វេននៃ.ថ្ងៃកាន់បិណ្ឌ ទី៨ យប់មិញនេះ ពុទ្ធបរិស័ទក្មេងចាស់ប្រុសស្រី លោកតា លោកយាយ ជាពិសេស យុវវ័យ បានទៅបោះបាយបិណ្ឌនៅវត្តចាក់អង្រែក្រោម យ៉ាងច្រើនកុះករ….
ភ្នំពេញ ៖ កាលពីវេលាទាបភ្លឺឈានចូលថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ដែលជាថ្ងៃសីល ត្រូវនឹងថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២២ និងជាថ្ងៃកាន់បិណ្ឌទី៨ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមកមានប្រជាពលរដ្ឋខ្មែរ ដែលជាពុទ្ធបរិស័ទ ជាពិសេសយុវវ័យ បាននាំគ្នាទៅបោះបាយបិណ្ឌ នៅវត្តចាក់អង្រែក្រោម យ៉ាងច្រើនកុះករ ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យធំៗផ្សេងទៀត ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា…
