ស្ត្រីម្នាក់ទំនាស់ពាក្យសំដីក្នុងគ្រួសារ ធ្វើអត្តឃាតផឹកថ្នាំពុល សម្លាប់ខ្លួន
ខេត្តបាត់ដំបង:@: ថ្ងៃអាទិត្យ ៧កើត ខែ អស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០២ ខែតុលា គ.ស ២០២២។បើតាមនគរបាលស្រុកភ្នំព្រឹកបានបញ្ជាក់ថា÷នៅថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២២នៅវេលាម៉ោង ០៦:២៥នាទីព្រឹក ស្ថិតនៅចំណុចក្រុមទី០៨ ភូមិបេស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីធ្វើអត្តឃាត(ផឹកថ្នាំបាញ់ស្មៅ អាឆេះ) កើតឡើងចំនួន០១លើក បណ្តាលឲ្យស្លាប់មនុស្សម្នាក់ឈ្មោះ ភិច ចិន ភេទស្រី…
