Latest Post

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ខ្ញុំនឹងប្រជាជនកម្ពុជាទូទាំងប្រទេសនិង សកលោកមានការសោកស្ដាយយ៉ាងខ្លាំងបំផុត ចំពោះការបំភ្លេចបំផ្លាញ សម្បត្តិ បេតិកភណ្ឌ វប្បធម៌ប្រវត្តិសាស្ត្ររបស់កម្ពុជាពីសំណាក់ប្រទេសថៃ ដែលអ្នក បំផ្លាញហើយធ្វើពុតជាអ្នក ការពារបេតិកភណ្ឌ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ណុប ប៊ុនហ៊រ ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងនាំយកអំណោយមនុស្សធម៌មួយចំនួនមកចែកជូនដោយផ្ទាល់ ដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក នៅភូមិរកា ឃុំស្នោរ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ពាណិជ្ជកម្មរបស់កម្ពុជាជាមួយឥណ្ឌាកើនឡើង ១៩ភាគរយ

ករណីបង្រ្កាបមុខសញ្ញាជួញដូរសារធាតុញៀននៅឃុំត្រែងត្រយឹង​ រឹបអូសរថយន្ដ០១គ្រឿ​ង​ ថ្នាំញៀន១៦កញ្ចប់ធំ​ មនុស្ស០២នាក់​….. ខេខត្តកំពង់ស្ពឺ​ ៖​ នៅវេលាម៉ោង២៣នឹង១៥នាទី​ កម្លាំ​ងផ្នែកប្រឆាំងគ្រឿងញៀនស្រុកភ្នំស្រួច ក​ម្លាំងការិ​យាល័យប្រឆាំងគ្រឿងញៀនខេត្ត នឹងអាជ្ញាធរភូមិឃុំស្រុក បានកិច្ចសហការនិងការដឹកនាំពីកម្លាំងម​ន្ទីរប្រឆាំងគ្រឿង​ញៀន​ (ក៤) ឧត្តមសេនីយ៍ទោ​ ឃិន សារ៉ាត់ នាយរងមន្ទីប្រឆាំងគ្រឿ​ងញៀន និងបានការសម្របស​ម្រួ​លនីតិវិធី​ពី​លោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កំលាំង​ចម្រុះ​បានចុះបង្រ្កាបនៅចំណុចផ្ទះរបស់ឈ្មោះ​ គង់ សំណាង ភេ​ទស្រី អាយុ៤២ឆ្នាំ រស់នៅ​ភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។ លទ្ធផល​បឋម​រកឃើញម្សៅក្រាមពណ៍ថ្លាសចំនួន​១៦កញ្ចប់ធំ(សង្ស័យថាគ្រឿងញៀន…

ឃាត់ខ្លួនបុរស៣នាក់ជាថៅកែការ៉ាស់សាុំងលើករណីលក់ សាំុងមិនគ្រប់លីត្រ ហើយ ថែមទាំងបំបាត់វត្ថុតាងទៀត….

ខេត្តកណ្តាល ៖ ថៅកែការ៉ាស់សាំង៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីលក់សាំងមិនគ្រប់លីត្រជូនប្រជាពលរដ្ឋ ហើយ ថែមទាំងគៃបំបាត់វត្ថុតាង ទៀត នឹងត្រូវសមត្ថកិច្ចបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នេះ ។ តាមប្រភពព័ត៌មានច្បាស់ការណ៍ បង្ហើបអោយ ដឹងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នេះថា ក្រុមគណៈកម្មាធិការចម្រុះ មានកាំកុងត្រូល ប្រចាំខេត្ដកណ្តាល និង កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយមានការដឹកនាំសម្របសម្រួលនិតិវិធីពី លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល…

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពត……

នៅរសៀលថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពត។ ពិធីនេះប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តែងតាំងឯកឧត្តម ម៉ៅ ធនិន ជាអភិបាលនៃគណៈអភិបាលខេត្តកំពត ជំនួសឯកឧត្តម ជាវ តាយ…

បើកបុករះបន្តគ្នារវាងរថយន្តដឹកឥដ្ឋ២គ្រឿង និងម៉ូតូរុឺម៉កមួយគ្រឿងគាបជាប់ទៅមុខលែងរួចបណ្ដាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ…….

រាជធានីភ្នំពេញ ៖ រថយន្តកូរ៉េដឹកឥដ្ឋមួយគ្រឿង ត្រូវអ្នកបើកបរបើកថយក្រោយក្នុងបំណងចូលការដ្ឋានសំណង់ តែឡើងទួលមិនរួច បែរជារអិលទៅមុខជាន់ហ្វ្រ័ងមិនសុីជ្រុលទៅបុករុញរថយន្តប្រាដូគាបជាប់នឹងរុឺម៉កម៉ូតូ ហើយមិនទាន់អស់ល្បឿនក៏ទៅបុកប៉ះរថយន្តព្រូសមួយគ្រឿងទៀតបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៧និង៣០ នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវលេខ១០៥កា ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា៖ មុនកើតហេតុមានរថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-0493 ដឹកឥដ្ឋពេញរថយន្ត បានបើកថយក្រោយក្នុងគោលបំណងចូលក្នុងការដ្ឋានសំណង់នៅក្បែរនោះ ក៏ប៉ុន្តែដោយសារច្រកចូលមានទួល ហើយមានទឹកភក់រអិលទៀតទើបធ្វើឲ្យរថយន្តបើកថយក្រោយឡើងមិនរួច បែរជារអិលទៅមុខហើយជាន់ហ្វ្រាំងមិនសុីទៀតក៏ជ្រុលទៅបុកពីទទឹងរថយន្តម៉ាក PRADO…

ប្រតិភូ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ថានភាព ហេដ្ឋារចនាសម្ព័ន្ធជនបទ រងផលប៉ះពាល់ទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ……

ខេត្តបន្ទាយមានជ័យ ÷ គិតត្រឹមថ្ងៃទី ១១ខែតុលាឆ្នាំ ២០២១ នេះ ទាំង ៩ ស្រុកក្រុងទូទាំងខេត្តបន្ទាយមានជ័យ ផ្លូវជនបទរងផលប៉ះពាល់ដោយទឹកជំនន់សរុប 48 ខ្សែប្រវែង 437,000ម៉ែត្រ បើធៀបទៅនឹងឆ្នាំ 2020 ផ្លូវជនបទរងផលប៉ះពាល់ទឹកជំនន់សរុបទូទាំងខេត្តចំនួន 68 ខ្សែប្រវែង 764,000ម៉ែត្រ នេះគឺជារបាយការណ៍សង្ខេបរបស់ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ នាឱកាស ប្រតិភូរបស់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្តម អុិន…

សម្ដេចក្រឡាហោម ស ខេង អញ្ជេីញជាអធិបតី ក្នុងពិធីប្រកាស ឯក ឧត្តម ថង សាវុនចូលកាន់មុខតំណែងជាអភិបាលខេត្តមណ្ឌលគីរី………..

ខេត្តមណ្ឌលគិរី ៖ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី។ ពិធីប្រកាសនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ងីចាន់សុផល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តមណ្ឌលគិរី និងកងកំលាំងទាំងបីប្រភេទ ជាច្រើនរូបទៀតផងដែរ។តាមព្រះរាជក្រឹត្យព្រះមហាក្សត្របានត្រាស់បង្គាប់តែងតាំងឯកឧត្តម ថង សាវុន ជាអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ខណៈដែលអតីតអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម…

ករណីប្លន់ម៉ូតូបានសម្រេច តែគេចមិនរួចពីសមត្ថកិច្ច ក្រោយបង្ក្រាបដកហូតបានកាំភ្លើងខ្លី១ដើម និងម៉ូតូ២គ្រឿង……

ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ក្នុងចំណោមបក្ខពួកបីនាក់ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ក្រោយធ្វើសកម្មភាពស្ទាក់ប្លន់យកម៉ូតូពីយុវជនម្នាក់ទៀតបានសម្រេច។ ករណីឃាត់ខ្លួនបានធ្វើឡើងនៅម៉ោង២និង៣០នាទីទៀបភ្លឺ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១លើកំណាត់ផ្លូវក្រាលកៅស៊ូ ក្នុងភូមិពពូល ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ យោងតាមរបាយការណ៍របស់នគរបាលស្រុកបសេដ្ឋបានឱ្យដឹងថាយុវជនជាជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សាន ម៉េងហ័ង អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិសិរីអណ្តែត ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងបក្ខពួកពីរនាក់ផ្សេងទៀតដែលបានគេចខ្លួនបាត់មានឈ្មោះ ១- ស៉ឹម រស្មី អាយុ២១ឆ្នាំ រស់នៅជាមួយជនសង្ស័យខាងលើ និង ២- ឈ្មោះ វិន…

លោកម៉ុក ច័ន្ទករុណាដំណាងអភិបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ…..

រាជធានីភ្នំពេញ ÷នៅយប់​ថ្ងៃចន្ទ ០៥កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស២៥៦៥​ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១វេលាម៉ោង២០:០០នាទីដល់ម៉ោង ២២:០០នាទីយោងគោលការណ៍ដឹកនាំរបស់លោក សុខ ពេញវុធអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ​ បានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញដាក់កម្លាំងសរុបចំនួន៣៨នាក់ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅ( ត្រង់ចំណុចរូបសំណាកលោកតាក្រមង៉ុយ )ស្ថិតនៅតិរះវិថីព្រះសុីសុវត្ថិ ភូមិ២ សង្កាត់ចតុមុខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ • មធ្យោបាយឆ្លងកាត់សរុប ២៦៧ចំនួនគ្រឿង…

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង…….

នាព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។ ពិធីប្រកាសចូលកាន់មុខតំណែងនាឱកាសនេះ បានប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងឯកឧត្តម សុខ លូ ជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ជំនួសឯកឧត្តម ងួន…

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះធ្វើការឆែកឆេរ និងដកហូតសម្ភារៈមួយចំនួន ដោយសង្ស័យគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ………

រាជធានីភ្នំពេញ÷នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ញ៉ែម ណារ៉ូ អនុប្រធាន និងមានការសម្របសម្រួលដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមន្ត្រីជំនាញពាក់ព័ន្ធរួមទាំងអស់ បានចុះធ្វើការត្រួតពិនិត្យទីតាំងលក់ឱសថបុរាណ ភ្នំទ្រទ្រង់ ដោយសង្ស័យថា ពុំមានច្បាប់ត្រឹមត្រូវ។ ដោយនៅក្នុងការចុះត្រួតពិនិត្យនេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានដកហូតសម្ភារៈមួយចំនួន ដើម្បីយកទៅធ្វើការត្រួតពិនិត្យ ដើម្បីបញ្ជាក់ថា ឱសថបុរាណទាំងនោះ មិនមានការប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។ លោកឧត្តមសេនីយ៍ត្រី ញ៉ែម ណារ៉ូ អនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបញ្ជាក់ថា ចំពោះការដកហូតសម្ភារៈទាំងអស់នេះ គឺត្រូវយកទៅធ្វើតេឡើងវិញ ដើម្បីបញ្ជាក់ថា សម្ភារៈទាំងអស់នេះ…

You missed