ខ្ញុំនឹងប្រជាជនកម្ពុជាទូទាំងប្រទេសនិង សកលោកមានការសោកស្ដាយយ៉ាងខ្លាំងបំផុត ចំពោះការបំភ្លេចបំផ្លាញ សម្បត្តិ បេតិកភណ្ឌ វប្បធម៌ប្រវត្តិសាស្ត្ររបស់កម្ពុជាពីសំណាក់ប្រទេសថៃ ដែលអ្នក បំផ្លាញហើយធ្វើពុតជាអ្នក ការពារបេតិកភណ្ឌ

ប្រាសាទតាក្របី ជា​ប្រាសាទ​ខ្មែរ ​ដែល​ត្រូវ​បាន​កសាង​ឡើង​ក្នុង​សម័យ​អង្គរ ជា​យុគ​មាស​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ។ រមណីយដ្ឋានសាសនានៅសតវត្សរ៍

ទី ១១ នេះត្រូវបានសាងសង់ឡើងក្នុង​គោល​បំណងដើម្បីឧទ្ទិសដល់ ព្រះសិវៈ ហើយបានក្លាយជាកន្លែងទាក់ទាញទេសចរណ៍ក្នុងប្រទេសកម្ពុជា។

ប្រាសាទ​តាក្របី​មាន​ទីសក្ការៈ​កណ្តាល​តែ​មួយ​ដែល​មាន ​ព្រះ​សិវៈ ​លិង្គ មួយ​ឈ្មោះ​ថា ស្វ័យភូវ ដែលមានន័យថា លិង្គ ដែលកើតដោយខ្លួនឯង និង គោបុរៈ ទាំងបួន បែរមុខទៅទិសទាំងបួន លើផ្ទៃដីសរុប ៩០០ ម៉ែត្រការ៉េ។

បានចាប់ផ្តើមសាងសង់នៅសតវត្សទី១១ សព្វថ្ងៃនេះ ប្រាសាទត្រូវបានហ៊ុំព័ទ្ធដោយ ព្រៃនៃភ្នំដងរែក ដែលផ្តល់ម្លប់ត្រជាក់ និងខ្យល់អាកាសបរិសុទ្ធសម្រាប់ភ្ញៀវទេសចរ។

 

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed