លោក ហ៊ុន សែន៖ ចំណងមិត្តភាពកងទ័ពកម្ពុជា-ហ្វីលីពីន រឹងមាំ នឹងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ
សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងពីទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរឹងមាំរវាងកងទ័ពកម្ពុជា និងហ្វីលីពីន ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងយោធានេះនឹងជួយជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសជំនួបជាមួយ ឧត្តមសេនីយ៍ឯក Roy M. Galido អគ្គមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន នៅវិមានព្រឹទ្ធសភា ក្នុងរាជធានីភ្នំពេញ នាព្រឹកមិញនេះ។ លោកបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកឧត្តមសេនីយឯក Roy M. Galido និងគណៈប្រតិភូរបស់លោក ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការស្រាវជ្រាវ និងប្រយុទ្ធក្នុងទីក្រុង។ លោកបានវាយតម្លៃខ្ពស់ចំពោះកម្មវិធីហ្វឹកហ្វឺនដើម្បីពង្រឹងសមត្ថភាព និងបទពិសោធន៍របស់កងទ័ពកម្ពុជា បន្ថែមលើសមត្ថភាពប្រយុទ្ធក្នុងព្រៃដែលមានកន្លងមក។…
