Author: admin

រថយន្តកុងតីន័រមួយគ្រឿងបើកបុកបង្គោលភ្លើងនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់់មួយកង់……

រថយន្តកុងតីន័រមួយគ្រឿងបើកបុកបង្គោលភ្លើងនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់់មួយកង់នឹងពីកង់ទៀតរបើកចេញពីជួររងការខូចខាតយ៉ាងដំណំ… ភ្នំពេញ÷បុរសម្នាក់បើករថយន្តងោកមួយភាំងរេចង្កូតទៅបុកបង្គោលភ្លើងហើយនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤នឹង៣៥នាទីល្ងាច ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១នេះ សិ្ថតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើង គេបានឃើញបុរសម្នាក់បើករថយន្តធុនធំម៉ាកកុងតីន័រក្បាលពណ៌សលាយខៀវមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3D-0298 បើកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ សង្ស័យតែតៃកុងងោកមួយភាំង ទើបបណ្ដាលឲ្យរថយន្តរេចង្កូតមកខាងឆ្វេងជ្រុលទើបបុកជាមួយនឹងបង្គោលភ្លើងមួយដើមហើយនឹងរបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់ឃើញថារថយន្តបង្កមានការប៉ះពាល់ទៅដល់បង្គោលភ្លើងនិងរបាំងថ្មពុះចែកទ្រូងផ្លូវដែលជាសម្បត្តិរបស់រដ្ឋទើបទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យចុះមកធ្វើការវាស់វែងនិងយករថយន្តបង្កទៅរក្សាទុករងចាំតៃកុងឬម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយទៅតាមនិតិវិធីច្បាប់។

សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកពេជ្រាដា ចូលរួមសម្របសម្រួលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩……

សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកពេជ្រាដា ចូលរួមសម្របសម្រួលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ និង ក្មេងជំទង់នៅស្រុកពេជ្រាដា==========ដើម្បីចូលរួមជំរុញឲ្យការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដំណើរការទៅរលូននិង សម្រេចតាមផែនការកំណត់របស់រាជរដ្ឋាភិបាល និងជួយសម្រួលដល់ការងាររបស់ក្រុមគ្រូពេទ្យជួរមុខ ក្រុមការងារ ស.ស.យ.កស្រុកពេជ្រាដា សហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំង ក្រុមគ្រូពេទ្យជួរមុខ បានចូលរួមសម្របសម្រួលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅស្រុកពេជ្រាដា ចំនួន ៣ វគ្គ ដោយក្នុងមួយថ្ងៃៗមានសមាជិក ស.ស.យ.កចូលរួមពី២០នាក់ទៅ៣០នាក់ ។ សម្រាប់វគ្គទី១ ចាក់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ដូសទី១ ដល់ប្រជាពលរដ្ឋមានអាយុចាប់ពី ១៨ ឆ្នាំរហូតដល់ ៦០ ឆ្នាំ ដែលបានប្រព្រឹត្តទៅរយៈពេល ១៤ថ្ងៃ ចាក់បានចំនួន១០,៥៩៣…

ឯកឧត្តម គួច ចំរើន ទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា និងសប្បុរសជន…

ព្រះសីហនុ÷នាព្រឹកថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា និងក្រុមហ៊ុនជាថវិកា និងសម្ភារៈដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ចូលរួមចំណែកក្នុងការកសាងអគារតេជោ ព្យាបាលជំងឺ កូវីដ-១៩ និងសម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ- ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ។ អំណោយដែលបានប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ មានដូចខាងក្រោម។ ១.លោកឧកញ៉ា…

សមត្ថកិច្ចបញ្ជូននារីសង្ស័យម្នាក់ រួមជាមួយថ្នាំញៀន មេតំហ្វេតាមីន ៨៦៤គ្រាប់ ទៅតុលាការ ……

សមត្ថកិច្ចបញ្ជូននារីសង្ស័យម្នាក់ រួមជាមួយថ្នាំញៀន មេតំហ្វេតាមីន ៨៦៤គ្រាប់ ទៅតុលាការ នៅរសៀលថ្ងៃនេះ(ចេញផ្សាយថ្ងៃទី០២ ខែកញ្ញ ឆ្នាំ២០២១) ខេត្តព្រះវិហារ ៖ ស្រ្តីម្នាក់ ដែលជាប់សង្ស័យក្នុងអំពើជួញដូរ នូវសាធាតុញៀនខុសច្បាប់៨៦៤គ្រាប់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជូនខ្លួនរួមនឹងវត្ថុតាងបទល្មើស ទៅកាន់តុលាការខេត្តព្រះវិហារ នៅថ្ងៃទី ០១កញ្ញាឆ្នាំ២០២១នេះ។ ការបញ្ជូនខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងបទល្មើសនោះ បានធ្វើឡើងក្រោយបើកប្រតិបត្តិការបង្ក្រាប ឃាត់ខ្លួន និងការរឹបអូសយកវត្ថុតាង កាលពីម៉ោង១០ និង៥១នាទីព្រឹក ថ្ងៃទី៣១សីហាឆ្នាំ២០២១ នៅផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិកំពង់សាមី ឃុំកំពង់ស្រឡៅពីរ…

អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យមើលទីតាំងតំបន់បិទខ្ទប់មួយចំនួន នៅស្រុកអូររាំង……

អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យមើលទីតាំងតំបន់បិទខ្ទប់មួយចំនួន នៅស្រុកអូររាំង ដែលប៉ះពាល់ជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩……..ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានអញ្ជើញចុះពិនិត្យមើលទីតាំងតំបន់បិទខ្ទប់មួយចំនួន នៅក្នុងភូមិសាស្រ្តស្រុកអូររាំង ចំពោះអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងករណីរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ក្នុងឳកាសចុះពិនិត្យនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរស្រុក ឃុំ និងសមត្ថកិច្ចជំនាញ…

ផ្លែមៀនតាង៉ែនចំនួន ៣តោន ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន……

អាវុធហត្ថរាជធានីភ្នំពេញ ទទួលបាន ផ្លែមៀនតាង៉ែនចំនួន ៣តោន ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន! នាល្ងាច ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលផ្លែមៀនតាង៉ែនចំនួន ៣តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន តាមរយៈក្រុមការងារ…

តំបន់ខ្លះនៅក្នុងរាជធានីភ្នំពេញ នៅតែទទួលការគំរាមកំហែងពីជំនន់ទឹកភ្លៀង…….

ខណ្ឌមានជ័យ, ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ !តំបន់ខ្លះនៅក្នុងរាជធានីភ្នំពេញ នៅតែទទួលការគំរាមកំហែងពីជំនន់ទឹកភ្លៀង ខណៈដែលកត្តាបម្រែបម្រួលអាកាសធាតុ ជាពិសេសកម្រិតទឹកភ្លៀងដែលកើនឡើងខ្ពស់ និងបញ្ហាហេដ្ឋារចនាសម្ព័ន្ធដែលមិនទាន់រឹងមាំ បានបង្កអោយមានការជន់លិចនៅតំបន់មួយចំនួន ដែលរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងខិតខំដោះស្រាយផងដែរ ។ ទោះយ៉ាងណា សូមបងប្អូនមេត្តាចូលរួមចំណែកទាំងអស់គ្នា តាមរយៈការវេចខ្ចប់ ទុកដាក់សំរាម ឲ្យមានអនាម័យ និងមានសណ្តាប់ធ្នាប់ជាប្រចាំ ចៀសវាងការបង្កជាផលរំខានជាយថាហេតុណាមួយ បណ្តាលឲ្យសំរាមនិងសំណល់ផ្សេងៗ កកស្ទះបណ្តាញលូនិងប្រព័ន្ធបង្ហូរទឹករបស់យើង ។ ជាមួយអាជ្ញាធររដ្ឋបាលសង្កាត់ និងរដ្ឋបាលខណ្ឌ ចុះពិនិត្យស្ថានភាពទឹកលិច និងប្រព័ន្ធបង្ហូរទឹកភ្លៀង នៅក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើ​ និងសង្កាត់ចាក់អង្រែក្រោម នៃខណ្ឌមានជ័យ…

បទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ…..

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ…….. អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅនៅព្រឹកថ្ងៃទី៣១-០៨-២០២១ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានធ្វេីការប្រជុំជួរកម្លាំងអន្ដរាគមន៏ចំនួន៣០នាក់ ដេីម្បីត្រួតពិនិត្យកម្លាំង ឯកសណ្ឋាន សក់ក្បាល និងការគោរពវិន័យ ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី តឹង សុធី ស្នងការរង និង លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ។

បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តតាកែវមានបញ្ហាអ្វីអាចខលមកលេខ Hot Line នៃស្នងការដ្ឋាន…

បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តតាកែវមានបញ្ហាអ្វីអាចខលមកលេខ Hot Line នៃស្នងការដ្ឋានខេត្តរាយការណ៍បាន……. ខេត្តតាកែវ៖ នាព្រឹកថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។ ក្នុងក៏មានការរួមដំណើរដោយក្រុមការងារ អញ្ជើញត្រួតពិនិត្យបន្ទប់ប្រចាំបញ្ជា(Hot line )តាមវេន និងទូរស័ព្ទសម្រាប់ទទួលព័ត៌មានទាន់ហេតុការណ៍ពីប្រជាពលរដ្ឋ (០៩៧៧៧៨០០០៥) អំពីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសារធារណៈរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តតាកែវប្រចាំថ្ងៃផងដែរ៕

ប្រពន្ធ័គ្រប់គ្រង ទីផ្សារបណ្តាញ បណ្តាញទីផ្សារ Network Marketing

Sophat Technology ផ្តល់ជូននូវ វិបសាយ និងប្រពន្ធ័គ្រប់គ្រង ល្អបំផុតសម្រាប់អាជីវកម្មខ្នាតតូច ធំ គ្រប់ប្រភេទ 💚 ប្រពន្ធ័គ្រប់គ្រង បណ្តាញទីផ្សារ Network Marketing 💚 ប្រពន្ធ័គ្រប់គ្រង សាលារៀន School management system 💚 ប្រពន្ធ័គ្រប់គ្រង អចលនទ្រព្យ Property Management System 💚 ប្រពន្ធ័គ្រប់គ្រង ការលក់ និង ប្រពន្ធ័គ្រប់គ្រងជាច្រើនទៀត…

You missed