Author: admin

ប្រេងឥន្ធនៈ​ចំនួន​ ​០​៦​ ​មិន​មាន​ភាព​អនុលោម​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​ខេត្ត​កំពង់ចាម​ ​និង​ខេត្ត​កណ្ដាល​……

ក្នុងមួយថ្ងៃ​ខេត្ត​ចំនួន​៣​ ​រក​ឃើញ​ស្ថានីយ​/ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន​ ​០​៦​ ​មិន​អនុលោម​តាមច្បាប់​! អគ្គ​នាយដ្ឋាន​ការពារ​អ្នកប្រើប្រាស់​ ​កិច្ច​ការប្រកួតប្រជែង​ ​និង​បង្ក្រាប​ការ​ក្លែង​បន្លំ​ CC​F​ ​បាន​រក​ឃើញ​ ​ស្ថានីយ​/ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន​ ​០​៦​ ​មិន​មាន​ភាព​អនុលោម​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​ខេត្ត​កំពង់ចាម​ ​និង​ខេត្ត​កណ្ដាល​ ​។​ ​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ ​កាលពី​ថ្ងៃ​ទី​១​៨​-​១​៩​ ​ខែ​តុលា​ ​កន្លងទៅ​ ​មន្ត្រី​ស៊ើប​អង្កេត​នៃ​អគ្គ​នាយដ្ឋាន​ការពារ​អ្នកប្រើប្រាស់​ ​កិច្ច​ការប្រកួតប្រជែង​ ​និង​បង្ក្រាប​ការ​ក្លែង​បន្លំ​(​ក​.​ប​.​ប​.) ​បាន​ចុះ​ត្រួតពិនិត្យ​តាម​បណ្ដា​ស្ថានីយ​/ដេប៉ូ​ប្រេងឥន្ធនៈ​ក្នុងស្រុក​ប​សេដ្ឋ​ ​ខេត្ត​កំពង់ស្ពឺ​ ​ស្រុក​កំពង់​សៀម​ ​ខេត្ត​កំពង់ចាម​ ​និង​ស្រុក​ល្វា​ឯម​ ​ខេត្ត​កណ្ដាល​បាន​ចំនួន​ ​២​០​ ​ស្ថានីយ​/ដេប៉ូ…

បូមសាំងចេញរថយន្តទៅស៊ីទែនស្តុប មិនប្រុងប្រយ័ត្ន ធ្វេីឲ្យឆាបឆេះនិងរបួសមនុស្ស…….

(ខេត្តបាត់ដំបង ) កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង ៤និង០០នាទីរសៀល ស្ថិតនៅចំណុចក្រុមទី១៥ ភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីអគ្គិភ័យបានកើតឡើង បណ្តាលឲ្យឆេះផ្ទះចំនួន០១ខ្នងទំហំ ១២x៨ មែត្រ កម្ពស់ បីជាន់ របស់ម្ចាស់ឈ្មោះ ម៉ាន់ ចៃ ភេទប្រុស អាយុ ៤៩ឆ្នាំ ។ រងរបួសមនុស្សចំនួនម្នាក់ បានបញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង (ជាអ្នកបើកបររថយន្តដឹកសាំង) ។រថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ចំនួន ៥គ្រឿងរថយន្តអធិការនគរបាលស្រុកបាណន់ចំនួន១គ្រឿងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចំនួន…

ប្រទះឃើញការ៉ុង​សង្ស័យ​​បើក​មើល​សុទ្ធ​តែ​បង់​គ្រាប់​ កំាភ្លើង….

ខេត្តបាត់ដំបង ÷ ស្រុកកំរៀងកម្លាំង​សមត្ថកិច្ច​ចុះល្បាតនៅតាមខ្សែបន្ទាត់ព្រំដែននៅវេលាម៉ោងជាង៥:០០នាទីល្ងាចថ្ងៃទី១៩ខែតុលាឆ្នាំ២០២១បាន​ប្រទះឃើញការ៉ុងសង្ស័យស្រាយខ្សែរការ៉ុងមើលស្រាប់តែឃើញសទ្ធតែគ្រាប់​យុទ្ធភ័ណ្ឌ​រាប់រយ​គ្រាប់ត្រង់ចំណុចក្បែអូរឋិតក្នុងភូមិថ្មីឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។ តាមប្រភព​បបាន​បញ្ជាក់​ថា ពេល​កង​កម្លាំង​ការពារ​ព្រំដែន​ ដើរល្បាតដល់ចំណុចក្បែអូរ ក៏​បានប្រទះឃើញការ៉ុងមួយនៅក្បែរអូរនោះ រួចសង្ស័យក៏បានត្រួតពិនិត្យមើលទើបដឹងថាជាគ្រាប់កាំភ្លើងជាច្រើនរយគ្រាប់តែម្តង។ សមត្ថកិច្ច​ក៏បាន​ឲ្យដឹងថាគ្រាប់កាំភ្លើងប្រភេទ១២,៧ចំនួន៥០៨គ្រាប់ និងបង់គ្រាប់ប្រភេទអាកាចំនួន៤២បង់។ បច្ចុប្បន្នគ្រាប់ទាំងអស់ត្រូវបានរក្សាទុកនៅទីបញ្ជាការកងពលតូចលេខ៥៣ដើម្បីបន្តការស្រាវជ្រាវតាមនីតិវិធី៕

បុរស០២នាក់ ត្រូវរថយន្តរបស់ក្រុមហ៊ុនផែស្ងួត សូ ងួន បុកម៉ូតូរួចកិនពីលើ ស្លាប់ភ្លាមៗ នៅខណ្ឌព្រែកព្នៅ…….

រាជធានីភ្នំពេញ ៖ ពិតជារន្ធត់ និងគួរអោអាណោចអាធ័មជាទីបំផុត ! បុរស០២នាក់បងប្អូន ត្រូរថយន្ត របស់ក្រុមហ៊ុន ផែស្ងួត សូ ងួន បុកម៉ូតូរួចកិនពីលើ បណ្តាលអោយស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីម៉ោងជាង៩ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។ សមត្ថកិច្ចបានអោយដឹងថា សពបុរសជាបងឈ្មោះ ឯល ពិន អាយុ៣៥ឆ្នាំ នឹងបុរសជាប្អូនឈ្មោះ ពីម៉ឺន ចំណាន…

រថយន្ដដឹកដីវ៉ាជែងប៉ះដៃចង្កូតម៉ូតូដួល ធ្លាក់កូនក្មេងខ្ទាតចូលក្រោមកង់ឡាន កិនស្លាប់យ៉ាងអាណោចអាធ័ម….

រាជធានីភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សង្វេគនេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក​ ថ្ងៃទី១៨​ ខែតុលា​ ឆ្នាំ២០២១​ នៅចំណុចមុខផ្សារជម្ពូវ័ន​ តាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងភូមិជម្ពូវ័ន២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ហេីយរថយន្តបង្កព្យាយា​មបេីករត់បានចម្ងាយប្រហែល១គីឡូម៉ែត្រត្រូវសមត្ថកិច្ចឃាត់បាន។ កុមារារងគ្រោះដែលស្លាប់ឈ្មោះ ស៊ុន​ ចានី​ អាយុ៩ឆ្នាំ​ មានម្តាយឈ្មោះ យ៉ាដា​ អាយុ៣៥ឆ្នាំ​ ស្នាក់នៅក្នុងសង្កាត់កំបូល​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។ ចំណែកតៃកុងរថយន្តបង្កហេតុឈ្មោះ ម៉ោ​ ថេរ៉ា​ ភេទប្រុស​ អាយុ៣៣ឆ្នាំ​ មានស្រុកកំណេីតនៅភូមិ​ត្រពាំងធ្លក​ ស្រុករមាសហែក​…

ទាហានឈុតខ្មៅថៃចាប់ពលករខ្មែរចំនួន២០នាក់ ដែលចំណាយលុយអោយមេខ្យល់ម្នាក់៩.០០០ បាត……

ប្រទេសថៃ,ខេត្តស្រះកែវ:ពលករខ្មែរចំនួន២០នាក់ត្រូវបានក្រុមទាហានឈុតខ្មៅថៃក្នុងកងរយលេខ១៣០២សហការជាមួយតម្រួតការពារព្រំដែនថៃចាប់ខ្លួនខណ:ដែលពួកគេលបឆ្លងដែនដោយខុសច្បាប់ដើម្បីចូលទឹកដីថៃរកការងារធ្វើ។ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង៤៥នាទី រសៀលថ្ងៃទី១៦ខែតុលា ឆ្នាំ២០២១ត្រង់ចំណុចបានថាន់ចៃក្នុងភូមិ១ឃុំថាប់ភ្រិកស្រុកអារញ្ញប្រាថេតខេត្តស្រះកែវប្រទេសថៃ។ នៅមុនពេលឃាត់ខ្លួនគឺមានពលករខ្មែរចំនួន២០នាក់បានលបឆ្លងព្រំដែនចូលទៅក្នុងទឹកដីថៃដោយនាំគ្នាដើរកាត់តាមព្រៃក្បែខ្សែបន្ទាត់ព្រំដែន ស្របពេលដែលកម្លាំងទាហានឈុតខ្មៅថៃ កំពុងល្បាតក៏បានស្ទាក់ចាប់ដែលក្នុងនោះប្រុស១៣នាក់និងស្រី៧នាក់។ ក្រោយការចាប់ខ្លួនពលករខ្មែរបានសារភាពថា ពួកគេទាំងអស់មកពីខេត្តសៀមរាបបន្ទាយមានជ័យ ពោធិសាត់ និង ខេត្តបាត់ដំបង ដោយមានបំណងឆ្លងចូលទៅរកការងារធ្វើនៅក្នុងខេត្ត ឈុនបុរី ប៉ាធុំថានី និងទីក្រុងបាងកក ប្រទេសថៃ ដោយម្នាក់ៗត្រូវចំណាយអោយមេខ្យល់ខ្មែរក្នុង១នាក់ ៣.០០០ បាត ជាមុនសិន ពេលទៅដល់គោលដៅទើបថែមម្នាក់ ៦.០០០ បាតទៀត ស្មើនិងម្នាក់៩.០០០បាតប៉ុន្តែក៏ត្រូវឃាត់ខ្លួនតែម្តង ក្រោយពេលឃាត់ខ្លួនក្រុមយោធាថៃបានត្រួតពិនិត្យសុខភាពពួកគេទាំងអស់ដើម្បីការពារនៅក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនិងបានបញ្ជូនទៅអោយប៉ុស្ត៍តម្រួតខ្លងណាំសៃដើម្បីអនុវត្តតាមនីតិវិធី ៕

រថយន្ដដឹកប្រេងសាំងក្រុមហ៊ុនសូគីម៉ិច ក្រឡាប់ផ្ងារជើងកំពប់ហៀរប្រេងសាំង ពេញផ្លូវជាតិលេខ៤ នៅស្រុកភ្នំស្រួច…..

ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថៃ្ងទី១៧ ខែតុលា ឆ្នាំ២០២១ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយកត្ដាបច្ចេកទេសយាន និងការបើកបរលើសល្បឿនកំណត់ បណ្ដាលឱ្យរថយន្ដដឹកប្រេងសាំងក្រុមហ៊ុន សូគីម៉ិច ក្រឡាប់ផ្ងារជើង កំពប់ហៀរប្រេងសាំង ពេញផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៨៤-៨៥ ស្ថិតក្នុងភូមិទី១ ឃុំត្រែង ត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ សមត្ថកិច្ចនគរបាលចរាចរណ៍ អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច និងក្រុមការងារអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលខេត្ដកំពង់ស្ពឺ កំពុងចំណាត់ការនៅគោលដៅកើតហេតុ ។ សូមអ្នកធ្វើដំណើរតាមកំណាត់ផ្លូវជាតិលេខ៤…

បញ្ជូនខ្លួនជនសង្ស័យ ៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីឆក់ និងអ្នកទទួលផលចោរកម្ម នៅខេត្តកំពត……

ខេត្តកំំពត៖ កាលពីរសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ មនុស្សប្រុសស្រីចំនួន ៩នាក់ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធករណី២ផ្សេងគ្នា កំពុងកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមច្បាប់។ សាកសួរ មនុស្សប្រុសស្រី ៩ នាក់ ដើម្បីកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូង នារសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស។ ក្នុងចំណោមនោះ ជនម្នាក់ជាប់សង្ស័យពីបទ ទទួលផលចោរកម្ម អំពើឆក់ទ្រព្យសម្បត្តិ តាមដងផ្លូវរបស់ ក្រុមនេះ។ក្រុមជនសង្ស័យទាំង ៩នាក់ (ស្រី២នាក់)…

សមត្ថកិច្ចសហការគ្នា តាម​ប្រមាញ់ចាប់ខ្លួន​អ្នក​រត់​កង់​បី​ឥ​ណ្ឌាម្នាក់ក្រោយពីហិង្សា​ចាក់ជន​ជាតិចិននៅ ខេត្តព្រះសីហនុហើយរត់ទៅសំងំលាក់ខ្លួននៅឯខេត្ត……

ខេត្តសៀមរាប ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ​ចំនួន ២ ខេត្ត គឺខេត្តសៀមរាប និងខេត្តព្រះសីហនុ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២១ បាន​សហ​ការណ៍​ជាមួយ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​បេនឡាន​ក្រុង​បុរី​សៀង​ណាំ ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ពាក់​ពន្ធ​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស (​ប្រើ​កាំបិត​ចាក់​ជនជាតិ​ចិន បណ្តាល​ឲ្យ​របួសធ្ងន់) បន្ទាប់ពីជនសង្ស័យបានបង្កហេតុនៅមាត់សមុទ្រខេត្តព្រះសីហនុ រួចរត់ទៅសម្ងំលាក់ខ្លួននៅឯខេត្តសៀមរាប ។ ជនសង្ស័យ​ឈ្មោះ ថង សម្បត្តិ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​រត់​ផាស​អាប់​កង់​បី​ឥណ្ឌា ស្នាក់​នៅ​សង្កាត់​លេខ​៣…

ឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិបានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្តល់ជូនដល់កងកម្លាំងទាំងបីអង្គភាពនៅក្នុងខេត្តស្វាយរៀង…..

ស្វាយរៀង៖ និងជាប្រធានស.ស.យ.ក. ខេត្តស្វាយរៀង និងក្រុមការងារ យុវជនខេត្ត កាលពីព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលាឆ្នាំ២០២០នេះ បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្តល់ជូនដល់កងកម្លាំងទាំងបីអង្គភាពនៅក្នុងខេត្តស្វាយរៀង ដោយក្នុង០១អង្គភាពៗទទួល បាន៖១-អង្ករចំនួន ០១ តោន២-មីចំនួន០៣កេះធំ=១៨កេះតូច៣-ត្រីខកំប៉ុង០៣កេះធំ=៣០០កំប៉ុងដោយឡែក កម្លាំងអន្តរាគមន៍នៃស្នងការដ្ឋានគរបាលខេត្តទទួលបានអាវពោងចំនួន ៥០ អាវបន្ថែម។ហើយនៅថ្ងៃដដែលនោះ ឯកឧត្តមក៏បានបន្តនាំយកអំណោយសង្រ្គោះចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ដែលស្ថិតនៅភូមិរោងបន្លែ សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង។ ក្នុងឱកាសនោះ ឯកឧត្តមបានថ្លែងការកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ចទាំងអស់…

You missed