លោក ណុប ប៊ុនហូរ ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយដល់សកម្មជនគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យ

នៅ ថ្ងៃចន្ទ ៨រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ លោក ណុប ប៊ុនហូរ ជំនួយការ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសកម្មជនគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋចំនួន ១០ គ្រួសារនៅ ខណ្ឌពោធិ៍សែនជ័យ គ្រួសារ នៅក្នុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសដ៏ពិសេសនេះ លោកបានពាំនាំយកអំណោយមួយចំនួនពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈឯកឧត្តម គួង ស្រេង មកចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងភាពខ្វះខាត ដើម្បីសម្រួលជីវភាព និងជួយកាត់បន្ថយបញ្ហាប្រឈមក្នុងជីវភាពប្រចាំថ្ងៃ។
បងប្អូនប្រជាពលរដ្ឋដែលទទួលបានអំណោយ បានថ្លែងអំណរគុណជ្រាលជ្រៅចំពោះមេត្តាករុណា និងក្តីអាណិតអាសូរដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខ ជីវភាពរបស់ប្រជាពលរដ្ឋឱ្យប្រសើរឡើងជានិច្ច។ បងប្អូនប្រជាពលរដ្ឋទាំអស់ក៏បានថ្លែងអំណរគុណដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេច ហ៊ុន ម៉ាណែត ដែលបន្តដឹកនាំប្រទេសជាតិតាមរយៈចក្ខុវិស័យឆ្លាតវៃ ធ្វើឱ្យប្រទេសកម្ពុជា រីកចម្រើនក្នុងសន្តិភាព និងស្ថិរភាពជាបន្តបន្ទាប់។
សន្តិភាព គឺជាគ្រឿងដ៏មានតម្លៃបំផុតសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ យើងអាចរស់នៅបានសុខសាន្ត មានការងារធ្វើ និងមានភាពរីកចម្រើនលើគ្រប់វិស័យ ក៏ព្រោះតែមានការដឹកនាំប្រកបដោយគោលនយោបាយឆ្លាតវៃរបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេច ហ៊ុន ម៉ាណែត។ យើយខ្ញុំជាប្រជាពលរដ្ឋក៏នឹងបន្តគាំទ្រគោលនយោបាយ និងការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេច ហ៊ុន ម៉ាណែត ដើម្បីថែរក្សាសន្តិភាព និងការរីកចម្រើនជាបន្តទៀត។
ក្នុងឱកាសនេះដែរ លោក ណុប ប៊ុនហូរ បានផ្ដាំផ្ញើសារដ៏សំខាន់មួយដល់បងប្អូនប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្នថែរក្សាសុខភាពរបស់ខ្លួន និងគ្រួសារ ជាពិសេសក្នុងស្ថានភាពអាកាសធាតុ និងបរិយាកាសបច្ចុប្បន្ន។ គាត់បានលើកឡើងថា ការថែរក្សាសុខភាពគឺជាមូលដ្ឋានសំខាន់ក្នុងការរស់នៅជីវិតប្រចាំថ្ងៃ និងក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។
សកម្មភាពជួបសំណេះសំណាល និងចែកអំណោយនេះ មិនត្រឹមតែបង្ហាញពីក្តីអាណិតអាសូររបស់ក្រុមដឹកនាំទេ ប៉ុន្តែជាភស្តុតាងដ៏ច្បាស់លាស់នៃការចូលរួមកសាងសង្គមឱ្យរឹងមាំ និងឯកភាព ដើម្បីធានាបាននូវអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

