លោកឧត្តមសេនីយ៍ទោ គង់ ប៊ុនថន រំលោភយកដីធ្លីប្រជាពលរដ្ឋជាង១៥ឆ្នាំមកហើយ ដល់ពេលយកអភិក្រមសម្ដេចមកវះកាត់ហើយ
ខេត្តកំពង់ស្ពឺ ៖ ករណីពិតជាមិនធម្មតាមែន ដែលប្រជាពលរដ្ឋបានអះអាងថា លោកផ្កាយ២ គង់ ប៊ុនថន បានរំលោភយកដីរបស់ពួកគាត់ជាកម្មសិទ្ធយ៉ាងគឃ្លើនតែម្ដង ហាក់ដូចជាធ្វើបាបពលរដ្ឋសម្ដេចតេជោខ្លាំងមែនទែន ដែលការរំលោភបំពាននេះបានកើតឡើងរយៈពេល១៥ឆ្នាំកន្លងមកហើយ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា ៖ លោកផ្កាយ២ គង់ប៊ុនថង មេបញ្ជាការរងយោធភូមិភាគទី៣ប្រចាំខេត្តកំពង់ស្ពឺ បានរំលោភបំពានយកដីធ្លីរបស់គាត់អស់ (៧០គុណ១៣ម៉ែត្រ) មិនតែប៉ុណ្ណោះបានឈូសឆាយតូបរោងផ្ទះ សម្បែងរបស់ប្រជាពលរដ្ឋខ្ទិចខ្ទីគ្មានសល់។ ប្រជាពលរដ្ឋបានបន្ដថា ៖ មិនត្រឹមតែប៉ុណ្ណោះលោកផ្កាយ២រូបនេះ បានប្រើអំពើហិង្សាមកលើប្រជាពលរដ្ឋផងដែរ ព្រមទាំងបានធ្វើឲ្យមនុស្សម្នាក់បានស្លាប់ រីឯស្រ្តី៣នាក់ផ្សេងទៀត ត្រូវបានរលូតកូនពីរក្នុងផ្ទៃពោះម្ដាយ ស្លាប់យ៉ាងអាណោចអាធ័មបំផុត បន្សល់ទុកភាពវេទនាខ្លោចផ្សា ប្រពន្ធ…
