Category: ព័ត៌មានជាតិ

រថយន្តបែនដឹកដីក្រឡាប់ធ្លាក់ប្រឡាយតែសំណាងល្អមិនបណ្ដើរឲ្យមាននរណារងគ្រោះថ្នាក់…

ភ្នំពេញ÷រថយន្តបែនដឹកដីមួយគ្រឿងពេលកំពុងបើកបរសុខៗស្រាប់តែបែកកង់ក៏បួងចង្កូតបណ្តាលឱ្យក្រឡាប់ធ្លាក់ផ្លូវចូលប្រឡាយបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកតែសំណាងល្អមិនមានអ្នកណារងរបួសក្នុងហេតុការណ៍នេះឡើយ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោរ រាជធានីភ្នំពេញ អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងរថយន្តម៉ាកហ៊ីយ៉ាន់ដាយធុនធំពាក់ស្លាកលេខចង្កូតស្ដាំ KDL-1250 មានដឹកដីពេញឡានបានធ្វើដំណើរតាមផ្លូវជាតិលេខ៣ លុះមកដល់កន្លែងខាងលើរថយន្តដឹកដីស្រាប់តែបែកកង់ខណៈដែលអ្នកបើកបរក្នុងល្បឿនលឿនក៏បានជ្រុលចង្កូតធ្លាក់ផ្លូវទៅក្រឡាប់ដោយចាក់ដីចោលពេញប្រឡាយ ប៉ុន្តែមិនប៉ះពាល់ជីវិតមនុស្សនោះទេ។ ប្រភពព័ត៌មានពីម្ចាស់រថយន្តបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានដឹកដីយកទៅចាក់ឱ្យគេ ស្រាប់តែបើកបរមកដល់ត្រង់ចំណុចកើតហេតុរថយន្តក៏បែកកង់ហើយក៏រេចង្កូតក្រឡាប់ផ្ងារជើងតែម្ដងទៅ ក្រោយកើតហេតុម្ចាស់រថយន្តក៏ទំនាក់ទំនងទៅជនស្ទូចដើម្បីមកស្ទូចរថយន្តយកទៅជួសជុលខ្លួនឯង៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចាត់​រដ្ឋបាលខេត្តកណ្តាល ជាតំណាងចុះតាមខ្នងផ្ទះគ្រួសារសពទាំង១១នាក់….

នៅព្រឹកថ្ងៃសុក្រ ៤រោច​ ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចាត់រដ្ឋបាលខេត្តកណ្តាល ដែលដឹកនាំដោយ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល…

(ព័ត៌មានបឋម)សិស្សសាលាជាង១០នាក់ ជិះទូកឆ្លងទៅកោះចំរើនដល់ពាក់កណ្ដាលទន្លេត្រូវលេចទូកបាត់ខ្លួនទាំងអស់…

កណ្ដាល÷មានករណីមួយបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ននឹង២៥នាទីយប់ដោយទូកដរដឹកសិស្សសាលាមួយគ្រឿងបានលិចនៅមុនពេលនេះបន្តិច បណ្ដាលឲ្យសិស្សសាលាជាង១០នាក់ មានមនុស្សចាស់ផងដែរ បានលិចចូលទន្លេមកដល់ពេលនេះ សមត្ថកិច្ចសង្គ្រោះបានមនុស្ស២នាក់ និងរកសពឃេីញម្នាក់បានបាត់បង់ជីវិតទៅហើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧នឹង២៥នាទីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ លោក អាំ ធូ អធិការនគរបាលស្រុកលើកដែកបានឱ្យដឹងថាទូកដរដែលដឹកសិស្សសាលានៅកោះចំរើនបានលិចបាត់ បណ្ដាលឲ្យសិស្សសាលាជាង១០នាក់បានបាត់ខ្លួន ក្រោយពីទទួលបានព័ត៌មានភ្លាមលោកអធិការបានចាត់ឲ្យកម្លាំងសមត្ថកិច្ចសហការជាមួយនឹងប្រជាពលរដ្ឋបានដុតដៃដុតជើងភ្លាមៗ រកឃើញមនុស្ស៤នាក់ តែបាត់បង់ជីវិតម្នាក់ ខណ:ដែលនគរបាលកំពុងតាមរាវរកអ្នកបាត់ផ្សេងទៀតទាំងយប់ងងឹត ។ ទោះយ៉ាងណាលោកពុំទាន់ហ៊ានអះអាងពីមូលហេតុដែលបណ្ដាលឲ្យទូកដរលិចនោះទេ ហើយក៍ពុំទាន់ក្ដាប់បានព័ត៍មានជុំនោះដែរ ពោលគឺកំពុងរវល់ធ្វើការសិន រង់ចាំបញ្ជាក់នាពេលក្រោយ។ នេះជាព័ត៌មានបឋមព័ត៌មានលម្អិតយ៉ាងណាយើងខ្ញុំជម្រាបជូនពេលក្រោយ៕

ផ្ទះពលរដ្ឋជាង១០០ខ្នង ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានរងការលិចលង់ ដោយបង្កពីជំនន់ទឹកស្ទឹងព្រែកត្នោត

(ភ្នំពេញ)៖កម្ពស់ទឹកស្ទឹងព្រែកត្នោតបន្តកើនឡើងបង្កឱ្យមានការជន់លិចផ្ទះប្រជាពលរដ្ឋជាង១០០ខ្នងផ្ទះនៅជាប់នឹងសណ្ដស្ទឹងក្នុងសង្កាត់ចំនួន៦នៃខណ្ឌដង្កោ។ មន្ត្រីអាជ្ញាធរខណ្ឌបានឱ្យដឹងនៅថ្ងៃទី១២ ខែតុលាឆ្នាំ២០២២នេះថា សង្កាត់ចំនួន៦ដែលរងលិចផ្ទះនិងផ្លូវគឺសង្កាត់គងនយ-សង្កាត់ព្រៃវែង-សង្កាត់សាក់សំពៅ-សង្កាត់ស្ពានថ្ម-សង្កាត់ព្រៃសនិងសង្កាត់ជើងឯក។ ក្នុងនោះពលរដ្ឋប្រមាណ ៣០គ្រួសារក្នុងសង្កាត់ព្រៃវែង បានជម្លៀសទៅទីទួលសុវត្ថិភាព និងកំពុងរស់នៅលើទំនប់ជាបណ្ដោះអាសន្ន។ គួរបញ្ជាក់ថា ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោតគិតនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ នៅ“ស្ថានីយពាមឃ្លៃ”ទឹកមានកម្ពស់៦,៤៦មកើនឡើង០,៤៦មធៀបម្សិលមិញ៦,០០ម ។ រហូតដល់ពេលនេះស្ថានភាពទឹកស្ទឹងព្រែកត្នោតបានហូរក្នុងកម្រិតពេញស្ទឹងនិងហូរចូលដល់តាមជើងទំនប់សណ្ដទៀត៕

យុវជនវ័យ១៩ឆ្នាំ ជាកម្មករបូមខ្សាច់ម្នាក់ ជួបបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ រហូតឈានដល់គិតខ្លី បន្ទាប់ពីផឹកស្រាស្រវឹងហើយក៏ចងកសម្លាប់ខ្លួនតែម្តង….

កណ្ដាល៖បុរសម្នាក់បានចងកសម្លាប់ខ្លួនអត់មាននរណាដឹងក្រោយពីផឹកស៊ីរួចនៅភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាលរំលងអធ្រាត្រចូលថ្ងៃទី១២ ខែតុលា។ មន្ត្រីនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ជនធ្វើអត្តឃាតឈ្មោះ ឌិន ធុន អាយុ១៩ឆ្នាំទីកំណើតនៅភូមិដូនម៉ា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ។ បច្ចុប្បន្នស្នាក់នៅភូមិ ឃុំខាងលើ អត្តឃាតជនជាកម្មករបូមខ្សាច់ឱ្យដេប៉ូមួយកន្លែងក្នុងភូមិស្តៅកន្លែង៤ ជាង២ឆ្នាំមកហើយ។ មុនកើតហេតុបុរសរូបនោះរួមទាំងកម្មករធ្វើការជាមួយគ្នាបានជួបជុំផឹកស្រាបៀរនៅក្នុងរោងមួយក្បែរកន្លែងធ្វើការ។ក្រោយពីផឹកស៊ីរួចក៏បែកគ្នាទៅសម្រាករៀងៗខ្លួន។ មុនពេលសម្រាកនោះគេឮបុរសនោះនិយាយទូរសព្ទរហូត។លុះដល់រំលងអធ្រាត្រចូលថ្ងៃទី១២ ខែតុលាក៏មានការភ្ញាក់ផ្អើលឃើញបុរសនោះបានចងកស្លាប់នៅថ្នឹមរោងមិនដឹងពីថ្មើរណាមកទេ។ សមត្ថកិច្ចចុះពិនិត្យសពបានសន្និដ្ឋានថា អត្តឃាតជនទំនងមានវិបត្តិស្នេហា៕

សេចក្តីជូនដំណឹងស្តីពី “ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣”

កាន់តែពិសេស ឆ្នាំនេះ ក៏មានរៀបចំការប្រកួតបាល់ទាត់ផ្នែកនារីផងដែរ។ 👉👉🗓🗓ចាប់ផ្តើមលក់ពាក្យនិងទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះតទៅ អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានសមាគមក្លឹបបាល់ទាត់ទាំងអស់ដែលមានបំណងចង់រួមការប្រកួត សូមរួសរាន់មកទទួលពាក្យ និងបំពេញតាមលក្ខណ្ឌដូចមានភ្ជាប់ក្នុងសេចក្តីជូនដំណឹង! ⚽️⚽️⚽️ កីឡានាំមកនូវសុខភាពល្អ🏆🏆🏆 Soccer League💪💪💪ស្មារតីសាមគ្គីភាព

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចុះសួសុខទុកនិងនាំយកអំណោយ ជូនកម្លាំងនគរបាលចុះជួយរំដោះទឹកជំនន់ និងច្រកដីដាក់ការ៉ុងបិតទឹកបញ្ជៀសការជន់លិច នៅសាកលវិទ្យាល័យជាតិមានជ័យ…

បន្ទយមានជ័យ: នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងជាអនុគណ:ទ្រទ្រង់សាកលវិទ្យាល័យជាតិមានជ័យ បានដឹកនាំ លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង និងសប្បុរសជន អញ្ជើញចុះសួសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនកងកម្លាំងដែលឈរជើង ជួយបូមទឹកចេញ និងបិទទំនប់ នៅសាកលវិទ្យាល័យជាតិមានជ័យ ។ ក្នុងនោះលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានឧបត្ថម្ភទឹកសុទ្ធកម្ពុជា ចំនួន ៥០កេស និងថវិកា ១,០០០,០០០ រៀល (មួយលានរៀល) ឧបត្ថម្ភ…

រន្ធត់ណាស់ នារីម្នាក់ជិះម៉ូតូទាក់ដៃចង្កូតដួលនិងថ្នល់ ត្រូវគ្រឿងចក្រកិន បណ្ដាលឱ្យបែកក្បាលស្លាប់មួយរំពេច…..

ភ្នំពេញ ៖ នារីម្នាក់ជិះម៉ូតូមួយគ្រឿង បានទាក់ដៃចង្កូតជាមួយនិងគ្រឿងចក្របណ្ដាលឲ្យខ្ទៀតចូលក្រោមកង់កិនបែកក្បាលធ្លាយខួរស្លាប់មួយរំពេច បង្កការភ្ញាក់ផ្ញើលកាលពីវេលាម៉ោង៩ និង២០នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ នៅម្ដុំរង្វង់មូលព្រះនរាយណ៍ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សពនារី រងគ្រោះមាន ឈ្មោះ ខុន សុផារី ភេទស្រី ជាបុគ្គលិកមន្ទីរពេទ្យបង្អែក ស្រុកស្អាង ស្នាក់នៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿង…

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់មហាជនជម្រើសជើងឯកថ្នាក់ខេត្ត ពានរង្វាន់ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី ឆ្នាំ២០២២…..

មណ្ឌលគិរី៖ នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់មហាជនជម្រើសជើងឯកថ្នាក់ខេត្ត ពានរង្វាន់ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំង យុវជន អាជីវករ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ដែលប្រព្រឹត្តទៅនៅមណ្ឌលកីឡដ្ឋាន ខេត្តមណ្ឌលគិរី។ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ រៀបចំឲ្យមានបរិស្ថានល្អ…

សាហាវរកគ្មាន សមត្ថកិច្ចចាប់ខ្លួនកូនប្រុសចិត្តតិរិច្ឆាន….

ហ៊ានទាញកាំបិតកាប់ម្តាយឱ្យរបួសរយៈដៃ១៥ថ្នេរព្រោះខឹងស្តីបន្ទោសរឿងដើរផឹកស៊ី..!!! ខេត្តកំពត ៖ សមត្ថកិច្ចបានចាប់ជនសង្ស័យម្នាក់ក្រោយពីប្រើកាំបិតវែងកាប់ម្តាយបង្កើតឱ្យរងរបួសដេរ១៥ថ្នេរព្រោះតែខឹងស្តីបន្ទោសរឿងផឹកស្រា។ ករណីដ៏ឃោឃៅនេះបានកើតឡើង ក្នុងភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពតកាលពីរសៀលថ្ងៃទី៧ ខែតុលាឆ្នាំ២០២២ ។ លោកវរសេនីយ៍ទោសូ ប៊ុនធឿន អធិការនគរបាលស្រុកទឹកឈូបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះមាន ម៉ៅ អាយុ៦៦ឆ្នាំ។ ចំណែកជនសង្ស័យជាកូនប្រុស ឈ្មោះ ហ៊ិន ប៉ឹប អាយុ៣៣ឆ្នាំ។ គ្រួសារនេះរស់នៅភូមិឃុំកើតហេតុខាងលើលោកអធិការបានបន្តថា ករណីកូនប្រុសបង្កើតយកកាំបិតកាប់ម្តាយនោះព្រោះតែខឹងរឿងស្តីបន្ទោស។ អំពើហិង្សានេះបានបណ្តាលឱ្យម្តាយរងរបួសដោយដាច់រយះសរសៃដើមដៃស្តាំដេរចំនួន១៥ថ្នេរ។ ក្រោយទទួលដំណឹងភ្លាមៗ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងព្រីង សហការជាមួយនគរបាលជំនាញផ្នែកព្រហ្មទណ្ឌស្រុកបានចុះចាប់ជនសង្ស័យ រួចបញ្ជូនមកអធិការដ្ឋានដើម្បីបន្តនីតិវិធី៕

You missed