Category: ព័ត៌មានជាតិ

រៀនចិញ្ចឹម កន្ធាយ

សត្វកន្ធាយ ជាប្រភេទសត្វទឹកសាប អាចរស់នៅ ក្នុងត្រពាំង ស្រះ បឹងបួរ ព្រែក ប្រឡាយ នានា នៅទូទាំងប្រទេសកម្ពុជាយើង។ កន្ធាយ​ក៏ត្រូវបាន​​យកមកធ្វើជាអាហារផងដែរ​ ដោយសារ តម្រូវការ ហូបចុកកើនឡើង ការស្វែងរកកន្ធាយ ធម្មជាតិ មានការពិបាក ដូច្នេះ ហើយ ធ្វើ​ឲ្យកសិករ ចាប់ផ្តើមចិញ្ចឹមសត្វកន្ធាយ ដើម្បីផ្គត់ផ្គង់ទីផ្សារ​ ក្នុងស្រុក​ កន្ធាយមិនសូវពិបាកចិញ្ចឹមតែក៏ទាមទារ​​ការយកចិត្តទុកដាក់​ខ្ពស់​ ហើយការចិញ្ចឹមវិញសូមមើលដូចតទៅ ៖ ការជ្រើសរើសពូជ ត្រូវជ្រើសរើសកូនពូជណា ដែលមានកម្លាំងមាំមួន កូនដែលមានរូបរាងស្អាតល្អ…

​កសិផល​កម្ពុជានាំចេញ​បាន​កើន​ឡើង​ដល់​ ​៤​,​៣​ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំមុន​

​របាយការណ៍​របស់​​​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​បាន​ឱ្យ​ដឹង​ថា​ ​ប្រទេស​កម្ពុជា​បាន​នាំចេញ​កសិផល​ចំនួន​ ​៨​,​៤​ ​លាន​តោន​កាលពីឆ្នាំមុន​ ​ដោយ​ទទួល​បាន​ប្រាក់​ចំណូល​ប្រមាណ​ ​៤​,​៣​ ​ពាន់​លាន​ដុល្លារ​អាមេរិក​។​ ការ​នាំចេញ​ផលិត​ផល​កសិកម្ម​បាន​ធ្លាក​់ចុះ​ក្នុង​បរិមាណ​ជិត​ ​២​ ​ភាគរយ​ក្នុង​បរិមាណ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន​។​ ផលិតផល​សំខាន់​ៗ​ដែល​កម្ពុជា​នាំចេញ​រួម​មាន​ ​អង្ករ​ ​ចេក​ ​ស្វាយ​ ​ដំឡូងមី​ ​គ្រាប់ស្វាយ​ចន្ទី​ ​ពោត​ ​ប្រេង​ដូង​ ​ម្រេច​ ​និង​ថ្នាំជក់​។​ ​ការនាំចេញ​អង្ករ​ ​និង​ស្រូវ​ទទួល​បាន​៥​៦​៧​លាន​ដុល្លារ​ ​និង​៩​៣​៩​លាន​ដុល្លារ​រៀងៗខ្លួន​ ​។​ ​ការនាំចេញ​កសិផល​មិនមែន​អង្ករ​មាន​តម្លៃ​ ​២​,​៨​ ​ពាន់​លាន​ដុល្លារ​។​…

កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយ​ចន្ទី​ចំនួន​ ​៦​៥​៦​.​០​០​០​ ​តោន​ ​​រកចំណូល​បាន​ ​៨​៣​៧​ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២​០​២​៣​ នេះ

កម្ពុជា​រកចំណូល​បាន​៨​៣​៧​ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២​០​២​៣​ ​ពី​ការនាំចេញ​គ្រាប់ស្វាយ​ចន្ទី​ឆៅ​ ​ធ្លាក់ចុះ​ ​១​៦​,​៩​ ​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​ ​នេះ​បើ​តាម​របាយការណ៍​របស់​សមាគម​ស្វាយចន្ទី​កម្ពុជា​កាលពី​ថ្ងៃចន្ទ​។​ ​របាយការណ៍​នេះ​បាន​អោយ​ដឹង​ថា​ ​កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយ​ចន្ទី​ចំនួន​ ​៦​៥​៦​.​០​០​០​តោន​ក្នុង​ឆ្នាំ​ ​២​០​២​៣​ ​ធ្លាក់ចុះ​ ​៧​,​៦​ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន​។​ ប្រហែល​ ​៦​១​៨​.​០​០​០​ ​តោន​ ​ឬ​ ​៩​៤​,​២​ ​ភាគរយ​នៃ​គ្រាប់ស្វាយ​ចន្ទី​ត្រូវ​បាន​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​។​ ​លោក​ អ៊ួ​ន​ ​ស៊ី​ឡុ​ត​ ​ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា​បាន​លើកឡើង​ថា​ ​ការ​ធ្លាក់ចុះ​នៃ​ការនាំចេញ​គឺជា​សញ្ញា​ល្អ​សម្រាប់​ឧស្សាហកម្ម​កែច្នៃ​គ្រាប់ស្វាយ​ចន្ទី​របស់​កម្ពុជា​ ​ព្រោះ​វា​ឆ្លុះបញ្ចាំង​ពី​ការ​កើន​ឡើង​នៃ​ចំនួន​សហគ្រាស​កែច្នៃ​គ្រាប់ស្វាយ​ចន្ទី​នៅ​កម្ពុជា​។​ ​លោក​បាន​បន្ត​ថា​ “​សហគ្រាស​ក្នុងស្រុក​កាន់តែ​ច្រើន​បាន​ទិញ​គ្រាប់ស្វាយ​ចន្ទី​ឆៅ​យកមក​កែច្នៃ​ដែល​នាំ​ឱ្យ​ការនាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​ធ្លាក់ចុះ​។​ ​ស្វាយចន្ទី​…

ព័ត៌មានជាតិ តែងតាំងមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសំព្រោជ និងអធិការស្រុកស្ទោងថ្មី ក្រោយអ្នកចាស់ត្រូវដកហូតតំណែង ដោយសារពាក់ព័ន្ធបទល្មើសប្ល-ន់ទូមាស

(កំពង់ធំ)៖ កាលពីខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ គេនៅចាំរឿងរ៉ាវមួយដែលស្ថិតក្រោមការបញ្ជាដោយផ្ទាល់ពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឲ្យដកតំណែងមេប៉ុស្ដិ៍ នគរបាលរដ្ឋបាលឃុំសំព្រោជ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង គ្រាដែលបុគ្គលនោះធ្លាប់ពាក់ព័ន្ធបទល្មើសប្លន់ទូមាស កាលពីឆ្នាំ២០១៨ ខណៈអធិការស្រុកដែលជាបងថ្លៃ ក៏ត្រូវផ្លាស់ប្ដូរភារកិច្ចផងដែរ។ ក្រោយរក្សាប្រអប់មេប៉ុស្ដិ៍ និងអធិការស្រុក ឲ្យនៅទំនេរជាបណ្ដោះអាសន្នរយៈពេលប៉ុន្មានខែមកនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចតែងតាំងមេប៉ុស្ដិ៍ និងអធិការនគរបាលស្រុកថ្មីដើម្បីឲ្យចូលកាន់តំណែង ខណៈពិធីប្រកាសភារកិច្ច និងតែងតាំងមុខតំណែង ជូនមន្ដ្រីនគរបាលទាំងពីរនាក់នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ម៉ែន…

មន្ដ្រីនគរបាលខេត្តព្រៃវែង ចំនួន១១នាក់ ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ ក្រោយរកឃើញពាក់ព័ន្ធសារធាតុខុសច្បាប់

(ព្រៃវែង)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសបណ្ដេញមន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំនួន១១នាក់ចេញពីក្របខ័ណ្ឌ ក្រោយតេស្ដរកឃើញសារធាតុញៀននៅក្នុងខ្លួន។ ក្នុងប្រកាសពីរផ្សេងគ្នា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា មន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ទាំង១១នាក់ ដែលត្រូវបានបណ្ដេញចេញនេះ មានតួនាទីចាប់ពីមន្ដ្រី រហូតដល់នាយរងការិយាល័យ។ សូមរំលឹកថា លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ…

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យសាងសង់ផែសម្រាប់ផ្ទេរទំនិញ ឲ្យបានរួចរាល់នៅឆ្នាំ២០២៤ ដើម្បីទាញសក្តានុពលពីការដឹកជញ្ជូន

(ព្រះសីហនុ)៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានណែនាំឲ្យសាងសង់ផែសម្រាប់ផ្ទេរទំនិញ ឲ្យបានរួចរាល់នៅឆ្នាំ២០២៤ ដើម្បីទាញសក្តានុពលពីការដឹកជញ្ជូន។ ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ ទឹកជ្រៅជំហានទី១ ស្ថិតនៅកំពង់ស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានតម្លៃ២៤៣ដុល្លារអាមេរិក នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមឲ្យធ្វើយ៉ាងម្ដេចចរចា…

នៅដើមឆ្នាំ២០២៤ ផ្លូវប្របមាត់សមុទ្រ ឆ្ពោះទៅឆ្នេរអង្កោល ខេត្តកែប នឹងស្ថាបនារួចរាល់ជាស្ថាពរ

ខេត្តកែប៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ផ្លូវប្របមាត់សមុទ្រប្រវែងជាង១១គីឡូម៉ែត្រ ពីកំពង់ផែទេសចរណ៍កោះទន្សាយ ឆ្ពោះទៅកាន់ ឆ្នេរខ្សាច់អង្កោល ខេត្តកែប នឹងក្រាលកៅស៊ូ រួចរាល់មុនដំណាច់ឆ្នាំ២០២៣ ហើយសម្រេចទាំងស្រុង នៅដើមឆ្នាំ២០២៤។ លោក ឡឹម ប៊ុនលេង អ្នកបច្ចេកទេសរបស់ក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវមួយខ្សែនេះបានឱ្យដឹងថា ពេលនេះ ក្រុមការងារ បានចាក់ក្រាលកៅស៊ូស្រទាប់ទី១ ស្ទើរសម្រេច១០០ភាគរយហើយ គឺនៅតែ ប្រមាណ៩០០ម៉ែត្រទៀតប៉ុណ្ណោះ។ ចំណែកស្រទាប់ទី២ សម្រេចការចាក់ក្រាលបានប្រវែង ៣.០០០ ម៉ែត្រហើយ។…

សមាគមព្រះធម៌ដើម្បីអប់រំយុវជន

ចុចលើលីងនេះដើម្បីចុះឈ្មោះ ចូលរួម សមាគមព្រះធម៌ដើម្បីអប់រំ(DYEA) ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយលោក ឧកញ៉ាបណ្ឌិត យ៉ន សេងហាន រួមជាមួយសហស្ថាបនិក ថ្នាក់ដឹកនាំ និងសមាជិក ដែលមានគោលដៅជាក់លាក់ ប្រកបដោយមហិច្ឆិតាខ្ពស់ ក្នុងការដឹកនាំយុវជនឲ្យដើមតាមផ្លូវនៃព្រះពុទ្ឋសាសនា ដើម្បីលើកស្ទួយសេដ្ឋកិច្ច ចំណេះដឹង វិជ្ជាជីវះ សុខភាព កីឡា យ៉េនឌ័រ និងចូលរួមដោះស្រាយវិបត្តិសង្គម ដូចជាបញ្ហាគ្រួសារ ការគ្មានការងារធ្វើ ការជួយម្ចាស់អាជីវកម្មSME ចំណេះដឹង ជំនាញវិជ្ជាជីវះ ការជួយដល់កុមារកំព្រា ចាស់ជរា ជនពិកា និងនិស្សិតក្រីក្រ។ -ឧកញ៉ាបណ្ឌិត…

ការសង់​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​នៅ​គិរី​រម្យ​ កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ទៅ​ទស្សនា​

​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សាសនា​កម្ពុជា​ដ៏​ធំ​មួយ​នេះ​ត្រូវបាន​សាងសង់ឡើង​នៅលើ​ផ្ទៃ​​ដី ១២៦ ​ហិកតា លើ​កំពូលភ្នំ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះ​កុស​មៈ​គីរីរម្យ ស្ថិតក្នុង​ភូមិ​អូ​រក​សេះ ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​ ​មហា​ឧបាសិកា​ធម្ម​បណ្ឌិត​ញឹក ប៊ុន​ថា ដែលជា​ស្ថាបនិក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា​នេះ សាងសង់​លើ​ផ្ទៃដី​ ១២៦ ហិកតា​ ដោយមាន​ការអនុញ្ញាត​ពី​ «​សម្តេចព្រះសង្ឃរាជ ទេព វង្ស និង​សម្ដេចព្រះ​ពោធិវ័ង្ស កិត្តិ​​បណ្ឌិត អំ លឹម​ហេង​» និង​លោក​ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​។ មជ្ឈមណ្ឌល​នេះ​បានចាប់ផ្តើម​សាងសង់​តាំងពី​ឆ្នាំ​ ២០០៥ ​ហើយ​បច្ចុប្បន្ន​មាន​ប្រាសាទធំ​ ១…

You missed