លោក កែវ សុខន បានប្រាប់ អ្នកសារព័ត៌មានយើងថា៖ មេឃុំអូរគ្រៀង និងប្រធានសហគមន៍ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ លក់ដីអោយគាត់ ហើយគំរាមយកវិញ ថែមទាំងកាប់ដំណាំស្វាយរបស់គាត់ចោលទៀតផង…..
ចំណែកខាងលោកពូមេឃុំ បានប្រាប់អ្នកសារព័ត៌មានយើងតាមទូរសព្ទ័ថា៖ នេះជារឿងមិនពិត វាជាការមួលបង្កាច់គាត់ទាំងស្រុង៕ ព័ត៌មានបឋម៖ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២២ លោក កែវ សុខន ភេទប្រុស អាយុ ៥១ឆ្នាំ សញ្ជាតិខ្មែរ និង ប្រពន្ធឈ្មោះ៖ ឃាង ដេន អាយុ ៥៧ ឆ្នាំសញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន នៅភូមិអូរព្រះឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ បានប្រាប់ អ្នកសារព័ត៌មានយើងថា៖ខ្ញុំបាទនាងខ្ញុំមានគ្នាចំនួនបួនគ្រួសារ បានទិញដីពី លោកមេឃុំអូរគ្រៀង…
