នគរបាលក្រុងប៉ោយប៉ែតបង្ក្រាបជនសង្ស័យ៣នាក់ ស្រី១នាក់លួចលក់ថ្នាំញៀនទ្រង់ទ្រាយធំជិត២៥គីឡូបញ្ជូនទៅតុលាការតាម ផ្លូវច្បាប់…….
ខេត្តបន្ទាយមានជ័យ ÷ ជនសង្ស័យ៣នាក់ក្នុងនោះមាន ស្រី១នាក់ លួចលក់ថ្នាំញៀនទ្រង់ទ្រាយធំ ត្រូវកំលាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកំលាំងនគរបាលប៉ោយប៉ែត បង្ក្រាបបាន រួមមាន វត្ថុតាងគ្រឿងញៀនជិត២៥គ.ក្រ, ថ្នាំគ្រាប់ពណ៌ក្រហម WYចំនួន៤កញ្ចប់ រួមទាំងសម្ភារៈមួយចំនួន។ នគរបាលជំនាញបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ នគរបាលជំនាញបានសហការ ជាមួយកំលាំង នគរបាលក្រុងប៉ោយប៉ែតធ្វើការការស្រាវជ្រាវឈានដល់ការបង្ក្រាបបានអ្នកលក់គ្រឿងញៀនទ្រង់ទ្រាយធំជាជនជាតិថៃ១នាក់ ឈ្មោះ SUCHAT WANSUWONG ភេទប្រុស ជនជាតិថៃ លិខិតឆ្លងដែនគ្មាន នៅចំណុចក្រោមដើមស្វាយ…
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨-៣៩ តាមប្រព័ន្ធវីដេអូ……
នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨-៣៩ តាមប្រព័ន្ធវីដេអូអនឡាញ។ កិច្ចប្រជុំកំពូអាស៊ានលើកទី៣៨ និងលើកទី៣៩ ក្រោមប្រធានបទ យើងយកចិត្តទុកដាក់ យើងរៀបចំត្រៀមលក្ខណ: យើងរីកចម្រើនទៅមុខ ដែលព្រះរាជាណាចក្រប៊្រុយណេដារ៉ុយសាឡាម ធ្វើជាម្វាស់ ផ្ទះ នៃកិច្ចប្រជុំកំពូល។ ប្រមុខមេដឹកនាំនៃប្រទេសអាស៊ានទាំងអស់ លើកលែងតែមេដឹកនាំ នៃសហភាពមីយ៉ាន់ម៉ា បានយាងនិងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួន ដើម្បីពិនិត្យពិភាក្សាទៅលើរបៀបវារ:គ្រោងទុក និងក្រោមកិច្ចដឹកនាំផ្ទាល់ពី ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា ប្រធានអង្គប្រជុំ។…
ខ្ញុំមានទទួលធ្វើ ប្រពន្ធ័គ្រប់គ្រងបណ្តាញទីផ្សារ គ្រប់ប្រភេទ ទីផ្សារបណ្តាញ Network Marketing
System Binary Only Domain Name 0$/ Yearly Hosting plan High Business 0$/ Yearly Website display products for shopping Network Marketing Database តំលៃចាប់ពី 1500$ ទៅ 5០00$ ទៅតាមប្រភេទ System Admin Admin login…
ករណីបុរសម្នាក់ស្រវឹងស្រាបេីករថយន្តធ្លាក់ចូលប្រទ្បាយលូទឹកស្អុយសំណាងល្អប្រជាពលរដ្ឋនាំគ្នាជួយទាន់រួចពីសេចក្តីស្លាប់……….
រាជធានីភ្នំពេញ ÷កាលពីវេលាម៉ោង ០១.០០នាទីយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ហេតុការណ៍ខាងលេីស្ថិតនៅតាមបណ្ដោយផ្លូវ១០៥ លូទឹកស្អុយ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំកាមន រាជធានីភ្នំពេញ ៕ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបេីករថយន្តធ្លាក់ចូលប្រទ្បាយទឹកស្អុយ លង់ទាំងតៃកុងរថយន្តក្នុងទឹកស្អុយបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋក្បែរខាងចុះទៅជួយស្រង់តៃកុងចេញពីក្នុងរថយន្តទាន់ពេលវេលា កុំអីមនុស្សរថយន្តត្រូវស្លាប់ក្នុងទឹកស្អុយ បន្ទាប់ស្រង់តៃកុងរថយន្តរួចផុតពីក្នុងទឹកប្រជាពលរដ្ឋសង្ស័យថាមានមនុស្សជាប់នៅក្នុងរថយន្តទៀតក៏នាំគ្នាវាយបំបែកកញ្ចក់រថយន្ត រាវរកមនុស្សបន្តទៀតដោយរាវអស់ប្រហែលជិតកន្លះម៉ោងមិនឃេីញមានមនុស្សរួមដំណេីរនៅក្នុងរថយន្តដែលលុចក្នុងទឹកនោះទេ តែរាវឃេីញកាំភ្លេីងខ្លីមួយដេីមរបស់តៃកុងរថយន្ត ប្រជាពលរដ្ឋសង្ស័យថា ម្ចាស់រថយន្តជាមន្រ្តីរាជការ បន្ទាប់មកសមត្ថកិច្ច បាននាំតៃកុងរថយន្តទៅប៉ុស្តិ៍ដេីម្បីសាកសួរបន្ថែមជុំវិញករណីខាងលេី ៕ព័ត៍មានបឋម
អបអរសាទរខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ តុលា នេះ ជាថ្ងៃដែលថ្នាក់ដឹកនាំ……
អបអរសាទរខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ តុលា នេះ ជាថ្ងៃដែលថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ប្រារព្ធពិធី និងអបអរសាទរខួបលើកទី៣០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី ដំណោះនយោបាយរួម នៃជម្លោះកម្ពុជា ឬហៅកាត់ថា “កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស” ។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាសមិទ្ធផលប្រវត្តិសាស្ត្ររបស់ប្រជាពលរដ្ឋខ្មែរ ដែលបានផ្តើមចេញពីការចរចានយោបាយរវាងឥស្សរជនខ្មែរ គឺព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មុននឹងឈានទៅដល់សន្និសីទអន្តរជាតិទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ហើយឈានទៅដល់រៀបចំការបោះឆ្នោតជាតិ លើកដំបូងនៅឆ្នាំ១៩៩៣…
ប្រេងឥន្ធនៈចំនួន ០៦ មិនមានភាពអនុលោមក្នុងខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម និងខេត្តកណ្ដាល……
ក្នុងមួយថ្ងៃខេត្តចំនួន៣ រកឃើញស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន ០៦ មិនអនុលោមតាមច្បាប់! អគ្គនាយដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានរកឃើញ ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន ០៦ មិនមានភាពអនុលោមក្នុងខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម និងខេត្តកណ្ដាល ។ ប្រភពដដែលបានបញ្ជាក់ថា កាលពីថ្ងៃទី១៨-១៩ ខែតុលា កន្លងទៅ មន្ត្រីស៊ើបអង្កេតនៃអគ្គនាយដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.) បានចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកល្វាឯម ខេត្តកណ្ដាលបានចំនួន ២០ ស្ថានីយ/ដេប៉ូ…
បូមសាំងចេញរថយន្តទៅស៊ីទែនស្តុប មិនប្រុងប្រយ័ត្ន ធ្វេីឲ្យឆាបឆេះនិងរបួសមនុស្ស…….
(ខេត្តបាត់ដំបង ) កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង ៤និង០០នាទីរសៀល ស្ថិតនៅចំណុចក្រុមទី១៥ ភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីអគ្គិភ័យបានកើតឡើង បណ្តាលឲ្យឆេះផ្ទះចំនួន០១ខ្នងទំហំ ១២x៨ មែត្រ កម្ពស់ បីជាន់ របស់ម្ចាស់ឈ្មោះ ម៉ាន់ ចៃ ភេទប្រុស អាយុ ៤៩ឆ្នាំ ។ រងរបួសមនុស្សចំនួនម្នាក់ បានបញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង (ជាអ្នកបើកបររថយន្តដឹកសាំង) ។រថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ចំនួន ៥គ្រឿងរថយន្តអធិការនគរបាលស្រុកបាណន់ចំនួន១គ្រឿងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចំនួន…
ប្រទះឃើញការ៉ុងសង្ស័យបើកមើលសុទ្ធតែបង់គ្រាប់ កំាភ្លើង….
ខេត្តបាត់ដំបង ÷ ស្រុកកំរៀងកម្លាំងសមត្ថកិច្ចចុះល្បាតនៅតាមខ្សែបន្ទាត់ព្រំដែននៅវេលាម៉ោងជាង៥:០០នាទីល្ងាចថ្ងៃទី១៩ខែតុលាឆ្នាំ២០២១បានប្រទះឃើញការ៉ុងសង្ស័យស្រាយខ្សែរការ៉ុងមើលស្រាប់តែឃើញសទ្ធតែគ្រាប់យុទ្ធភ័ណ្ឌរាប់រយគ្រាប់ត្រង់ចំណុចក្បែអូរឋិតក្នុងភូមិថ្មីឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។ តាមប្រភពបបានបញ្ជាក់ថា ពេលកងកម្លាំងការពារព្រំដែន ដើរល្បាតដល់ចំណុចក្បែអូរ ក៏បានប្រទះឃើញការ៉ុងមួយនៅក្បែរអូរនោះ រួចសង្ស័យក៏បានត្រួតពិនិត្យមើលទើបដឹងថាជាគ្រាប់កាំភ្លើងជាច្រើនរយគ្រាប់តែម្តង។ សមត្ថកិច្ចក៏បានឲ្យដឹងថាគ្រាប់កាំភ្លើងប្រភេទ១២,៧ចំនួន៥០៨គ្រាប់ និងបង់គ្រាប់ប្រភេទអាកាចំនួន៤២បង់។ បច្ចុប្បន្នគ្រាប់ទាំងអស់ត្រូវបានរក្សាទុកនៅទីបញ្ជាការកងពលតូចលេខ៥៣ដើម្បីបន្តការស្រាវជ្រាវតាមនីតិវិធី៕
បុរស០២នាក់ ត្រូវរថយន្តរបស់ក្រុមហ៊ុនផែស្ងួត សូ ងួន បុកម៉ូតូរួចកិនពីលើ ស្លាប់ភ្លាមៗ នៅខណ្ឌព្រែកព្នៅ…….
រាជធានីភ្នំពេញ ៖ ពិតជារន្ធត់ និងគួរអោអាណោចអាធ័មជាទីបំផុត ! បុរស០២នាក់បងប្អូន ត្រូរថយន្ត របស់ក្រុមហ៊ុន ផែស្ងួត សូ ងួន បុកម៉ូតូរួចកិនពីលើ បណ្តាលអោយស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីម៉ោងជាង៩ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។ សមត្ថកិច្ចបានអោយដឹងថា សពបុរសជាបងឈ្មោះ ឯល ពិន អាយុ៣៥ឆ្នាំ នឹងបុរសជាប្អូនឈ្មោះ ពីម៉ឺន ចំណាន…
រថយន្ដដឹកដីវ៉ាជែងប៉ះដៃចង្កូតម៉ូតូដួល ធ្លាក់កូនក្មេងខ្ទាតចូលក្រោមកង់ឡាន កិនស្លាប់យ៉ាងអាណោចអាធ័ម….
រាជធានីភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សង្វេគនេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅចំណុចមុខផ្សារជម្ពូវ័ន តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហេីយរថយន្តបង្កព្យាយាមបេីករត់បានចម្ងាយប្រហែល១គីឡូម៉ែត្រត្រូវសមត្ថកិច្ចឃាត់បាន។ កុមារារងគ្រោះដែលស្លាប់ឈ្មោះ ស៊ុន ចានី អាយុ៩ឆ្នាំ មានម្តាយឈ្មោះ យ៉ាដា អាយុ៣៥ឆ្នាំ ស្នាក់នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចំណែកតៃកុងរថយន្តបង្កហេតុឈ្មោះ ម៉ោ ថេរ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំណេីតនៅភូមិត្រពាំងធ្លក ស្រុករមាសហែក…
