Month: January 2022

ស្ថានទូតអាមេរិកថា បញ្ហារឿង សញ្ញាបត្រលោក ហ៊ុន ម៉ាណែត ត្រូវបានបញ្ជាក់រួចហើយតាំងពីឆ្នាំ២០១៩

ភ្នំពេញ៖ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Chad Roedemeier បានឆ្លើយតបនឹងសារអេឡិចត្រូនិចអ៊ីម៉ែលរបស់ EAC News ថាបញ្ហាសញ្ញាបត្រលោក ហ៊ុន ម៉ាណែត ត្រូវបានសាលាទាហានអាមេរិក West Point បកស្រាយរួចហើយកាលពីឆ្នាំ២០១៩ ដែលមានន័យថាស្ដង់ដាសញ្ញាបត្ររបស់សាលាអាមេរិកមិនមានការបែងចែកស្ដង់ដារកម្រិត២ ឬសញ្ញាបត្រយោគយល់ដូចដែលលោក សម រង្ស៊ី លើកឡើងនោះទេ។ លោក Chad Roedemeier បានបញ្ជាក់ប្រាប់ EAC News ថាស្ថានទូតមិនអាចឆ្លើយតបរឿងសញ្ញាបត្រជំនួសសាលារបស់អាមេរិកនោះទេ តែលោកថាករណីសញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត ត្រូវបានសាលា…

សមត្ថកិច្ចឃាត់ខ្លួនគ្រូពេទ្យ និងជំនួយការទាំង៤នាក់ ទីតាំងមជ្ឈមណ្ឌលកែសម្ផស្សយីហោ”ផ្ការំដួល” ដែលមានទីតាំង ស្ថិតនៅក្នុងតំបន់បឹងកក់ ផ្លូវលេខ R8 សង្កាត់ស្រះចក….

រាជធានីភ្នំពេញ៖ កាលពី យប់ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ទីតាំងមជ្ឈមណ្ឌលកែសម្ផស្សយីហោ”ផ្ការំដួល” ដែលមានទីតាំង ស្ថិតនៅក្នុងតំបន់បឹងកក់ ផ្លូវលេខ R8 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានកម្លាំងគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះត្រួតពិនិត្យ និងឃាត់ខ្លួនគ្រូពេទ្យនិងជំនួយការទាំង៤នាក់ ដោយតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះដែលបានមកកែសម្ផស្សកន្លងមក ហើយមជ្ឈមណ្ឌលកែសម្ផស្សនេះ គ្មានការទទួលខុសត្រូវ។ ឃាត់ខ្លួននេះ ក៏ឃើញមានវត្តមាន មេធាវីជាច្រើនរូប ចុះមកដល់ទីតាំងបង្ក្រាប និងត្រួតពិនិត្យ ដើម្បីធានាខ្លួនបុគ្គលិកទាំងអស់នៅក្នុងទីតាំង មជ្ឈមណ្ឌលកែសម្ផស្ស យីហោ ផ្ការំដួល ដោយមានការមិនឯកភាពគ្នា…

សមត្ថកិច្ចចុះបង្ក្រាបបារីម៉ាក JET ក្លែងក្លាយ និង បារីម៉ាក ៥៥៥ ក្លែងក្លាយ មួយចំនួនធំ……

រាជធានីភ្នំពេញ៖លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន និង ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ បានត្រួតពិនិត្យឆែកឆេររោងចក្របារីហុង អន្តរជាតិ ដោយរកឃើញនូវសម្ភារៈវត្ថុតាងជាច្រើនដែលមានការពាក់ព័ន្ធទៅនឹងការផលិត វេចខ្ចប់ ចែកចាយ បារីម៉ាក JET ក្លែងក្លាយ និង បារីម៉ាក ៥៥៥ ក្លែងក្លាយ មួយចំនួនធំ នៅក្នុងឃ្លាំង ។ រោងចក្របារីហុង អន្តរជាតិ នេះ ស្ថិតនៅផ្លូវអង្គតាមិញ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម…

ឧកញ៉ា​ ស្រី​ ចន្ធូរ​ ទន្ទ្រាន​យកដីរដ្ឋ​ដោយខុសច្បាប់​ ត្រូវ​បាន​ក្រសួង​កសិកម្ម​ រុក្ខាប្រម៉ាញ់​ និង​ នេសាទ​ បង្ក្រាប​…….

ខេត្តមណ្ឌលគីរី ÷នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ នេះ ក្នុងនាមក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាប្រធានគណកម្មាធិការជាតិបង្រ្កាប ទប់ស្កាត់ លប់បំបាត់និងបង្រ្កាបការកាប់រាន ដុត ឈូសឆាយនិងហ៊ុមព័ទ្ធយកដីព្រៃឈើវាតយកដីព្រៃឈើយកធ្វើជាកម្មសិទ្ធ ចំណាត់ការផ្លូវច្បាប់ របស់ក្រុមការងារចម្រុះថ្នាក់ជាតិ សហការជាមួយកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្ក្រាបបទល្មើសដីព្រៃដែលជនល្មើសបានកាប់រាន និងហ៊ុមព័ទ្ធដោយខុសច្បាប់ស្ថិតនៅចំណុចនិយាមកាលេខ (739324-1364633) ក្នុងភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយក្រុមការងារបានរុះរើបង្គោលរបង (ឈើ និងថ្ម) បន្លាលួស និងរោងដែកប្រកស័ង្គសីដែលក្រុម​ឧកញ៉ា​ ស្រី​ ចន្ធូរ​ បានបោះដើម្បីយករក្សាទុក…

You missed