សម្ដេចតេជោ ហ៊ុន សែន៖ ថ្វីត្បិតតែជាប្រទេសតូច និងបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច កម្ពុជានៅតែប្តេជ្ញា ចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាសាកល
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ជាការរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ របស់កម្ពុជា ថ្វីត្បិតតែជាប្រទេសតូច និងបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច កម្ពុជានៅតែប្តេជ្ញាចូលរួមដោះស្រាយ បញ្ហាប្រែប្រួលអាកាសធាតុរបស់សកល ដោយបានបង្កើនថវិកាជាតិចំនួន៣ដង សម្រាប់សកម្មភាពពាក់ព័ន្ធ នឹងការទប់ទល់ការប្រែប្រួលអាកាសធាតុ និងបានកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័ន ប្រមាណ ៤២ភាគរយ នៅត្រឹមឆ្នាំ ២០៣០។សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះ ក្នុងពិធីបើកសន្និសីទគណបក្សអន្តរជាតិ ក្រោមប្រធានបទ «គោលនយោបាយបរិស្ថាននិង ការអភិវឌ្ឍប្រកបដោយចីរភាព» នៅទីក្រុង Yuzhno-Sakhalinsk សហព័ន្ធរុស្ស៊ីតាមប្រព័ន្ធវីដេអូ នារសៀល ថ្ងៃទី០៦…
តំបន់ភ្នំមួយចំនួន ក្នុងខេត្តបាត់ដំបង មានអាយុកាលរាប់លានឆ្នាំ
តំបន់ភ្នំ១៥០ គឺស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលនៅជាប់ពីអាងកំពីងពួយ។ តំបន់ភ្នំនេះមានភ្នំមួយចំនួននៅផ្តុំគ្នា ដូចជាភ្នំកំពីងពួយ(ភ្នំព្រះ) ភ្នំកែវ និងភ្នំ១៥០ ដែលជាតំបន់ភ្នំថ្មកំបោរ មានប្រវែងប្រមាណ១០គីឡូម៉ែត្រ។ អំឡុងខែឧសភា ឆ្នាំ២០២២ កន្លងមកនេះ ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន បានចុះសិក្សាផូស៊ីលបឋមនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងជាច្រើនទីតាំង។ ក្នុងនោះក្រុមអ្នកជំនាញ បានកំណត់ទីតាំងស្ថានីយផូស៊ីលសត្វសមុទ្រ នៅតំបន់ភ្នំ១៥០ នៅខេត្តបាត់ដំបង។ នៅទីតាំងកាយយកអាចម៍ដីនេះ ក្រុមអ្នកស្រាវជ្រាវ បានប្រទះឃើញផូស៊ីលខ្យង ផូស៊ីលផ្កាថ្មសំបុកឃ្មុំ (រូបលេខ៥) នៅរាយប៉ាយ។ ចំណែកនៅទីតាំងមួយទៀតនៅវត្តភ្នំព្រះ ផូស៊ីលផ្កាថ្មសំបុកឃ្មុំ…
ប្រទះឃើញដោយចៃដន្យនូវក្បាលនាគចំនួន១ ធ្វើពីថ្មភក់ ស្ថិតក្នុងរចនាបថបាយ័ន នៅសៀមរាប……
ខេត្តសៀមរាប៖ ប្រទះឃើញដោយចៃដន្យនូវក្បាលនាគចំនួន១ធ្វើពីថ្មភក់ស្ថិតក្នុងរចនាបថបាយ័ន នៅពេលដើមស្រឡៅធំមួយដើមបានដួលរលំ បណ្តាលឱ្យបំណែកក្បាលនាគដែលកប់ក្នុងដីជាយូរឆ្នាំហើយ ត្រូវបានផុសឡើងតាមឬសឈើ នៅក្នុងបរិវេណវត្តទេពប្រណម្យ អតីតរាជធានីអង្គរធំ។ លោក ឈូក សុម៉ាឡា ប្រធានក្រុមចុះបញ្ជីវត្ថុសិល្បៈ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា បំណែកក្បាលនាគនេះ បានកប់ក្នុងដីជម្រៅប្រមាណកន្លះម៉ែត្រ ហើយជាក់ស្តែង ដើមស្រឡៅដែលដុះពីលើមិនមានឬសកែវធំៗ ទើបពេលភ្លៀងជោគជាំ ដីជ្រាយ ធ្វើឱ្យដួលរលំ និងផុសក្បាលនាគដែលឬសឈើដុះចាក់ស្រេះមកជាមួយតែម្តង។ លោក សុម៉ាឡា បន្តថា បំណែកក្បាលនាគនេះ មានត្រឹមតែកនាគមកក្បាលខាងលើដែលមាន បណ្តោយ១.២ម៉ែត្រ ទទឹង១ម៉ែត្រ និងកម្រាស់០.៣ម៉ែត្រ…
សូមចូលរួមអបអរសាទរទិវាគ្រូបង្រៀន ថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២២
ðលោកគ្រូ អ្នកគ្រូ គឺឆ្អឹងខ្នងតម្រង់ទិសដ៏មានប្រសិទ្ធភាពរបស់សិស្ស និងនិស្សិត! ðពិសេស គ្រូបង្រៀនមិនអាចជាសេដ្ឋី ប៉ុន្តែអាចបង្រៀនសិស្សឲ្យក្លាយជាអ្នកមាន! សូមបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៧មក ព្រះរាជាណាចក្រកម្ពុជាបានរៀបចំទិវាគ្រូបង្រៀនជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៥ ខែតុលា ក្នុងគោលបំណងបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្សានុសិស្ស ចំពោះគ្រូបង្រៀននៅទូទាំងប្រទេស។ គ្រូបង្រៀនត្រូវបានចាត់ទុកជាមាតាបិតាទីពីរ ដែលបានផ្តល់ការអប់រំទាំងចំណេះវិជ្ជា និងអត្តចរិតដល់កុលបុត្រ កុលធីតា របស់យើងដែលជាទំពាំងស្នងឬស្សី។ ផ្តើមចេញពីការអនុវត្តអ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ នៅក្រោយឆ្នាំ១៩៧៩ ដែលយើងបានងើបចេញពីរបបប្រល័យពូជសាសន៍ ដែលបានបំផ្លាញគ្មានសល់ទំាងធនធានមនុស្សនិងហេដ្ឋាចរនាសម្ព័ន្ធនោះ សង្គមយើងបានកសាងធនធានមនុស្សបានយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ចូលរួម…
លោក ហ៊ុន ម៉ានី បានធ្វើការផ្តែផ្តាំដល់សិស្សនិស្សិតដែលត្រៀមទៅបន្តកម្មសិក្សានៅប្រទេសអ៉ីស្រាអែល ….
លោក ហ៊ុន ម៉ានី បានធ្វើការផ្តែផ្តាំដល់សិស្សនិស្សិតដែលត្រៀមទៅបន្តកម្មសិក្សានៅប្រទេសអ៉ីស្រាអែល អោយខិតខំក្រេបយកចំណេះវិជ្ជា បទពិសោធន៍ ដែលទទួលបាន មកប្រើប្រាស់ដើម្បីជួយខ្លួនឯង គ្រួសារ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ។ ពិធីសំណេះសំណាលជាមួយនិស្សិតទើបបញ្ចប់កម្មសិក្សា និងត្រៀមទៅបន្តកម្មសិក្សានៅប្រទេសអុីស្រាអែល ក្នុងឆ្នាំសិក្សា ២០២២-២០២៣ របស់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. នៅស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ អគារខេមរានី នាថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២២ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា…
លោក.មេបញ្ជាការរងប៉េអឹមស្រុកឱរ៉ាល់ ម្នាក់ កំពុងស្វះស្វែងរកអ្នក ដែលរត់ការសុំម្តាយ នៅក្រៅឃុំ ករណីបើកល្បែងស៊ីសងខុសច្បាប់ នៅកំពង់ស្ពឺ……
(កំពង់ស្ពឺ)៖ មេបញ្ជាការរង កងរាជអាវុធហត្ថម្នាក់កំពុងស្វះស្វែងពឹងពាក់អ្នកស្និតនឹងតុលាការដើម្បីស្នើសុំដោះលែងម្តាយបង្កើតរបស់ខ្លួនកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ ដើម្បីស្នើសុំឲ្យនៅក្រៅឃុំដែលជាប់ចោទពីបទបើកល្បែងស៊ីសងដោយខុសច្បាប់។ មន្ត្រីនគរបាល បានបង្ហើបឲ្យដឹងថា ស្ត្រីឈ្មោះ ហាវ សុវណ្ណ ហៅយាយ សរ អាយុ៥៦ឆ្នាំ មានទីលំនៅភូមិក្រៀលពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបើកល្បែងសងដុះស្លែរនៅតំបន់ផ្សារជាំ ត្រូវបានកម្លាំងនគរបាលបង្ក្រាបកាលពីពេលកន្លងទៅថ្មីនេះ។ ប្រភពបានបន្តទៀត ក្រោយពេលបង្ក្រាបសមត្ថកិច្ចជំនាញបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់តាមនិតិវិធីច្បាប់។ គួររំលឹកថា នៅ រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងនគរបាល បានបង្ក្រាបករណីបើកល្បែងស៊ីសងខុសច្បាប់មួយកន្លែង ផ្ទះស្ត្រីឈ្មោះ ហាវ សុវណ្ណ…
ស្ត្រីម្នាក់ទំនាស់ពាក្យសំដីក្នុងគ្រួសារ ធ្វើអត្តឃាតផឹកថ្នាំពុល សម្លាប់ខ្លួន
ខេត្តបាត់ដំបង:@: ថ្ងៃអាទិត្យ ៧កើត ខែ អស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០២ ខែតុលា គ.ស ២០២២។បើតាមនគរបាលស្រុកភ្នំព្រឹកបានបញ្ជាក់ថា÷នៅថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២២នៅវេលាម៉ោង ០៦:២៥នាទីព្រឹក ស្ថិតនៅចំណុចក្រុមទី០៨ ភូមិបេស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីធ្វើអត្តឃាត(ផឹកថ្នាំបាញ់ស្មៅ អាឆេះ) កើតឡើងចំនួន០១លើក បណ្តាលឲ្យស្លាប់មនុស្សម្នាក់ឈ្មោះ ភិច ចិន ភេទស្រី…
សមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនជនសង្ស័យម្នាក់ករណីកាន់កាប់និងប្រើប្រាស់អាវុធខុសច្បាប់និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស
(ខេត្តកណ្តាល)ថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០២២វេលាម៉ោង១៤និង៣០នាទី។កើតហេតុនៅត្រង់ចំណុចផ្លូវជាតិលេខ៤ភូមិមនោរម្យឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះចំនួន ០២នាក់១-ឈ្មោះសួង បូនិច ភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរបើកបរនៅភូមិតាសេក សង្កាត់កំបូលខណ្ឌកំបូលរាជធានីភ្នំពេញ (ម្ចាស់រថយន្តកាមរីបាឡែន)។២-ឈ្មោះណាត បូផាន់ ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរ ចុងភៅរោងការនៅភូមិគម្ពោធស្បូវឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល(ម្ចាស់រថយន្តហាយឡែនឌ័រ)។ ជនសង្ស័យ០១នាក់ឈ្មោះញឹកសុវុត្ថាហៅស្រួច ហៅថាច(មានសារធាតុញឿន) ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបរអ្នកយកសារព័ត៌មានសង្គមអភិវឌ្ឍន៍នៅភូមិបុរីកម្មករសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ(ឃាត់ខ្លួន)។វត្ថុតាងចាប់យក១-អាវុធខ្លីម៉ាក G-Lock19 (ឡុក19) (USA) RTP75555 ០១ដើម បង់០១ គ្រាប់០១សំបកកាទូសចំនួន០២ ។២-ប័ណ្ណព័ត៌មាន គេហទំព័រសង្គមអភិវឌ្ឍន៍០១និងលិខិតបញ្ជាបេសកម្ម…
លោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ព្រះមេគណគណៈធម្មយុត្តខេត្ត ដែលតែងតែធ្វើការងារមនុស្សធម៌ជាបន្តបន្ទាប់តាមរយៈរដ្ឋបាលស្រុក…..
ខេត្តមណ្ឌលគីរីរ ÷កាលព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ព្រះញាណរង្សី ឈិន ហន ព្រះរាជាគណៈថ្នាក់ត្រី ព្រះមេគណគណៈធម្មយុត្ត ខេត្តមណ្ឌលគិរី បាននាំយកថវិកា និងសម្ភារៈប្រគល់ជូនដល់រដ្ឋបាលស្រុកពេជ្រាដា សម្រាប់ចាត់ចែងកិច្ចការមនុស្សធម៌ តាមរយៈ ព្រះគ្រូមហានិមិត្តមុនី ង៉ែត កុសល ព្រះចៅអធិកាវត្តព្រះពុទ្ធមហានិម្មិតប៊ូស្រា។ អង្ករ ៤បេ មី ១០កេស ទឹកផ្លែឈើ ៣កេស ទឹកក្រូច ១កេស ទឹកសុទ្ធ ៤កេស ថវិកា ៥០០…
ប្រជាពលរដ្ឋរាប់រយនាក់បាននាំគ្នាមកតវ៉ា ពេញមុខសាលាឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរខេត្តកំពង់ចាម
រឿងទំនាស់ដីសាលាឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ប្រជាពលរដ្ឋរាប់រយនាក់ផ្ទុះការតវ៉ាកើតទុក្ខមិនសុខចិត្តទាក់ទងទៅនឹងរឿងសំណើរសុំកាត់ដីសាលាឃុំព្រែកពោធិ៍ ធ្វើជាសម្បត្តិឯកជនសម្រាប់ប្រជាពលរដ្ឋចំនួន ៥នាក់។
