តុលាការខេត្តកំពង់ធំកោះហៅមេឃុំពពក និងមេភូមិក្រសាំងចូលឆ្លើយបំភ្លឺ ពាក់ព័ន្ធនឹងការឈូសឆាយដីព្រៃយកធ្វើកម្មសិទ្ធិ…….
មហាជនកំពុងតែរង់ចាំមើល អំពីសកម្មភាពមន្រ្តីមូលដ្ឋានដែលបានគប់គិតគ្នាជាប្រព័ន្ធនឹង ក្លែងបន្លំឯកសារសាធារណៈដើម្បីបិទបាំងប្រព្រឹត្តបទល្មើសឈូសឆាយដីព្រៃដែលរដ្ឋសំរាំងទុក និងដីអភិរក្សសត្វខ្សឹបនៅក្នុងភូមិសាស្រ្តទឹកដីឃុំពពក ស្រុកស្ទោងខេត្តកំពង់ធំ ខណៈដែលព្រះអាជ្ញាសាលាតំបូងខេត្តកំពង់ធំចេញដីកាកោះហៅ ឲ្យលោកមេឃុំ និងលោកមេភូមិ ចូលឆ្លើយបំភ្លឺ។ លោក សាយ វាសនា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពង់ធំ បានចេញដីកាកោះហៅករណីសំណុំរឿងព្រហ្មទណ្ឌលេខ៥០១ ឲ្យលោក កែវ នន មេឃុំពពក និងលោក ឡេង សុខា មេភូមិក្រសាំង កាលពីថ្ងៃទី២២ ខែកញ្ញា ឲ្យចូលខ្លួនទៅឆ្លើយបំភ្លឺនៅថ្ងៃទី១២ ខែតុលា ឆាំ២០២១ នេះពាកព័ន្ធនឹងការឈូឆាយដីព្រៃដើម្បីយកធ្វើកម្មសិទ្ធិ ដែលបានប្រព្រឹត្តនៅក្នុងភូមិក្រសាំង ឃុំពពក…
