ពុទ្ធឱវាទស្តីពីអំពើអបាយមុខ ៤ ប្រការនាំឲ្យកើតនូវក្តីវិនាស
ខាងក្រោមនេះជាន័យសេចក្តីដកស្រង់ពីសៀវភៅ «ចិញ្ចឹមកូនតាមគន្លងធម៌» នៃគេហទំព័រ ៥០០០ ឆ្នាំ ដែលបកស្រាយពីអំពើអបាយមុខ ៤ ប្រការនាំឲ្យកើតមានសេចក្តីវិនាសដូច្នេះថា៖ «មនុស្សដែលមានឈ្មោះថា មានចរិយាសម្បត្តិគឺ ជាក្រុមមនុស្សបានវៀរចាកនូវអំពើអបាយមុខពោលប្រធាននៃសេចក្ដីវិនាស ៤ ប្រការគឺការលេងស្រី ការសេពស្រា ការលេងល្បែង និងការសេពគប់បាបមិត្ត។ បើមិនមានជំងឺធ្ងន់ធ្ងរទេ ក៏ជាហេតុនាំឲ្យញៀនញ៉ាមនូវក្តីត្រេកត្រអាលដោយរាគៈ ត្រូវកាមគុណដឹកមុខ ហ៊ានរហូតចាប់រំលោភកុមារីមិនទាន់គ្រប់អាយុ ឬចាប់រំលោភសេពសន្ថវៈ លើប្រពន្ធកូនអ្នកដទៃក៏អាចទៅបានរហូតដល់ថ្នាក់ត្រូវជាប់គុក ជាប់ខ្នោះ ច្រវាក់យូរខែ យូរឆ្នាំទៅតាមទង្វើខ្លួនបានធ្វើ។ នេះដោយសារតែការលេងស្រី ជាហេតុនាំឲ្យរឿងញៀនញ៉ាមក្នុងកាមារម្មណ៍។ បើយើងមិនលេងស្រីនោះ តើរឿងហេតុទាំងអស់នោះកើតឡើងបានដែរឬទេ? យើងអាចយល់បាន…
