ពិធីប្រណាំងទូក(ង) នៅក្រុងតាខ្មៅរយៈពេល២ថ្ងៃ គឺចាប់ផ្ដើមនៅថ្ងៃនេះ!
(កណ្ដាល)៖ ពិធីបុណ្យអុំទូកនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩.ដល់ទី៣០ ខែតុលាឆ្នាំ២០២២។ ខណៈកងកម្លាំងប្រដាប់អាវុធ កំពុងមមាញឹក ក្នុងការពារសន្តិសុខជូនពលរដ្ឋ ។ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានចេញប្រកាសប្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់ ។ដែលបានមកចូលរួមទស្សនាកម្សាន្ដ ពិធីប្រណាំងទូក ង នៅមាត់ទន្លេ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី ២៩-៣០ ខែ តុលា ឆ្នាំ ២០២២ ថាៈ ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានរៀបចំទីបញ្ជាការស្រាលចំនួន ២កន្លែង…
