Category: ព័ត៌មានសេដ្ឋកិច្ច

ករណីម៉ូតូ២គ្រឿងជិះបញ្ច្រាស់ទិសគ្នាបុកពេញទំហឹងលាន់ស្នូរដូចរន្ទះរងរបួសធ្ងន់ធ្ងរទាំងសងខាងនៅស្រុកកំពង់រោទិ៍……

ខេត្តស្វាយរៀង ៖នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យភាគីទាំងសងខាងរងរបួសធ្ងន់ត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងវេលាម៉ោង០៧នឹង១៥នាទីព្រឹក ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ត្រង់ចំណុចនឹងភូមិដើមពោធិ៍ ឃុំស្វាយតាយាន ក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ដោយយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញម៉ូតូម៉ាក់ឌ្រីមសង់ផលិតឆ្នាំ២០១៦ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខស្វាយរៀង1J-0224 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងល្បឿនលឿន ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូម៉ាកឌ្រីមសង់ផលិតនៅឆ្នាំ ២០១៩ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខស្វាយរៀង1N-1832 ជិះធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាជ្រុលមកមុខគ្នាចំពីមុខពេញទំហឹងបណ្ដាលឱ្យម៉ូតូទាំងពីរគ្រឿងត្រូវបានរងការខូចខាតយ៉ាងដំណំ និងអ្នកបើកបរទាំងសងខាងដួលបោកក្បាលទៅនឹងថ្នល់រងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ ។ បច្ចុប្បន្ន ៖ សមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ក៍បានធ្វើការវាស់វែងនឹងយកម៉ូតូទាំង២ទៅរក្សាទុកនៅឯអធិការដ្ឋាននគរបាលចរាចរណ៍ស្រុកកំពង់រោទិ៍ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

ករណីឃាត់ខ្លួន​មេខ្យល់ចំនួន៣នាក់ខណៈកំពុងនាំពលករបម្រុងឆ្លងដែនខុសច្បាប់ នៅស្រុកសំពៅលូន……

ខេត្តបាត់ដំបង ៖ ការឃាត់ខ្លួនក្រុមមេខ្យល់និងពលករខ្មែរខាងលើនេះធ្វើឡើងនៅវេលាម៉ោង១និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២១ នៅ​ក្នុងភូមិសាស្ត្រ ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុកសំពៅ​លូន ខេត្តបាត់ដំបង ។ ករណីនាំ​យកមនុស្សចេញ​ដោយ​មិន​ស្របច្បាប់សម្រាប់​នាំ​ឆ្លងដែនចូលទៅក្នុង​ប្រទេស​ថៃខាងលើនេះដែរ ក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចចម្រុះបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៨នាក់ក្នុងនោះមានមេខ្យល់ចំនួន៣នាក់រួមមាន៖១-ឈ្មោះ ហ៊ាត សីហា ភេទប្រុស អាយុ១៩ឆ្នាំ ជាពលករមានទីលំនៅនៅខេត្តព្រៃវែង២-ឈ្មោះ ហ៊ាត ប៉ូច ភេទប្រុស អាយុ២៨ឆ្នាំ ជាពលករមានទីលំនៅនៅខេត្តព្រៃវែង៣-ឈ្មោះ អុនឡុង ភេទប្រុស អាយុ២៥ឆ្នាំ ជាពលករមានទីលំនៅនៅខេត្តបាត់ដំបង៤-ឈ្មោះ អុន ឡាយ…

បុរសម្នាក់បែកថ្នាំលោតពីលើស្ពានអាកាសផ្សារដីហុយ រងរបួសធ្ងន់!…….

រាជធាជធនីភ្នំពេញ ៖ បុរសម្នាក់ដោយសារឥទ្ធិពលនៃគ្រឿងញៀន ប្រើប្រាស់ហួសកម្រិតរហូតដល់បែក ដើរឡើងទៅលើស្ពានអាកាសផ្សារដីហុយ បែជាលោតហក់ទម្លាក់ចុះទៅវិញ បណ្តាលឲ្យរងរបួសធ្ងន់ បាក់កជើងស្តាំ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅស្ពានអាកាសផ្សារដីហុយ ផ្លូវសហព័ន្ធរុស្សី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនរងគ្រោះគ្រាន់តែស្គាល់ឈ្មោះ អាន់ ភេទប្រុស អាយុជាង២០ឆ្នាំ ជនជាតិវៀតណាម ជាមនុស្សបែក ញៀនថ្នាំ ស្នាក់នៅម្តុំវត្តព្រះពុទ្ធ ខណ្ឌ៧មករា ។ តាមសមត្ថកិច្ចប្រចាំគោលដៅ…

សូមក្រាបបង្គំថ្វាយមហាព្រះរាជកុសលចំពោះព្រះបរមវិញ្ញាណក្ខ័ន្ធ ព្រះបរមរតនកោដ្ឋ……

ថ្ងៃ១៥ តុលា ឆ្នាំ២០២១នេះ ជាខួបឆ្នាំទី៩ ដែលព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងចូលព្រះទិវង្គត ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត មហាទុក្ខសោក នៃប្រជាជាតិកម្ពុជាមិនអាចបំភ្លេចបាន។ កូនចៅ ចៅទូតដែលជាប្រជានុរាស្រ្តរបស់ព្រះអង្គគ្រប់រូប សូមចងចាំជានិច្ច នូវរាល់ព្រះរាជសកម្មភាព ព្រះរាជស្នាព្រហត្ថដ៏ថ្លៃថ្លារបស់ព្រះអង្គ ដើម្បីឯករាជ្យ ការផ្សះផ្សានិងការអភិវឌ្ឍប្រទេសជាតិឲ្យបានសម្បូររុងរឿង ល្បីល្បាញពេញសកលលោកនាសម័យសង្គមរាស្រ្តនិយម ជាពិសេសព្រះរាជព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យ ពីប្រទេសបារាំង ក្នុងឆ្នាំ១៩៥៣។ សូមក្រាបថ្វាយមហាព្រះរាជកុសល ព្រះបរមវិញ្ញាណក្ខ័ន្ធព្រះអង្គជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត…

ឧត្តមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការនគរបាល​ខេ​ត្ដ​កំពង់ស្ពឺ​ ដឹកនាំ​កងកម្លាំង​ចូលរួម​ក្នុង​ ពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោ​ត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ​បូ​រណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ​ នៅរដ្ឋបាលខេត្តកំពង់ស្ពឺ​…

​ ខេខត្តកំពង់ស្ពឺ៖​ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្រោ​មអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម…

ករណីបង្រ្កាបមុខសញ្ញាជួញដូរសារធាតុញៀននៅឃុំត្រែងត្រយឹង​ រឹបអូសរថយន្ដ០១គ្រឿ​ង​ ថ្នាំញៀន១៦កញ្ចប់ធំ​ មនុស្ស០២នាក់​….. ខេខត្តកំពង់ស្ពឺ​ ៖​ នៅវេលាម៉ោង២៣នឹង១៥នាទី​ កម្លាំ​ងផ្នែកប្រឆាំងគ្រឿងញៀនស្រុកភ្នំស្រួច ក​ម្លាំងការិ​យាល័យប្រឆាំងគ្រឿងញៀនខេត្ត នឹងអាជ្ញាធរភូមិឃុំស្រុក បានកិច្ចសហការនិងការដឹកនាំពីកម្លាំងម​ន្ទីរប្រឆាំងគ្រឿង​ញៀន​ (ក៤) ឧត្តមសេនីយ៍ទោ​ ឃិន សារ៉ាត់ នាយរងមន្ទីប្រឆាំងគ្រឿ​ងញៀន និងបានការសម្របស​ម្រួ​លនីតិវិធី​ពី​លោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កំលាំង​ចម្រុះ​បានចុះបង្រ្កាបនៅចំណុចផ្ទះរបស់ឈ្មោះ​ គង់ សំណាង ភេ​ទស្រី អាយុ៤២ឆ្នាំ រស់នៅ​ភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។ លទ្ធផល​បឋម​រកឃើញម្សៅក្រាមពណ៍ថ្លាសចំនួន​១៦កញ្ចប់ធំ(សង្ស័យថាគ្រឿងញៀន…

ឃាត់ខ្លួនបុរស៣នាក់ជាថៅកែការ៉ាស់សាុំងលើករណីលក់ សាំុងមិនគ្រប់លីត្រ ហើយ ថែមទាំងបំបាត់វត្ថុតាងទៀត….

ខេត្តកណ្តាល ៖ ថៅកែការ៉ាស់សាំង៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីលក់សាំងមិនគ្រប់លីត្រជូនប្រជាពលរដ្ឋ ហើយ ថែមទាំងគៃបំបាត់វត្ថុតាង ទៀត នឹងត្រូវសមត្ថកិច្ចបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នេះ ។ តាមប្រភពព័ត៌មានច្បាស់ការណ៍ បង្ហើបអោយ ដឹងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នេះថា ក្រុមគណៈកម្មាធិការចម្រុះ មានកាំកុងត្រូល ប្រចាំខេត្ដកណ្តាល និង កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយមានការដឹកនាំសម្របសម្រួលនិតិវិធីពី លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល…

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពត……

នៅរសៀលថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពត។ ពិធីនេះប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តែងតាំងឯកឧត្តម ម៉ៅ ធនិន ជាអភិបាលនៃគណៈអភិបាលខេត្តកំពត ជំនួសឯកឧត្តម ជាវ តាយ…

បើកបុករះបន្តគ្នារវាងរថយន្តដឹកឥដ្ឋ២គ្រឿង និងម៉ូតូរុឺម៉កមួយគ្រឿងគាបជាប់ទៅមុខលែងរួចបណ្ដាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ…….

រាជធានីភ្នំពេញ ៖ រថយន្តកូរ៉េដឹកឥដ្ឋមួយគ្រឿង ត្រូវអ្នកបើកបរបើកថយក្រោយក្នុងបំណងចូលការដ្ឋានសំណង់ តែឡើងទួលមិនរួច បែរជារអិលទៅមុខជាន់ហ្វ្រ័ងមិនសុីជ្រុលទៅបុករុញរថយន្តប្រាដូគាបជាប់នឹងរុឺម៉កម៉ូតូ ហើយមិនទាន់អស់ល្បឿនក៏ទៅបុកប៉ះរថយន្តព្រូសមួយគ្រឿងទៀតបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៧និង៣០ នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវលេខ១០៥កា ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា៖ មុនកើតហេតុមានរថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-0493 ដឹកឥដ្ឋពេញរថយន្ត បានបើកថយក្រោយក្នុងគោលបំណងចូលក្នុងការដ្ឋានសំណង់នៅក្បែរនោះ ក៏ប៉ុន្តែដោយសារច្រកចូលមានទួល ហើយមានទឹកភក់រអិលទៀតទើបធ្វើឲ្យរថយន្តបើកថយក្រោយឡើងមិនរួច បែរជារអិលទៅមុខហើយជាន់ហ្វ្រាំងមិនសុីទៀតក៏ជ្រុលទៅបុកពីទទឹងរថយន្តម៉ាក PRADO…

ប្រតិភូ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ថានភាព ហេដ្ឋារចនាសម្ព័ន្ធជនបទ រងផលប៉ះពាល់ទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ……

ខេត្តបន្ទាយមានជ័យ ÷ គិតត្រឹមថ្ងៃទី ១១ខែតុលាឆ្នាំ ២០២១ នេះ ទាំង ៩ ស្រុកក្រុងទូទាំងខេត្តបន្ទាយមានជ័យ ផ្លូវជនបទរងផលប៉ះពាល់ដោយទឹកជំនន់សរុប 48 ខ្សែប្រវែង 437,000ម៉ែត្រ បើធៀបទៅនឹងឆ្នាំ 2020 ផ្លូវជនបទរងផលប៉ះពាល់ទឹកជំនន់សរុបទូទាំងខេត្តចំនួន 68 ខ្សែប្រវែង 764,000ម៉ែត្រ នេះគឺជារបាយការណ៍សង្ខេបរបស់ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ នាឱកាស ប្រតិភូរបស់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្តម អុិន…

You missed