិជនច្រើនជោគជយ័។ ទំនាក់ទំនងមកយើងដើម្បីធ្វើការប្រឹក្សាយោបល់ពីអ្នកជំនាញដោយភ្ទាល់ តាមរយៈ លេខ : 066 66 55 23/ 010 66…

សម្តេចតេជោ ហ៊ុន សែន និង ប្រធានាធិបតីចិន ប្តេជ្ញាបន្តពង្រឹងស្មារតីកសាងសហគមន៍តែមួយ ជោគវាសនាតែមួយ ដែលផ្តោតសំខាន់លើវិស័យចំនួន៦
—- —- —

ក្រុងប៉េកាំង៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលជាថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជួបសំដែងការគួរសម ឯកឧត្តម ស៊ី ជិនពីង(Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបដែលធ្វើឡើងនៅផ្ទះសំណាក់រដ្ឋ Diao Yutai រដ្ឋធានីប៉េកាំង ឯកឧត្តម ស៊ី ជិនពីង មានប្រសាសន៍សំដែងនូវការស្វាគមន៍ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ជាមេដឹកនាំពិភពលោកលើកទី១…

អភិបាលខេត្តត្បូងឃ្មុំ និងប្រធានសមាគមរាជសីហ៍ អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងសមាជិក នៃ សមាគមរាជសីហ៍សាខាខេត្តត្បូងឃ្មុំ ព្រមទាំងប្រគល់អំណោយជូនរដ្ឋបាលខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ នារសៀល ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ មានរៀបចំពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងសមាជិក នៃ សមាគមរាជសីហ៍សាខាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍។ ឯកឧត្តម ស៊ូម សារឿន បានមានមតិស្វាគមន៍ និងបានក្រើនរម្លឹកពីប្រវត្តិនៃការកកើតសមាគមរាជសីហ៍ ចាប់តាំងពីឆ្នាំ២០១៨ មកដល់ បច្ចុប្បន្នមានសមាជិកសរុបចំនួន ៣,៦០៥ អង្គ/នាក់ មានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ…

ថ្នាក់ដឹកនាំ សមាគមរាជសីហ៍ អញ្ជើញជាអធិបតីពិធី ប្រកាស តែងតាំង ថ្នាក់ដឹកនាំនិងសមាជិក ជាង៣០០អង្គ/នាក់ ប្រចាំសាខានិងអនុសាខារាជសីហ៍ខេត្តត្បូងឃ្មុំ
—- —-

ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និង ឯកឧត្តម ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ អមដំណើរដោយថ្នាក់ដឹកនាំ គណៈកម្មាធិការប្រតិបត្តិសមាគមរាជសីហ៍ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ចំនួន៣១៤អង្គ/នាក់ ប្រចាំនៅសាខាខេត្តត្បូងឃ្មុំ និងអនុសាខាតាមស្រុកនានា នៅព្រឹកថ្ងៃទី០៧ ខែ កុម្ភៈឆ្នាំ២០២៣ នៅក្រុងសួង ខេត្តត្បូងឃ្មុំ។ ឯកឧត្តម អ៊ុង សារ៉ាវ៉ាន់ អនុប្រធានអចិន្ត្រៃយ៍សមាគមរាជសីហ៍ បានអានសេចក្តីសម្រេចតែងតាំងថ្នាក់ដឹកនាំ និងសមាជិក…

តំណាងលរដ្ឋជិត១០០គ្រួសារ ០៧ភូមិនៃសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ សំណូមពរ អាជ្ញាធរពាក់ព័ន្ធ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ឱ្យជួយអន្តរាគមន៍ កាត់ឆ្វៀលដីស្រែចំការរបស់ពួកគាត់ ឱ្យបន្តកាន់កាប់ស្របច្បាប់

ភ្នំពេញ៖ ផ្ទុះការតវ៉ារបស់ប្រជាពលរដ្ឋជិត១០០គ្រួសារ ដែលជាម្ចាស់ដីស្រែចំការ នៅភូមិចំនួន០៧ គឺភូមិបួនមុខ ភូមិស្វាយឧត្តម ភូមិត្រពាំងអំពិល ភូមិត្រពាំងទទឹង ភូមិកាន់ទ្រង់ ភូមិកោះរងៀង និងភូមិថ្នល់បន្ទាយ នៃសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ តំណាងប្រជាពលរដ្ឋបានរៀបរាប់ពីប្រវត្តិកាន់កាប់ដីថា ចាប់ពីឆ្នាំ១៩៨០ ពួកគាត់បានកាន់កាប់និងអាស្រ័យផលដីដោយធ្វើស្រែនិងដាំដុះដំណាំផ្សេងៗយ៉ាងសុខសាន្ត មិនមានការរំខានពីបុគ្គលណាមួយឡើយ។ ស្រាប់តែថ្ងៃ០៣ ខែកុម្ភៈឆ្នាំ២០១៦ រាជរដ្ឋាភិបាលចេញអនុក្រឹត្យកំណត់ផ្ទៃបឹងតាមោកជាសម្បត្តិសាធារណៈ ប៉ុន្តែពួកគាត់នៅតែបន្តកាន់កាប់អាស្រ័យផលដីនោះដដែល។ ថ្មីៗនេះ ពួកគាត់បានឃើញអនុក្រឹតលេខ២៣៧ចុះថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីការកែសម្រួលផ្ទៃបឹងតាមោក (បឹងកប់ស្រូវ)…

កូនសត្វខ្លាឃ្មុំតូចដែលជួយសង្គ្រោះពីខេត្តមណ្ឌលគិរីមានសុខភាពល្អ និងកំពុងស្ថិតក្រោមការថែទាំរបស់អ្នកជំនាញនៃអង្គការ Free the Bears

ក្រោយពីការធ្វើដំណើរដ៏វែងឆ្ងាយពីខេត្តមណ្ឌលគិរី កូនសត្វខ្លាឃ្មុំតូចមួយក្បាល ដែលជួយសង្គ្រោះដោយពលរដ្ឋ និងប្រគល់ជូនមន្ត្រីមន្ត្រីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឥឡូវនេះបានបញ្ជូនមកដល់ដៃអ្នកជំនាញនៃអង្គការ Free the Bears នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃនៃឧទ្យានសួនសត្វ ព្រៃការពារ និងសួនសត្វភូតគាមភ្នំតាម៉ៅដើម្បីបន្តការថែទាំ និងចិញ្ចឹមថែរក្សាឱ្យមានសុខភាពល្អ។ រូបភាពដែលទទួលបាន កូនសត្វខ្លាឃ្មុំតូចមួយក្បាលនេះមានសុខភាពល្អ និងកំពុងស្ថិតក្រោមការថែទាំងយ៉ាងយកចិត្តទុកដាក់ពី សំណាក់អ្នកជំនាញផ្នែកសត្វខ្លាឃ្មុំ។ នេះគឺជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។ ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីពាក់ព័ន្ធដែលបានបំពេញការងារសង្គ្រោះកូនសត្វខ្លាឃ្មុំនេះ និងថ្លែងអំណរគុណដល់ប្រជាសហគមន៍នៅក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីរួមនឹងអង្គការដៃគូដែលបានចូលរួមក្នុងកិច្ចការនេះ។ ឯកឧត្តមបានថ្លែងថា នេះគឺជាការបង្ហាញពីកិច្ចសហការគ្នាក្នុងជួយសង្គ្រោះ…

ឈាមស្រែក​ ស្បែកហៅ ជនដែរឆក់កាបូប បណ្ដាលឲ្យក្មេងស្រីម្នាក់ដួលចូលក្រោមរថយន្ដ…..

ហើយត្រូវរថយន្ដកិនស-្លាប់ នៅស្រុកស្អាង ខេត្តកណ្ដាលនោះ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវបង្ក្រាបបានហើយ។ ​នៅថ្ងៃទី២០ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ វេលាម៉ោង១៦:៤៥នាទី​ លោកឧ.ត្រី​ ខេង​ ម៉េងឈាង​ បានដឹកនាំ​កម្លាំងជំនាញការិយាល័យ សហការ​ជាមួយកម្លាំងជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ ធ្វេីការបង្រ្កាប​ និងឃាត់ខ្លួនជនសង្ស័យ​ឈ្មោះ​ សុខឃឿន សុីផាត ភេទប្រុស​ អាយុ២១ឆ្នាំ​ ជនជាតិខ្មែរ​ ស្នាក់នៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល​ ពាក់ព័ន្ធករណី​ លួចមានស្ថានទម្ងន់ទោស​ (បណ្តាលអោយ​ជនរងគ្រោះស្លាប់និងកន្លែងកេីតហេតុ​) ចំណែកអ្នកបេីកម៉ូតូឈ្មោះ​ ផា​…

You missed