លោកវរសេនីយ៍ឯក វង្ស ប៊ុនថន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងជំនាញចុះអន្តរាគមន៍សង្រ្គោះបាញ់ទឹកពន្លត់ ដើម្បីទប់ស្កាត់កុំឱ្យឆេះរាលដាលធ្ងន់ធ្ងរ……..
ខេត្តព្រះសីហនុ÷ នៅវេលាម៉ោង០៨:៥០នាទីព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះអគ្គីភ័យមួយ ឆាបឆេះរថយន្តម៉ាក AlPHARD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ BB7158 ម្ចាស់រថយន្តជាជនជាតិចិន ភេទប្រុស។ កម្លាំងជំនាញនៃការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថខេត្ត ចំនួន០៨នាក់ ដឹកនាំដោយ លោកវរសេនីយ៍ឯក វង្ស ប៊ុនថន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងជំនាញចុះអន្តរាគមន៍សង្រ្គោះបាញ់ទឹកពន្លត់ ដើម្បីទប់ស្កាត់កុំឱ្យឆេះរាលដាលធ្ងន់ធ្ងរ ស្ថិតនៅចំណុចភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។…
