Latest Post

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ខ្ញុំនឹងប្រជាជនកម្ពុជាទូទាំងប្រទេសនិង សកលោកមានការសោកស្ដាយយ៉ាងខ្លាំងបំផុត ចំពោះការបំភ្លេចបំផ្លាញ សម្បត្តិ បេតិកភណ្ឌ វប្បធម៌ប្រវត្តិសាស្ត្ររបស់កម្ពុជាពីសំណាក់ប្រទេសថៃ ដែលអ្នក បំផ្លាញហើយធ្វើពុតជាអ្នក ការពារបេតិកភណ្ឌ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ណុប ប៊ុនហ៊រ ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងនាំយកអំណោយមនុស្សធម៌មួយចំនួនមកចែកជូនដោយផ្ទាល់ ដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក នៅភូមិរកា ឃុំស្នោរ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ពាណិជ្ជកម្មរបស់កម្ពុជាជាមួយឥណ្ឌាកើនឡើង ១៩ភាគរយ

ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ……

ព្រឹកថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ប្រធានមន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅទូទាំងខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២១។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា រដ្ឋបាលខេត្ត តែងធ្វើការជួបជុំមន្ត្រីរាជការក្នុងឱកាសបុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌ ក៏ប៉ុន្តែឆ្នាំនេះដោយសារមានការរាតត្បាតនៃជំងឺកូវីដ-១៩…

លោក យួន ឈីវ ត្រូវបានលោកព្រះរាជអាជ្ញារខេត្តកោះកុង ឃុំខ្លួនបណ្តោះអាសន្ន ……

(ព័ត៌មានបឋម) លោក យួន ឈីវ ត្រូវបានលោកព្រះរាជអាជ្ញារខេត្តកោះកុង ឃុំខ្លួនបណ្តោះអាសន្ន ព្រោះបានផ្សាយព័ត៍មានបំផ្លើសពីការពិត យោងតាមហ្វេសប៊ុកផេក Koh Kong Hot News និងហ្វេសប៊ុក ឈ្មោះ យួន ឈីវ ផ្សាយ បង្កាច់កេរ្ត៍ិថ្នាក់ដឹកនាំ និងបង្ករអោយមានបទឧក្រិត្យជាអាទិ៍ នៅព្រឹកថ្ងៃទី៣០ខែ កញ្ញា ឆ្នាំ២០២១ លោក យួន ឈីវ បានផ្សាយព័ត៎មានបំផ្លើសពីការពិត យោងតាមហ្វេសប៊ុកផេក Koh Kong Hot…

ក្មេងប្រុសម្នាក់ដើរទៅងូតទឹកពាងនៅចំហៀងផ្ទះស្រាប់តែត្រូវពស់ពិសចឹកបានគ្រូពេទ្យជួយសង្រ្គោះទាន់ពេលរួចផុតពីសេចក្តីស្លាប់…..

ខេត្តបន្ទាយមានជ័យ ÷មានក្មេងប្រុសម្នាក់ដើរទៅងូតទឹក ពាងនៅចំហៀងផ្ទះស្រាប់តែត្រូវពស់ពិសចឹកហើយក្រុមគ្រួសារបានយកទៅមន្ទីរពេទ្យជួយសង្រ្គោះជីវិតទាន់ពេលរួចផុតពីសេចក្តីស្លាប់។រឿងរាងនេះបានកើតឡើងនៅវេលាម៉ោង៦និង៤៥នាទីយប់ថ្ងៃទី ២៩ខែកញ្ញា ឆ្នាំ២០២១ ។ នគរបាលមូលដ្ឋាន បានឲ្យអ្នកយកព័ត៌មានដឹងថាក្មេងប្រុសដែលត្រូវពស់ចឹកនេះ មានឈ្មោះ សេន លីដែត ភេទប្រុស អាយុ ៨ឆ្នាំ រស់នៅភូមិគោកអំពិល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ នេះបើយោងតាម នគរបាលមូលដ្ឋានបានឲ្យដឹងបន្តទៀតថា តាមការឲ្យដឹងពីក្រុមគ្រួសារ នៅវេលាម៉ោង៦និង៤៥នាទីយប់ថ្ងៃទី២៩នោះ កុមារា ឈ្មោះ សេន លីដែត បានដើរទៅងូតទឹកពាងនៅចំហៀងផ្ទះនៅពេលកំពុងដើរទៅមិនបានឃើញសត្វពស់ក៏ជាន់ចំពស់ស្រកាចាស់តែម្តង ពស់ក៏បានចឹកត្រូវចំជើងខាងឆ្វេងភ្លាមៗនោះដែរ ត្រូវបានក្រុមគ្រួសារដឹកមកព្យាបាលនៅមន្ទីរពេទ្យបង្អែក…

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្ករឡើងដោយខ្លួនឯង រថយន្តដឹកប្រេងឥន្ធន:ក្រុមហ៊ុនតេលា បានក្រឡាប់លើដងផ្លូវជាតិលេខ៤…….

ព្រះសីហនុ- នៅវេលាម៉ោង១៤និង២០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្ករឡើងដោយខ្លួនឯង រថយន្តដឹកប្រេងឥន្ធន:ក្រុមហ៊ុនតេលា បានក្រឡាប់លើដងផ្លូវជាតិលេខ៤ បណ្ដាលឱ្យមានការកកស្ទះចរាចរណ៍ ត្រង់ចំណុចគីឡូម៉ែត្រលេខ: ១២០-១២១ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ចំពោះមុខ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា សហការជាមួយនឹងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះការពារទីតាំងកន្លែងកើតហេតុ និងជួយសម្រួលចរាចរណ៍បញ្ចៀសការកកស្ទះនៅលើដងផ្លូវ។

ការៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានខណ្ឌដូនពេញចាប់ពីផ្លូវលេខ១១០ ដល់ផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្ដាលទី១……..

នៅថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ លោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចុះអនុវត្តការងារដូចខាងក្រោម÷១-ចុះរៀបចំសណ្តាប់ធ្នាប់មហាវិថី ព្រះនរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះមុនីវង្ស តីរវិថី ព្រះស៊ីសុវត្ថិ ផ្លូវលេខ ៩០ ៩២ ៩៦ ៤៧ ១៥ ១០៦…

កិច្ចប្រជុំទ្វេភាគីពង្រឹងចំណងសាមគ្គឺភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលសន្តិសុខសាធារណៈរដ្ឋធានីប៉េកាំង…….

រាជធានីភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងស្នងការដ្ឋាននគរបាលសន្តិសុខសាធារណៈទីក្រុងប៉េកាំងនៃសាធារណៈរដ្ឋប្រជាមានិតចិន បានបើកកិច្ចទ្វេភាគីតាមវីអូ(អនឡាញ) ដើម្បីពង្រឹងរឹតចំណងសាមគ្គឺភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅបន្ទាប់ពីអង្គភាពទាំងពីរ ត្រូវបានឯកភាពរវាងក្រសួងមហាផ្ទៃ កម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណៈរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាកំណត់ហេតុកិច្ចប្រជុំសន្តីពី(កិច្ចសហប្រតិបត្តិការរឹតចំណងមេត្រីភាព) រវាងគ្នានិងគ្នាធ្វើឡើងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ។ កិច្ចប្រជុំបានធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ…

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យដោះលែងយានយន្តដែល ក្រសួងសាធារណការ និងដឹកជញ្ជូនបានឃាត់ទុករយៈពេលមួយឆ្នាំ ក្នុងបទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់……

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលផ្ទុយនឹងច្បាប់ចំនួន ២២៩គ្រឿង មុនកាលកំណត់ ដែលបានឃាត់ទុកនៅតាមស្ថានីយជញ្ជីង និងមន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តារាជធានី-ខេត្តមួយចំនួន។ សូមជំរាបថា នាពេលថ្មីៗនេះ ដោយស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាល ហើយរាជរដ្ឋាភិបាលបានរៀបចំកែសម្រួល និងដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងបរិបទក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដូចជា៖ ការបើកឱ្យដំណើរការឡើងវិញ សាលារៀន ផ្សារទំនើប ផ្សារសាធារណៈ តំបន់ទេសចរណ៍…

នគរបាលបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន៦នាក់ ដែលពាក់ព័ន្ធករណីគ្រឿងញៀន……

ខេត្តព្រះសីហនុ ៖ នៅថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំសម្របសម្រួលដោយលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន កាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១…

រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកដល់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ បន្តពិនិត្យមេីល និងបូកសរុបថាតេីមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ? ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយប៉ុន្មានដងនៅក្នុងរយ:បីខែ ?

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានធ្វេីការរំលឹកជូនដល់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ បន្តពិនិត្យមេីល និងបូកសរុបថា តេីមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ? ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយប៉ុន្មានដងនៅក្នុងរយ:បីខែ ? ហេីយដល់ពេល ១ ឆ្នាំបូកសរុបម្តង ដេីម្បីបានដឹងទាំងអស់គ្នា អំពីក្រុមដែលតែងបាននិយាយ ផ្សព្វផ្សាយព័ត៌មាន មិនពិតច្រេីនដងជាងគេ។សម្រាប់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ ត្រូវតែផ្សព្វផ្សាយតែព័ត៌មានណាពិត ត្រឹមត្រូវ ហេីយសម្រាប់ក្រសួងព័ត៌មាន គឺពិនិត្យថាតេីព័ត៌មាននោះប្រកបដោយវិជ្ជាជីវ: ដែរឬទេ។ ប្រសាសន៏របស់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលេីកឡេីងនៅ…

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបំភ្លឺ​បន្ថែម​ពាក់ព័ន្ធ​ករណី​បុរស​ម្នាក់​បាន​បង្ហោះ​រៀបរាប់​ រឿង​ដែល​គាត់ចាញ់បោកគេនៅខេត្តព្រះសីហនុ…..

​ខេត្ត​ព្រះ​សីហ​នុ​ ៖​ កាលពី​ថ្មីៗ​នេះ​ មាន​បុរស​ម្នាក់​បង្ហោះ​រៀបរាប់​អំពី​ករណី​របស់​ខ្លួន​ថា​ “​ខំ​ស្កាត់​មក​រក​ការងារ​ធ្វើ​ហើយ​ចាញ់បោក​ចិន​ និង​ខ្មែរ​ទៀត​”​ ។​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នរ​គ​របាល​ខេត្ត​ ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ចុះ​ស្រាវជ្រាវ​រក​ករណី​ខាងលើ​ ដោយ​កំណត់​រក​ឃើញ​ជន​រង​គ្រោះ​មានឈ្មោះ​ ធឿ​ន​ វិ​ទ្ធី​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយ​ប្អូនស្រី​ជីដូនមួយ​ នៅ​ម្តុំ​ចំការ​ស្ពៃ​ស្ថិត​ក្នុងភូមិ​៣​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​…

You missed