សម្ដេចក្រឡាហោម ស ខេង អញ្ជេីញជាអធិបតី ក្នុងពិធីប្រកាស ឯក ឧត្តម ថង សាវុនចូលកាន់មុខតំណែងជាអភិបាលខេត្តមណ្ឌលគីរី………..
ខេត្តមណ្ឌលគិរី ៖ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី។ ពិធីប្រកាសនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ងីចាន់សុផល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តមណ្ឌលគិរី និងកងកំលាំងទាំងបីប្រភេទ ជាច្រើនរូបទៀតផងដែរ។តាមព្រះរាជក្រឹត្យព្រះមហាក្សត្របានត្រាស់បង្គាប់តែងតាំងឯកឧត្តម ថង សាវុន ជាអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ខណៈដែលអតីតអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម…
