តុលាការខេត្តកំពង់ឆ្នាំងនៅថ្ងៃទី៩ខែមករានេះ បានសម្រេចឃុំខ្លួនមនុស្សចំនួន ៥នាក់ ពាក់ព័ន្ធការញុះញង់…
ខេត្តកំពង់ឆ្នាំង ÷តុលាការខេត្តកំពង់ឆ្នាំងនៅថ្ងៃទី៩ខែមករានេះ បានសម្រេចឃុំខ្លួនមនុស្សចំនួន ៥នាក់ ពាក់ព័ន្ធការញុះញង់ឲ្យប្រជាពលរដ្ឋតវ៉ាទាមទារដីនៅតំបន់៣ ស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។មនុស្សទាំង៥នាក់ជាប់ចោទពីបទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងដឹកជញ្ជូនអាវុធខុសច្បាប់ ។ សមត្ថកិច្ចបាននាំខ្លួនមនុស្សទាំង ៥នាក់ ទៅសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ។ មនុស្សទាំង ៥នាក់ ត្រូវបានសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនកាលពីថ្ងៃទី០៦ ខែ មករា ឆ្នាំ២០២២ នៅចំណុចទំនប់អូរត្រាវ និងទំនប់ខ្នាយទោល ស្ថិតនៅក្នុងភូមិគុយនិងភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ មនុស្សទាំង៥នាក់ដែលឃាត់ខ្លួន…
