ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ …..
ខេត្តកំពត និងខេត្តកែប៖ នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ និងលោកឧត្តមសេនីយ៍ត្រី ឈុន វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ការចុះវាយតម្លៃការអនុវត្តយន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្ម នៅថ្នាក់ឃុំ សង្កាត់ ទាំង៥ ក្នុងក្រុងកំពត…
ករណីបើករថយន្តបុករះរទេះអ្នកលក់មីឆារនឹងគុយទាវរងការខូចខាតយ៉ាងដំណំបណ្ដាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់ជាជនជាតិចិនសង្ស័យស្រវឹង……..
រាជធានីភ្នំពេញ÷បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តបោះពួយទៅបុករះរទេះអ្នកលក់មីឆារនឹងគុយទាវនៅចិញ្ចឹមផ្លូវរងការខូចខាតអស់ស្ទើរតែទាំងស្រុងបណ្ដាលឲ្យស្រ្តីត្រូវជាប្រពន្ធអ្នកលក់រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង០០នាទៅយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីម្ចាស់រទេះលក់មីឆារនឹងគុយទាវ បានរាបរាប់ប្រាប់មកដល់អ្នកសារព័ត៌មានយើងឲ្យបានដឹងថានៅពេលដែលរូបគាត់កំពុងតែឈរឆារមីនឹងស្រុះគុយទាវឱ្យភ្ញៀវហូបនោះស្រាប់តែឃើញរថយន្តម៉ាកហ្វតពណ៌សំបកឪឡឹកមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BI-8718 បើកបរដោយបុរសជនជាតិចិនម្នាក់តាមបណ្ដោយផ្លូវហាណូយ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនរេពេញផ្លូវ ខណៈពេលមុខដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតមកខាងស្ដាំបុករះយកតែម្ដងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកអង្គុយហូបមីឆានៅលើតុរត់ចែកជើងគ្នាព្រលឹងចុងសក់ បណ្ដាលឱ្យធុងទឹកកកនិងទូរកញ្ចក់រួមទាំងប្រដាប់ប្រដាសម្រាប់ធ្វើគុយទាវលក់ខ្ទាតរាយពេញចិញ្ចឹមផ្លូវរងការខូចខាតយ៉ាងដំណំ នឹងស្ត្រីម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តដឹកយកទៅព្យាបាលនៅឯមន្ទីរពេទ្យផងដែរ។ ចំណែកអ្នកបើកបរបង្កដែលជាជនជាតិចិននោះត្រូវបានប្រជាពលរដ្ឋនិងម្ចាស់ផ្ទះអ្នកលក់គុយទាវធ្វើការឃាត់ខ្លួនបានភ្លាមៗយកទៅប្រគល់ឲ្យសមត្ថកិច្ច ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីធ្វើការវាស់វែងនិងយករថយន្តបង្ករួមទាំងអ្នកបើកបរទៅកាន់អធិការដ្ធាន នគរបាលចរាចរណ៍ផ្លូវគោកខណ្ឌសែនសុខរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។សូមអរគុណ
ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដោយមានកិច្ចសហការល្អពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធចំរុះ អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ នៅត្រង់សំណង់ទ្វារទឹកចាស់…
យុទ្ធនាការអន្តរាគមន៍បិទផ្ចិតទំនប់-ផ្លូវបន្ត នៃព្រឹត្តិការណ៍ទឹកជំនន់ស្ទឹងព្រែកត្នោត ក្រោមការដឹកនាំ និងបញ្ជាដោយផ្ទាល់ពីសំណាក់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដោយមានកិច្ចសហការល្អពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធចំរុះ អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ នៅត្រង់សំណង់ទ្វារទឹកចាស់ដែលគេបានលប់ជាច្រើនឆ្នាំមកហើយកសាងឡើងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ស្ថិតភូមិកន្ទុយទឹក លើសណ្តរស្ទឹងព្រែកត្នោត ត្រូវបានក្រុមការងារខិតខំជួសជុលយ៉ាងសកម្ម បានបិទផ្ចិតតួទំនប់តាំងពីថ្ងៃម្សិលមិញទី២៨ ខែតុលា ឆ្នាំ២០២១ និងបានចាក់បំពេញដីតួផ្លូវទំនប់សម្រេចដោយជោគជ័យតាមផែនការកំណត់នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ ។ ពេលនេះក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម កំពុងបន្តជួសជុលកែលម្អផ្លូវបន្ថែម ដើម្បីបើកបម្រើដល់ការធ្វើចរាចរណ៍ជាប្រក្រតីភាពឡើងវិញ…
ព្រះរាជពិធីបុណ្យខួបលើកទី១៧ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ក្នុងព្រះរាជវរោកាសដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី១៧ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតធ្វើអភិវន្ទនកិច្ច ថ្វាយព្រះពរបវរមហាប្រសើរ និងសូមលើកហត្ថទាំងទ្វេប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មី ព្រះបារមី ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ និងដួងព្រះវិញ្ញានក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមតាមបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ មហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់មានព្រះរាជសុខភាពបរិបូរណ៍ ព្រះរាជកាយពលវិបុលមាំមួន…
បើកបរខ្វះការប្រុងប្រយ័ត្នរថយន្ត០៣គ្រឿងបុងរះបន្តកន្ទុយគ្នារងការខូចខាតទាំងស្រុង…..
រាជធានីភ្នំពេញ÷រថយន្តបីគ្រឿងបានបុករះនិងបន្តកន្ទុយគ្នាពីរគ្រឿងហើយជ្រុលទៅបុករថយន្តមួយគ្រឿងទៀតឡើងទៅទើរលើសួនច្បារពីចែកទ្រូងផ្លូវ បង្ករមានការកក់ស្ទុះចរាចរណ៍តែសំណាងល្អមិនមានអ្នករងរបួស ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតហេតុនៅវេលាម៉ោង៩ និង ០៥ នាទីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំនុចមុខបុរីមេង្គ ស៊ីធី តាមបណ្ដោយផ្លូវជាតិលេខ៦ នៅភូមិសំបួរមាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ រថយន្តទាំងបីគ្រឿងមាន ទី១មានរថយន្តម៉ាកកាមេរីឆ្លាម ពណ៍ទឹកមាស ស្លាកលេខភ្នំពេញ 2L 9058 រងការខូចខាតរួញគូទក្រោយ បែកកញ្ចក់ខាងក្រោយបែកកង់ក្រោយខាងស្ដាំ និងបែកស្តុបមុខខាងឆ្វេង រថយន្តទី២ម៉ាក ហាយឡែនឌ័រ ពណ៍ខ្មៅ ស្លាកលេខភ្នំពេញ…
ជំនន់ទឹកភ្លៀងចូលដល់ផ្ទះពលរដ្ឋ អាវុធហត្ថភ្នំពេញចុះដល់គោលដៅទាំងយប់ជន្លៀសពលរដ្ឋមកទួលសុវត្ថិភាព…..
រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមការណែនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ តាំងពី រសៀល រហូតដល់ ម៉ោង ០៨៖៣០នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ។ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង…
អភិបាលរាជធានីភ្នំពេញ បន្តចុះត្រួតពិនិត្យស្ថានភាពស្ទឹងព្រែកត្នោត និងទីតាំងដែលទឹកហូរច្រោះដាក់ ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋមួយចំនួនទៅកាន់ទីទួលមានសុវត្ថិភាពពេលស្ថានភាពធ្ងន់ធ្ងរ…..
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំង៣ប្រភេទ បន្តត្រួតពិនិត្យស្ថានភាពទឹកនៅស្ទឹងព្រែកត្នោត និងទីតាំងដែលទឹកហូរច្រោះ ព្រមទាំងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋមួយចំនួនទៅកាន់ទីទួលមានសុត្ថិភាពផងដែរពេលមានស្ថានភាពធ្ងន់ធ្ងរ។ អាជ្ញាធរមូលដ្ឋាបានឲ្យដឹងថា ទ្វារទប់ទឹកមួយកន្លែងមានទីតាំងនៅចន្លោះរវាងក្នុងភូមិសាលា និងភូមិកន្តុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ ត្រូវបានទឹកហូរច្រោះតាំងពីម៉ោងប្រមាណ ១២៖៣០នាទី យប់រំលងអាធ្រាត្រថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។ ស្ថានភាពទឹកហូរច្រោះខាងលើនេះ អាចជះផលប៉ះពាល់ដល់ភូមិសាស្ត្រសង្កាត់មួយចំនួនដូចជា សង្កាត់គង់នយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួស…
លោកអភិបាលក្រុង ឃួង ស្រេង ចុះពិនិត្យស្ថានភាពទឹកជំនន់នៅទំនប់សណ្ដស្ទឹងព្រែកត្នោត ខណៈស្ថានភាពទឹកកំពុងឡើងខ្លាំង….
រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីរាជការ បន្តចុះពិនិត្យ និងអន្តរាគមន៍ជួយទប់ទំនប់សណ្ដ ស្ទឹងព្រែកត្នោត ចាប់ពីសង្កាត់គងនយ ដល់សង្កាត់ស្ពានថ្ម ដែលស្ថានភាពទឹកកំពុងបន្តហក់ឡើងខ្លាំង ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ។ ការចុះពិនិត្យស្ថានភាពទឹកកំពុងបន្តហក់ឡើងនេះ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ និងមន្ត្រីរាជការ ជាច្រើនរូបទៀតផងដែរ ។ កាលពីព្រឹកថ្ងៃអាទិត្យ…
សមត្ថកិច្ចអាវុធហត្ថចាប់ខ្លួនថៅកែទិញ-លក់រថយន្ត ម្នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធប្រើសែកស្អុយ២សន្លឹកជាង២០ម៉ឺនដុល្លារ……
រាជធានីភ្នំពេញ ៖ ថៅកែរកស៊ីទិញ-លក់រថយន្តម្នាក់ កាលពីរសៀលថ្ងៃទី២៤ ខែតុលា ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ករណីប្រើប្រាស់មូលប្បទានប័ត្រអត់មានសាច់ប្រាក់ (សែកស្អុយ) ប្រមាណជាង២០ម៉ឺនដុល្លារអាមេរិក ។ថៅកែទិញ-លក់រថយន្តរូបនោះមានឈ្មោះ ផាត វុទ្ធី ហៅ ជ្រុយ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ថៅកែទិញ-លក់រថយន្តខាងលើនេះ បានរងនូវពាក្យបណ្តឹងមួយ កាលពីថ្ងៃទី២៧ ខែកញ្ញា…
ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ករណីលួចទ្វារបងដែក……
ខេត្តព្រះសីហនុ ៖ នៅថ្ងៃអាទិត្យ ៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលប៉ុស្ត៍រដ្ឋបាលឃុំបិតត្រាំង សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានបង្ក្រាបករណីលួចមួយករណី ស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង…
