Category: ព័ត៌មានសេដ្ឋកិច្ច

អាជីវករផ្សារព្រែកជ្រៃផ្ទុះការតវ៉ាប្រធានផ្សារព្រែកជ្រៃដំឡើងថ្លៃក្នុងផ្សារមិនប្រក្រតីធ្វើអោយប៉ពាល់ដល់សេដ្ឋកិច្ចរស់នៅប្រចាំថ្ងៃរបស់ពួកគាត់

អាជីវករផ្សារព្រែកជ្រៃផ្ទុះការតវ៉ាប្រធានផ្សារព្រែកជ្រៃដំឡើងថ្លៃក្នុងផ្សារមិនប្រក្រតីធ្វើអោយប៉ពាល់ដល់សេដ្ឋកិច្ចរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ រាជធានីភ្នំពេញ ÷ នៅថ្ងៃច័ន្ទ ទី ១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១២ និង៣៤នាទី អាជីវិករផ្សារព្រែកជ្រៃជាច្រើនតូប ផ្ទុះការតវ៉ា ស្នើរសុំលុបលុយ70$ ដែលបន្តកុងត្រា1 សេវាបន្តកិច្ចកុងត្រាសាធារណ: 1000$2 ផ្សារធំ 500$3 គ្រែល់ដូរ 300$និងសេវាកុងទ័រទឹក ភ្លើង១២០០០៛ លុបចោលការទាមទារសេវាបញ្ជាក់សិទ្ធិ ទាំងនេះចោល។ ក្រោយពីក្រុមអាជីវករបានធ្វើការតវាអស់រយ:ពេលជិត៤ម៉ោង រួចមកក្រោមការដឹកនាំដោយលោក អភិបាលរងខណ្ឌដង្កោបានចុះមកដល់កន្លែងតវាជាក់ស្តែងនៅផ្សារព្រែកជ្រៃ និងធ្វើការសម្របសម្រួលជូនបងប្អូនអាជីវករ ជាមួយប្រធានផ្សារព្រែកជ្រៃអោយរក្សានូវតម្លៃដ៏ដែលដោយមិនមានការដំឡើងនូវតម្លៃអ្វីទាំងអស់ដោយរង់ចាំដោះស្រាយតម្លៃនាពេលក្រោយៗទៀត ។សូមអរគុណ(ព័ត៌មានបឋម)

មានករណីអគ្គិភ័យឆេះផ្ទះលក់សាច់ប៉ាតេកម្ពស់៤ជាន់យ៉ាងសន្ធោសន្ធៅជាប់មនុស្សក្នុងផ្ទះ

រាជធានីភ្នំពេញ ÷កាលពីវេលាម៉ោង៥:១៥នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះផ្ទះលក់សាច់ប៉ាតេកម្ពស់៤ជាន់យ៉ាងសន្ធោសន្ធៅជាប់មនុស្សក្នុងផ្ទះ បង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរនិងសមត្ថកិច្ច​ ហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿង​ មកដល់កន្លែងកេីតហេតុ​ ទំរាំតែគាស់ទ្វារដែលចាក់គន្លឺះនិងសោ២ជាន់ ចូលអន្តរាគមន៍បាញ់ពន្លត់បាន តែជាអកុសលមនុស្សដែលជាប់ខាងក្នុងត្រូវបានភ្លេីងឆេះស្លាប់ ដោយសមត្ថកិច្ចបានអោយដឹងថា រកឃេីញសពអ្នកជាប់ក្នុងនោះចំនួន៤នាក់ហេីយ សម្ភារៈខូចខាតអស់ស្ទេីរទាំងស្រុង​ ចំណែករថយន្ត២គ្រឿងក៏ឆេះខ្ទេចផងដែរ នៅតាមផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ​។បឋម

ស្រ្តីជាជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកប្រុសស្រី ៣នាក់ ត្រូវជនរងគ្រោះចាប់ប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីធ្វើសកម្មភាព ដោះយកគ្រឿងអលង្ការ (ទំលាក់យោង)

រាជធានីភ្នំពេញ ÷កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងផ្សារទួលពង្រ ក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ៏យ រាជធានីភ្នំពេញ។ ជនសង្ស័យចាប់ខ្លួនបានម្នាក់ ឈ្មោះ វ៉ន ពីង ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ តែជំនាញទម្លាក់ យកទ្រព្យសម្បត្តិ ស្នាក់នៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមប្រជាពល រដ្ឋបានឲ្យដឹងថា មុខជនសង្ស័យដដែលៗ ចាប់បានជាប់ទោសមិនដែលបានយូរ មិនដឹងថាយ៉ាងដូចម្តេច ។ ចំណែកជនរងគ្រោះមាន…

ប្រជាពលរដ្ឋ០៦គ្រួសារធ្វើការស្នើសុំកិច្ចអន្តរាគមន៍ពីប្រមុខថ្នាក់ដឹកនាំ ចំពោះការកាន់កាប់ដីចំការមួយជាច្រើនកន្លែង

ខេត្តកោះកុង ÷តបតាមការស្នើសុំរបស់ប្រជាពលរដ្ឋមកអង្គភាពខ្មែរអ៊ុីប៊ុក ញូស៍បានចុះទៅទីតាំងជាក់ស្តែងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួន ០៦គ្រួសាររស់នៅភូមិ គគីរជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង រងនូវភាពអយុត្តិធម៌សង្ស័យថាមានការរំលោភបំពានលើការកាន់កាប់ដីចំការរបស់ពួកគាត់ពីសំណាក់អាជ្ញាធរស្រុកថ្មបាំង ។ តាមការធ្វើបទសម្ភាសន៍ជាក់ស្តែងជាមួយបងប្អូនប្រជាពលរដ្ឋចំនួន០៦គ្រួសារជាតំណាងអោយប្រជាពលរដ្ឋបានបង្ហើបប្រាប់ដល់អង្គភាពយើងថា ÷ប្រជាពលរដ្ឋបានមកអាស្រ័យផលនៅទីតាំងភូមិសាស្រ្តខាងលើតាំងពីឆ្នាំ២០១២ដើម្បីធ្វើស្រែចំការ ដាំចេក ខ្នុរ ទុរ៉េន ស្វាយ ពោតសម្រាប់ចិញ្ចឹមជីវិត ហើយមានបងប្អូនមួយចំនួនទៀតបានទិញដីពីប្រជាពលរដ្ឋ និងប្រជាពលរដ្ឋដែលអាស្រ័យផលលើដីនោះដូចគ្នាដោយមិនមានជាឯកសារបញ្ជាក់ពីអជ្ញាធរនោះទេ?។ យោងលើពាក្យសុំអន្តរាគមន៍ដល់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សុំកុំអោយលោកអភិបាលស្រុកថ្មបាំងដកហូតដីដែលពួកគាត់បានកាន់កាប់តាំងពីឆ្នាំ២០១២មកអោយអ្នកផ្សេងជាអ្នកកាន់កាប់ជំនួសទៅវិញនៅម្តុំវាលទ្រាកស្ថិតនៅភូមិគគីរជ្រុំ ឃុំឬស្សីជ្រុុំ ស្រុកថ្មបាំង ខេត្តកោះកុង។…

លោក វណ្ណា ម៉ាប់ បាននាំយកថវិការមួយចំនួនជូនដល់កងកម្លាំង

គណ:បញ្ជាការឯកភាពស្រុក និងជាប្រធានលេខាធិការដ្ឋានដឹកនាំដោយ លោក វណ្ណា ម៉ាប់ បាននាំយកថវិការមួយចំនួនជូនដល់កងកម្លាំង ស្រុកពេជ្រាដា ÷នៅថ្ងៃអង្គារ ៦ កើត ខែប.សាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី15 ខែមិថុនា ឆ្នាំ2021 លោក​ វណ្ណា​ ម៉ាប់​ អភិបាលរងស្រុក​ តំណាងដ៏ខ្ពង់ខ្ពស់លោក​ មេីល​ សឿន​ ​អភិបាលស្រុក​ បាននាំយកថវិកា​ ចំនួន៤០០,០០០៛​ ចុះសួរសុខទុក្ខកងកម្លាំងឈរជេីងនៅផ្ទះប្រជាពលរដ្ឋ បានធ្វេីចត្តាឡីស័កនៅភូមិពូទឺត​…

អាជ្ញាធររាជធានីភ្នំពេញ នឹងចុះអនុវត្តច្បាប់ចាត់វិធានការរុះរើ ផ្ទះបណ្តែតទឹក តូចធំ

អាជ្ញាធររាជធានីភ្នំពេញ នឹងចុះអនុវត្តច្បាប់ចាត់វិធានការរុះរើ ផ្ទះបណ្តែតទឹក តូចធំ បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយនៅចុងសប្តាហ៍រាជធានីភ្នំពេញ÷ ប្រភពព័ត៌មានពីអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ អាជ្ញាធរសមត្ថកិច្ចរាជធានីភ្នំពេញ នឹងចុះអនុវត្តចាត់វិធានការរុះរើ ផ្ទះបណ្តែតទឹក តូចធំ បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយទាំងនោះ ។បើតាមប្រភពព័ត៌មានពីអាជ្ញាធរសមត្ថកិច្ចរាជធានីភ្នំពេញឱ្យដឹងថា ខណ្ឌចំនួន០៧ ក្នុងរាជធានីភ្នំពេញមានភូមិសាស្ត្រជាប់ទន្លេរួមមានៈ ខណ្ឌច្បារអំពៅ, ខណ្ឌមានជ័យ, ខណ្ឌចំការមន ,ខណ្ឌដូនពេញ, ខណ្ឌជ្រោយចង្វារ, ខណ្ឌប្ញស្សីកែវ និងខណ្ឌព្រែកព្នៅ ។ ប៉ុន្តែខណ្ឌដែលមានសំណង់មិនរៀបរយ និងការប្រកបមុខរបរ…

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំសន្និសីទសារព័ត៌មាន ស្តីពីនីតិវិធី

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំសន្និសីទសារព័ត៌មាន ស្តីពីនីតិវិធី និងយន្តការនៃការបើកផ្តល់សម្រាប់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ និងជំនួយសង្គមជាសាច់ប្រាក់សម្រាប់គ្រួសារ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ១៩ និងការលំបាកផ្នែកជីវភាព ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ នៅម៉ោង៩ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ក្រោមអធិបតីភាពឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមតំណាងក្រសួងផែនការ តំណាងសាលារាជធានីភ្នំពេញ តំណាងសសយក និងតំណាងធនាគារឯកទេសវីង ៕

កម្មវិធីចាក់វ៉ាក់សាំង បានមកដល់ហើយ!!

កុំឲ្យខកខាន អ្នកនៅ #ខណ្ឌដូនពេញ!!! កម្មវិធីចាក់វ៉ាក់សាំង បានមកដល់ហើយ!! សូមប្រជាពលរដ្ឋ រស់នៅ ខណ្ឌដូនពេញ អញ្ជើញទៅចាក់វ៉ាក់សាំង ដូសទី១ (១០ មិថុនា ដល់ ២៣ មិថុនា ២០២១) និង ដូសទី២ ​(២៥ មិថុនា ដល់ ០៨ កក្កដា ២០២១) នៅតាមទីតាំងដូចខាងក្រោមនេះ ដោយត្រូវទៅជួបអាជ្ញាធរមូលដ្ឋានយកលិខិតអញ្ជើញជាមុនសិន!

ពិធីប្រកាសចូលកាន់មុខដំណែង អភិបាលរង នៃគណ:អភិបាលរងស្រុក នាយករដ្ឋបាលសាលាស្រុកនិងប្រធាន អនុប្រធានការិិយាល័យចំណុះអោយស្រុក ក្រោបអធិបតីភាព ឯក ឧត្តម ញ៉ន សិទ្ធ អភិបាលរងខេត្តមណ្ឌលគីរី

ពិធីប្រកាសចូលកាន់មុខដំណែង អភិបាលរង នៃគណ:អភិបាលរងស្រុក នាយករដ្ឋបាលសាលាស្រុកនិងប្រធាន អនុប្រធានការិិយាល័យចំណុះអោយស្រុក ក្រោបអធិបតីភាព ឯក ឧត្តម ញ៉ន សិទ្ធ អភិបាលរងខេត្តមណ្ឌលគីរី ខេត្តមណ្ឌលគីរី ÷ ថ្ងៃច័ន្ទ ៥រោច ខែចេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព ស២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ពិធីប្រកាសចូលកាន់មុខដំណែង អភិបាលរង នៃគណ:អភិបាលរងស្រុក នាយករដ្ឋបាលសាលាស្រុកនិងប្រធាន អនុប្រធានការិិយាល័យចំណុះ ស្រុក ក្រោបអធិបតីភាព ឯក…

អាជ្ញាធរខណ្ឌច្បារអំពៅ ចុះពិនិត្យបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់ មិនរៀបរយ តាមដងទន្លេ ក្នុងភូមិសស្ត្រ ខ្លួនគ្រប់គ្រង……

ខេត្តកណ្តាល : នៅព្រឹកថ្ងៃទី៣ ខែមិថុនានេះ លោក រស់ សុភ័ក្ត អភិបាលរង តំណាង លោកចេង មុនីរ៉ា អភិបាលខណ្ឌ ច្បារអំពៅ បានដឹកនាំមន្ត្រីក្រុមការងារ ចុះពិនិត្យ និងចែកសេចក្តីជូនដំណឹង ដល់អ្នករស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់ មិនរៀបរយ នៅលើផ្ទៃទន្លេ ក្នុងភូមិ សាស្ត្រខណ្ឌច្បារអំពៅ ។លោកអភិបាលរងខណ្ឌ បានដឹកនាំក្រុមការងារ ចុះចុះត្រួត ពិនិត្យ ណែនាំ ដល់អ្នករស់នៅ…

You missed