ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ទទួលបានអំណោយរថយន្តសង្គ្រោះបន្ទាន់ចំនួន ០១គ្រឿង ពីឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន…………
ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ទទួលបានអំណោយរថយន្តសង្គ្រោះបន្ទាន់ចំនួន ០១គ្រឿង ពីឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃពុធ ៩កេីត ខែភទ្របទ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងសហការី បានទទួលអំណោយដ៏ថ្លៃថ្លាពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នូវរថយន្តសង្គ្រោះបន្ទាន់ចំនួន ០១គ្រឿង សម្រាប់បំពាក់ជូន ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដែលពិធីនេះធ្វេីឡេីងនៅទីស្តីការក្រសួងបរិស្ថាន…
ម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សរបួសធ្ងន់និងស្រាល ២នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលពេញផ្លូវ……….
ម៉ូតូដឹកទំនិញតាមអនឡាញដូចគ្នា២គ្រឿង បុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សរបួសធ្ងន់និងស្រាល ២នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលពេញផ្លូវ………. រាជធានីភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ R៨ កែងនឹងលេខ៥៦៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ម៉ូតូ ម៉ាក suzuki Let’s ពណ៌សទឹកប្រាក់ពាក់ស្លាកលេខព្រៃវែង 1P-4812 ដោយមានភ្ជាប់ជាមួយធំដឹកឥវ៉ាន់ swag staff I’m here for…
គួរអោយសោកសង្រ្វែកណាស់បុរសម្នាក់ធ្លាក់ពីលើចុងត្នោតស្លាប់យ៉ាងអាណោចអាធម្ម……….
ខេត្តកំពង់ធំ÷ គួរអោយអាសូរ បុរសម្នាក់បានធ្លាក់ពីលើចុងត្នោតចំបង្គោលរបង់ជង់ចុងចង្កាជាប់ឆ្កឹង ស្លាប់នៅកន្លែងកើតហេតុ ៗការនេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅចំនុចដើមត្នោតខាងក្រោយភូមិ ជាន់លែង ឃុំមានជយ័ ស្រុក សណ្ដាន់ ខេត្តកំពង់ធំ។ តាមប្រភពព័ត៏មានពីប្រជាពលរដ្នបានអោយដឹងថា ជនរងគ្រោះឈ្នោះ ស្រី ឆាំ ភេទ ប្រុស អាយុ ៤៩ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ មានមុខរបរជាអ្នកឡើងត្នោតកៀនយកទឹកត្នោតធ្វើត្នោតជូរនិងធ្វើស្ករត្នោត។ តាមការអោយដឹងពីសមត្ថកិច្ចប៉ុស្តិ៍ មានជ័យ ដែលបានចុះពិនិត្យកន្លែងកើតហេតុបានសន្និដ្ឋានថា មូលហេតុដែលជនរងគ្រោះធ្លាក់ ដោយរៀបរាប់ថាដើមត្នោត២ដើមនៅក្បែរគ្នា…
លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត អត្តលេខ ៦៥២១២ ត្រូវបានតែងតាំងជា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប……..
ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃច័ន្ទ ០៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានប្រារព្ធពិធីតែងតាំង និងចូលកាន់តំណែងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម…
ក្រសួងព័ត៌មាន សហការជាមួយក្រុមហ៊ុនហ្វេសប៊ុក នឹងលុបទំព័រហ្វេសប៊ុក ដែលផ្សព្វផ្សាយព័ត៌មានមិនពិតចោល……..
រាជធានីភ្នំពេញ ៖ចេញផ្សាយ ថ្ងៃទី ១៣ ខែ កញ្ញ្ញា ឆ្នាំ ២០២១មន្ត្រីជំនាញក្រសួងព័ត៌មាន ក្រោមកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងក្រុមហ៊ុនហ្វេសប៊ុក នឹងឈានទៅរកការបិទទំព័រហ្វេសប៊ុក ដែលផ្សព្វផ្សាយព័ត៌មានមិនពិតជុំវិញករណី វីរុសកូរ៉ូណា និងព័ត៌មានក្លែងក្លាយ ផ្សេងទៀត ដែលបង្កផលប៉ះពាល់ជាអវិជ្ជមានដល់សង្គមជាតិ។ ក្រសួងព័ត៌មានកំពុងបំពេញកិច្ចការយ៉ាងមមាញឹក ក្នុងការតាមដាន និងកំណត់រាល់វេបសាយ និងទំព័រហ្វេសប៊ុក ដែលផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ជុំវិញករណីវីរុសកូរ៉ណា ធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានការភិតភ័យ។ វិធានការនេះ ធ្វើឡើងគ្រប់វេបសាយ និងទំព័រហ្វេសប៊ុកព័ត៌មាន ដែលបានចុះបញ្ជីជាមួយក្រសួងព័ត៌មាន និងមិនបានចុះបញ្ជី ដោយមានចំណាត់ការផ្សេងៗគ្នា…
អាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យ០១នាក់ បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ………
អាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យ០១នាក់ បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមដីកាបញ្ជាឲ្យចូលខ្លួន ពាក់ព័ន្ធករណីឆបោក……… រាជធានីភ្នំពេញ ÷ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងជំនាញ ការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូននារីម្នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមដីកាបញ្ជាឲ្យចូលខ្លួន លេខ២៩៨ អ.យ.ថ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ របស់លោកស្រី សុង ឆវ័ន្តព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី ឆបោក។ ជនសង្ស័យ ខាងលើមានឈ្មោះ សៀក ស្រីណែត…
នៅលើផែនដីនេះ តើមានមេដឹកនាំប៉ុន្មានរូបដែលទទួលបានស្មាដៃនេះដូចសម្តេចឪក? សូមអបអរសាទរ !
សម្តេចតេជោ ហ៊ុន សែន ទទួលបានមេដាយមាសសន្តិភាព ពិភពលោក World Summit Peace ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្តីពី "សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក" នៅព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងកម្មវិធីមហាសន្និបាតនៃក្តីសង្ឃឹមពិភពលោកលើកទី៧ ៖ ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២ ក្រោមប្រធានបទ «សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។សម្តេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកសន្តិភាពយ៉ាងពិតប្រាកដនៅកម្ពុជា។ និងជាមេដឹកនាំគំរូដ៏អស្ចារ្យមួយរូបក្នុងឧបទ្វីបអាស៉ី៕
អគ្គីភ័យឆាប់ឆេះឃ្លាំងស្តុកគ្រឿងចក្រ មួយកន្លែងតាមបណ្ដោយផ្លូវលំនៅក្នុងខណ្ឌឬស្សីកែវ……
រាជធានីភ្នំពេញ÷អគ្គិភ័យបានឆាបឆេះឃ្លាំងយាន្តដ្ឋាន ជុសជុលគ្រឿងចក្រមួយកន្លែង យ៉ាងសន្ធៅសន្ធៅ រហូតកម្លាំងសមត្ថកិច្ច នៃការិយាល័យ បង្ការ និង ពន្លត់អគ្គីភ័យចេញរថយន្ត ពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២ និង៤០នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវបេតុង ត្រង់ចំណុចយាន្តដ្ឋានជុសជុលគ្រឿងចក្រមួយកន្លែង ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ផ្សែង រួមជាមួយអណ្តាតភ្លើងឆាប់ឆេះយ៉ាងសន្ធោសន្ធៅ ក្នុងយាន្តដ្ឋានជុសជុលគ្រឿងចក្រ មួយកន្លែងគ្មានមនុស្សនៅនោះទេ រហូតប្រជាពលរដ្ឋដែលរស់នៅក្បែ កន្លែងកើតហេតុបានរាយការណ៍ទៅ…
ពិតជាគួរឲ្យអាសូរណាស់ក្មេងប្រុសពីរនាក់បងប្អូនជីដូនមួយបាននាំគ្នាទៅលេងទឹកប្រឡាយលង់ស្លាប់ទាំង២នាក់…
រាជធានីភ្នំពេញ÷ក្មេងប្រុសពីរនាក់បងប្អូនជីដូនមួយបាននាំគ្នាចុះទៅលេងទឹកប្រឡាយ បណ្ដាលឲ្យលង់ស្លា ប់ទាំងពីនាក់យ៉ាងអាណោចអាធ័ម រីឯសពក្មេងប្រុសទាំង២នាក់នោះមកដល់ពេលនេះ ទើបតែរកឃើញកាលពីម៉ោង ៥ ទៀបភ្លឺចំណែកសពក្មេងប្រុសម្នាក់ទៀតរកឃើញតាំងពីក្បាលល្ងាច។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង០៥នឹង៣៥នាទីព្រលប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ នៅត្រង់ចំណុចភូមិវាល ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពកុមារារងគ្រោះទី០១ៈមាន ឈ្មោះ សិទ្ធី លីហ័រ ភេទប្រុស អាយុ០៦ ឆ្នាំ សព្វថ្ងៃ រស់នៅក្នុងបន្ទុកឪពុកម្ដាយ បច្ចុប្បុន្ន ស្នាក់នៅភូមិវាល ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ នឹងកុមារាទី០២ៈដែលដែលទើបនឹងរកឃើញមាន ឈ្មោះ…
ឯកឧត្តមស៊ឹម វុទ្ធាអគ្គលេខាធិការរងនៃវេទិកាសម្ព័ន្ធអង្គការសង្គមស៊ីវិលសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី………..
ឯកឧត្តមស៊ឹម វុទ្ធាអគ្គលេខាធិការរងនៃវេទិកាសម្ព័ន្ធអង្គការ សង្គមស៊ីវិលសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ជួបសំណេះសំណាលនិងចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩.! នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២១ រដ្ឋបាលខេត្តមណ្ឌលគីរីបានទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងតំណាងអង្គការសង្គមស៊ីវិលទាំងអស់ដែលបានបំពេញបេសកម្មការងារនៅក្នុងទឹកដីនៃខេត្តមណ្ឌលគិរី។ ពិធីជួបសំណេះសំណាលនេះ ធ្វើឡើងក្រោមអធិបតីភាព លោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី និង ឯកឧត្តម ស៊ឹម វុទ្ធា អគ្គលេខាធិការរងនៃវេទិកាសម្ព័ន្ធអង្គការសង្គមស៊ីវិល ដែលមានការអញ្ជើញចូលរួមពី លោកនាយកទីចាត់ការសាលាខេត្ត លោក លោកស្រីតំណាងអង្គការសង្គមស៊ីវិលចំនួន ១០ ដែលពិធីនេះធ្វើឡើងនៅអាគាររដ្ឋបាលសាលាខេត្តមណ្ឌលគិរី។ តាងនាមថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី លោកអភិបាលរងខេត្ត បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ…
