ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះសំណេះសំណាលសួសុខទុក្ខ
ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះសំណេះសំណាលសួសុខទុក្ខដល់កងកម្លាំងនគរបាលខេត្តមណ្ឌលគិរី ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា) ដូសទី៣ (ដូសជម្រុញ)ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃអាទិត្យ ១៤កេីត ខែ ស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបើកយុទ្ធនាការចាក់វ៉ាក់សាំងលើកទី៣(ដូសជម្រុញ) ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចាក់ជូនដល់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សរុបចំនួន ៩១០នាក់។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម…
ថ្ងៃសែនចិនមិនទាន់នឹងឆ្លងផុតទៅផងស្រាប់តែបុរសជនជាតិចិនម្នាក់ស្រវឹងជោកជាំ
ថ្ងៃសែនចិនមិនទាន់នឹងឆ្លងផុតទៅផងស្រាប់តែបុរសជនជាតិចិនម្នាក់ស្រវឹងជោកជាំបើករថយន្តជ្រុលទៅបុករះធុងទឹកកកនឹងបង្គោលភ្លើងបាក់រាបដល់ដី… ភ្នំពេញ÷បុរសជនជាតិចិនម្នាក់ស្រវឹងជោកជាំបើករថយន្តក្នុងល្បឿនលឿនជ្រុលទៅបុករះទូទឹកកកនិងទូបារីរបស់ប្រជាពលរដ្ឋហើយថែមទាំងបង្កបុកបង្គោលភ្លើងមួយដើមទៀតដែលនៅជាប់នឹងចិញ្ចឹមផ្លូវបាក់រាបដល់ដីរងការគួរខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង២០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ សិទ្ធិតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី០៣ ខណ្ឌពោធ៌សែនជ័យ រាជធានីភ្នំពេញ ។ យំតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសជនជាតិចិនម្នាក់ស្រវឹងជោកជាំបើករថយន្តម៉ាកហ្វតពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AQ-8166 បើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតរេពេញផ្លូវ កិនណៈពេលមកដល់ត្រង់នឹងចំណុចកើតហេតុខាងលើក៏បានរេចង្កូតទៅបុកឈាមមួយនឹងបង្គោលភ្លើងមួយដើមបាក់រាបដល់ដីរថយន្តបង្កងនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅធុងទឹកកកនិងទូបារីរបស់ប្រជាពលរដ្ឋហើយជ្រុលធ្លាក់ទៅក្នុងប្រឡាយទឹកបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់និងរងការខូចខាតយ៉ាងដំណំ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់ក៏បានយករថយន្តបង្កទៅរក្សាទុកនៅឯកចរាចរណ៍ផ្លូវគោកនៃការិយាល័យនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ។
ករណីអាវុធហត្ថចុះឃាត់ខ្លួនជនជាតិចិនចំនួន១០៤នាក់ នៅក្នុងអគារខុនដូរមួយកន្លែង …
(ដឹងការពិតហើយ )ករណីអាវុធហត្ថចុះឃាត់ខ្លួនជនជាតិចិនចំនួន១០៤នាក់ នៅក្នុងអគារខុនដូរមួយកន្លែង .. ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមនបានចុះឡោមព័ទ្ធអគារខុនដូដែលមានកំពស់ជាង១០ជាន់មួយកន្លែង ដោយបានឃាត់ខ្លួនជនជាតិចិន ប្រុសស្រី សរុបចំនួន១០៤នាក់ (ស្រី២១នាក់) ពាក់ព័ន្ធទៅនឹងករណីល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ។ ប្រតិបត្តិការបង្ក្រាបនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២១ ខែសីហានេះ នៅចំណុចអគារខុនដូរទីតាំងលេខ៩៧ ផ្លូវ៥០៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ តាមប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថបានប្រាប់ឱ្យដឹងថា ដោយមានការសហការចូលរួមអំពីសំណាក់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកងរាជអាវុធហត្ថខណ្ឌចំការមនបានចុះធ្វើការឡោមព័ទ្ធខុនដូដែលមានកំពស់ជាង១០ជាន់មួយកន្លែងដែលមានទីតាំងស្ថិតនៅផ្លូវលេខ៥០៨ ខាងលើ ។ ក្នុងការចុះឡោមព័ទ្ធអគារខុនដូនេះដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់ឃាត់ខ្លួនជនជាតិចិន…
ឯកឧត្តម ខៀវ កាញ៉ារិទ្ធរដ្ឋមន្ត្រីក្រសួងពត៍មានបានចេញមុខបញ្ជូនមេធាវីប្រចាំក្រសួង២រូប
ឯកឧត្តម ខៀវ កាញ៉ារិទ្ធរដ្ឋមន្ត្រីក្រសួងពត៍មានបានចេញមុខបញ្ជូនមេធាវីប្រចាំក្រសួង២រូបដើម្បីសម្របសម្រួលអ្នកការសែតទាំង០៨នាក់ ខេត្តព្រះវិហារ ÷កាលពីថ្ងៃទី១១ ១១ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញ៉ារិទ្ធរដ្ឋមន្ត្រីក្រសួងពត៍មានបានឲ្យជួយការពារអ្នកកាសែត៨រូបដែលត្រូវឈ្មួញឈើដាក់អន្ទាក់រុញឲ្យអាជ្ញាធរខេត្តព្រះវិហ៊ារចាប់ខ្លួនកាលពីដើមខែមិថុនាហើយត្រូវបានតុលាការឃុំខ្លួន។ អ្នកកាសែត៨រូបមានស្រីប្រុស(ដោះលែង១រូបព្រោះភរិយាឈឺចិត្តគាំងបេះដូងត្រូវបានតុលាការខេត្តព្រះវិហារដែលមានចៅក្រមឈ្មោះ លោក ទីវ វិសាល និងព្រះរាជអាជ្ញារង ឈ្មោះលោក គឹម សំលេង ធ្វើការចោទចោទប្រកាន់ពី.បទកំហែងយក.និងបញ្ជូនខ្លួនទៅផ្ញើរនៅគុកបណ្តោះអាសន្ននាល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ រងចាំការបើកសវនាការអង្គសេចក្តីមួយរយៈ។
ក្រុមអ្នកបើកឡានធំៗដឹកដីប្រមូលផ្ដុំគ្នានៅផ្លូវ៦០ម៉ែត្រដើម្បីតវ៉ាស្នើសុំបីចំនុចដល់ក្រសួងសាធារណ:ការនិងដឹកជញ្ជូនពិសេសកន្លែងជញ្ជីងថ្លឹងរថយន្ត(បឋម)
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ នៅលើផ្លូវ60ម៉ែត្រ មានអ្នកបើកបរឡានធំជាច្រើន ប្រមូលផ្ដុំតវ៉ារឿងក្រសួងសាធារណការ ចាប់ឡានដឹកខ្សាច់របស់ពួកគាត់ ផាកពិន័យតឹងរឹង និងឃាត់រក្សាទុករថយន្តរយៈពេលមួយឆ្នាំ។ តាមបដាស្នើសុំគឺមានសរសេរថា សូមស្នើសុំ ក្រសួងសាធាណការ មេត្តាជួយបន្ធូរបន្ថយទៅលើការដឹកជញ្ជូន ដី ខ្សាច់ ថ្មសូមសម្ដេចពុកជួយដោះស្រាយបញ្ហាជញ្ជីងឲ្យកូនចៅក្រុមឡានដឹកដីបានដឹកផង ហើយការស្នើសុំរបស់ពួកគាត់មានចំនួន ៣ ចំណុច។ ១- កុំចាប់ឡានទុករយៈពេលមួយឆ្នាំ២- ត្រឹមពិន័យជាទឹកប្រាក់បានហើយ៣- សុំក្រសួងបន្ថែមចំនួនផ្ទុកឲ្យបានលើសមុន។ ក្រោយពីឃើញការតវ៉ានេះ មហាជនចោទជាសំណួរថា ច្បាប់ពួកគាត់មិនចូលរួមគោរព គិតតែពីសុំការលើកលែងបែបនេះ មិនគួរទទួលយកបានទេ…
ករណីឡានសុាំយ៉ុងគេចឡានដឹកស្រូវបាត់បង់ម្ចាស់ការក្រឡាប់ផ្ងារជើងឡើងលើនៅស្រុកគីរីវង្ស(បឋម)
ខេត្តតាកែវ ÷ នៅយប់ថ្ងៃទី 20 ខែកក្កដា ឆ្នាំ 2021 មានករណីក្រឡាប់ឡានដែលស្ថិតនៅក្នុង ឃុំអង្គប្រាសាទ ស្រុកគីរីវង់ ខេត្តតាកែវ វេលាម៉ោង 1:00 ជិត 2 រំលងអាធ្រាត ហើយករណីក្រឡាប់ឡាននេះគឺបណ្ដាលមកពីការគេចឡានដឹកស្រូវ បានធ្វើឱ្យឡានម៉ាកសាំយ៉ុងក្រឡាប់ធ្លាក់ជើងថ្នល់។
ករណីបុរសម្នាក់បេីករថយន្តបុកកម្មករប្រមូលសម្រាមបណ្តាលឲ្យស្លាប់២នាក់ របួសធ្ងន់ម្នាក់ត្រូវបានឃាត់ខ្លួន
រាជធានីភ្នំពេញ ÷ បុរសម្នាក់ឈ្មោះ នេត នីសា ដែលបានបេីករថយន្តបុកកម្មករប្រមូលសម្រាមបណ្តាលឲ្យស្លាប់២នាក់ របួសធ្ងន់ម្នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅវេលាម៉ោង ២:០០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ។ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបន្តនីតិវិធី និងមានចំណាត់ការលេីករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០២ និង៤០នាទីរំលងអាធ្រាត ត្រង់ចំណុចមុខធនាគារហត្ថា តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលបណ្តាលឱ្យកម្មករប្រមូលសំរាមស្លាប់ចំនួន ០២នាក់ និងរបួសធ្ងន់ចំនួន ០១នាក់ ។…
អាជីវករផ្សារព្រែកជ្រៃផ្ទុះការតវ៉ាប្រធានផ្សារព្រែកជ្រៃដំឡើងថ្លៃក្នុងផ្សារមិនប្រក្រតីធ្វើអោយប៉ពាល់ដល់សេដ្ឋកិច្ចរស់នៅប្រចាំថ្ងៃរបស់ពួកគាត់
អាជីវករផ្សារព្រែកជ្រៃផ្ទុះការតវ៉ាប្រធានផ្សារព្រែកជ្រៃដំឡើងថ្លៃក្នុងផ្សារមិនប្រក្រតីធ្វើអោយប៉ពាល់ដល់សេដ្ឋកិច្ចរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ រាជធានីភ្នំពេញ ÷ នៅថ្ងៃច័ន្ទ ទី ១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១២ និង៣៤នាទី អាជីវិករផ្សារព្រែកជ្រៃជាច្រើនតូប ផ្ទុះការតវ៉ា ស្នើរសុំលុបលុយ70$ ដែលបន្តកុងត្រា1 សេវាបន្តកិច្ចកុងត្រាសាធារណ: 1000$2 ផ្សារធំ 500$3 គ្រែល់ដូរ 300$និងសេវាកុងទ័រទឹក ភ្លើង១២០០០៛ លុបចោលការទាមទារសេវាបញ្ជាក់សិទ្ធិ ទាំងនេះចោល។ ក្រោយពីក្រុមអាជីវករបានធ្វើការតវាអស់រយ:ពេលជិត៤ម៉ោង រួចមកក្រោមការដឹកនាំដោយលោក អភិបាលរងខណ្ឌដង្កោបានចុះមកដល់កន្លែងតវាជាក់ស្តែងនៅផ្សារព្រែកជ្រៃ និងធ្វើការសម្របសម្រួលជូនបងប្អូនអាជីវករ ជាមួយប្រធានផ្សារព្រែកជ្រៃអោយរក្សានូវតម្លៃដ៏ដែលដោយមិនមានការដំឡើងនូវតម្លៃអ្វីទាំងអស់ដោយរង់ចាំដោះស្រាយតម្លៃនាពេលក្រោយៗទៀត ។សូមអរគុណ(ព័ត៌មានបឋម)
មានករណីអគ្គិភ័យឆេះផ្ទះលក់សាច់ប៉ាតេកម្ពស់៤ជាន់យ៉ាងសន្ធោសន្ធៅជាប់មនុស្សក្នុងផ្ទះ
រាជធានីភ្នំពេញ ÷កាលពីវេលាម៉ោង៥:១៥នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះផ្ទះលក់សាច់ប៉ាតេកម្ពស់៤ជាន់យ៉ាងសន្ធោសន្ធៅជាប់មនុស្សក្នុងផ្ទះ បង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរនិងសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿង មកដល់កន្លែងកេីតហេតុ ទំរាំតែគាស់ទ្វារដែលចាក់គន្លឺះនិងសោ២ជាន់ ចូលអន្តរាគមន៍បាញ់ពន្លត់បាន តែជាអកុសលមនុស្សដែលជាប់ខាងក្នុងត្រូវបានភ្លេីងឆេះស្លាប់ ដោយសមត្ថកិច្ចបានអោយដឹងថា រកឃេីញសពអ្នកជាប់ក្នុងនោះចំនួន៤នាក់ហេីយ សម្ភារៈខូចខាតអស់ស្ទេីរទាំងស្រុង ចំណែករថយន្ត២គ្រឿងក៏ឆេះខ្ទេចផងដែរ នៅតាមផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។បឋម
ក្ដៅៗ! អគ្គីភ័យកំពុងឆាបឆេះ ផ្ទះប្រជាពលរដ្ធអស់ជាច្រើនខ្នង ក្បែរផ្សារទួលទំពូង សង្កាត់ទួលទំពូងទី១ (Yong Sokhara)
សូមថ្លែងអំណរគុណដល់លោក ថេង សុថុល អភិបាលខណ្ឌចំការមននិងលោក ឆេង ជៀក ចៅសង្កាត់ទួលទំពូងទី១ លោកចំរើន សុខលីមប្រធានផ្សារទួលទំពូងលោកឈុន ស្រ៊ុន នាយប៉ុស្តិ៍សង្កាត់ ដែលបានអន្តរាគមន៍ជួយឲ្យរថយន្តពន្លត់អគ្គីភ័យមកពន្លត់រលត់បានទាំងស្រុងទាន់ពេលវេលាផ្ទះលេខ៩៧+៩៩អឺ០អឺ១ លក់ទូរស័ព្ទផ្លូវ៤៤០ ភូមិ៣ សង្កាត់ទួលទំពូងទី១ មិនឆាប់ឆេះរាល់ដាលដល់ផ្ទះបងប្អូនដ៍ទៃ និងបងៗកងម្លាំងពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញដែលបានចូលរួមសហការណ៍ការជួយគ្នាក្នុងពេលមានអាសន្នមួយ នេះជាកាយវិការមួយដែលពលរដ្ឋយើងត្រូវបន្តធ្វើ ðððððððððð។ sadasfw
