Month: April 2021

ដើមសាវម៉ៅព្រៃជាឱសថធម្មជាតិដ៏ពូកែខាងបញ្ចុះកំដៅ និងជំងឺស្ត្រីច្រើនមុខទៀត

ដើមសាវម៉ៅព្រៃជាឱសថធម្មជាតិដ៏ពូកែខាងបញ្ចុះកំដៅ និងជំងឺស្ត្រីច្រើនមុខទៀត@sophat Kong​ ដើមសាវម៉ៅព្រៃជាឱសថធម្មជាតិដ៏ពូកែដែលយើងមិនបានដឹងជួយធ្វើអោយស្រ្តីមានគភ៌ បញ្ចុះសម្ពាធឈាម ព្យាបាលធ្លាក់សព្យាបាលក្តៅក្នុង គេងលក់ស្រួល ជាបន្លែដ៏មានឱជារស។ +ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល ស្លឹកនិងផ្លែ។ +ការប្រើប្រាស់ជាឱសថៈ –តាមក្បូនឱសថបូរាណខ្មែរ ស្លឹកបុកម៉ត់យកលាបព្យាបាលរមាស់ស្កៀប។ –ទឹកដែលពូតចេញពីស្លឹក និងវល្លិប្រើសំរាប់ធ្វើអោយស្រ្តីមានលទ្ធភាពអាចមានគភ៌បាន ដោយពិសាម្តង១ពេហកាហ្វេ មួយថ្ងៃ៣ដង លាយជាមួយទឹកដូងក៏បាន។ –ក្រៅពីនេះវល្លិសាវម៉ាវព្រៃបានប្រើជាថ្នាំដូចជាសំរួលសរសៃប្រសាទសណ្តំប្រឆាំងការចុកចាប់សាច់ដុំ –ជាថ្នាំបញ្ចុះសម្ពាធឈាម និងប្រពន្ធ័ សរសៃប្រសាទកណ្តាល ដែលចុះខ្សោយផងដែរ។ ប្រភពៈមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណឆ្នាំ ២០០៦ –ដើមរបស់វាធ្វើជាឱសថសំរាប់ព្យាបាលជំងឺក្តៅក្នុង និងជំងឺធ្លាក់សវិធីធ្វើកាប់ចិចិព្ច្រាំហាលអោយស្ងួតយកដាំទឹកផឹក យកស្ងួត១ក្តាប់ដៃដាំទឹក១លីត្រហូបសម្រាប់១ថ្ងៃ ហើយវាជួយឲ្យគេងលក់ស្រួលផងដែរ។…

ក្រុមការងារដឹកនាំត្រួតពិនិត្យទប់ស្កាត់ការចេញចូលប្រជាពលរដ្ឋដែលមានហានិភ័យឆ្លងរាលដាលជំងឺកូវីដ១៩ ក្រុងសែនមនោរម្យ បើកកិច្ចប្រជុំរឹតបន្តឹងចំពោះអ្នកលួចឆ្លងចូលមកក្រុងសែនមនោរម្យ

មណ្ឌលគិរី : ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ជាពិសេសក្រុងសែនមនោរម្យ នៅរសៀលថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២១ ក្រុមការងារដឹកនាំត្រួតពិនិត្យទប់ស្កាត់ការចេញចូលប្រជាពលរដ្ឋដែលមានហានិភ័យឆ្លងរាលដាលជំងឺកូវីដ១៩ ក្រុងសែនមនោរម្យ បានបើកកិច្ចប្រជុំមួយ ក្នុងគោលបំណងដើម្បីរឹតបន្តឹង គ្រប់គ្រង និងការដាក់ចេញនូវវិធានការនានា ចំពោះអ្នកដែលបានលួចឆ្លងចូលមកក្រុងសែនមនោរម្យ ។ កិច្ចប្រជុំនេះដឹកនាំដោយ លោក សាយ ម៉េងគីម អភិបាលរងខេត្ត និងជាប្រធានក្រុមការងារក្រុងសែនមនោរម្យ ដោយមានការចូលរួមពីសមាជិក ១៤ រូប ជាអភិបាលក្រុង ប្រធានមន្ទីរ ចៅសង្កាត់…

កម្លាំងនគរបាលខេត្ដកំពង់ស្ពឺ បង្ក្រាបករណីលួចនាំមនុស្សចេញ

កម្លាំងនគរបាលខេត្ដកំពង់ស្ពឺ បង្ក្រាបករណីលួចនាំមនុស្សចេញពីតំបន់បិទខ្ទប់នៅភ្នំពេញដោយខុសច្បាប់ ២ករណី ឃាត់ខ្លួនជនជាតិខ្មែរ៤នាក់ និងជនជាតិបរទេស៣៤នាក់ ខេត្តកំពង់ស្ពឺ៖ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នៅព្រឹកថៃ្ងទី២៣ ខែមេសា ឆ្នាំ ២០២១នេះ បានបញ្ជាក់ថា កម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបករណីលួចដឹកជញ្ជូន មនុស្សចេញពីតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញចំនួន២ករណី ដោយឃាត់ខ្លួនជាតិខ្មែរចំនួន ៤នាក់ ដែលជាអ្នកដឹកជញ្ជូនមនុស្ស និងឃាត់ខ្លួនបានជនជាតិបរទេសចំនួន ៣៤នាក់ (ជនជាតិឥណ្ឌូនេស៊ី១៦នាក់ និងជនជាតចិន១៨នាក់)។ លោកឧត្ដមសេនីយ៍ទោ សម សាមួន បានឱ្យដឹងថា…

⚜️សួស្ដីឆ្នាំថ្មី មហាសង្ក្រាន្តឆ្នាំឆ្លូវ ព.ស.២៥៦៥ គ.ស.២០២១⚜️

⚜️សួស្ដីឆ្នាំថ្មី មហាសង្ក្រាន្តឆ្នាំឆ្លូវ ព.ស.២៥៦៥ គ.ស.២០២១⚜️ ពិធីបុណ្យចូលឆ្នាំគឺជាពិធីបុណ្យធំមួយដែលប្រជាជនខ្មែរតែងប្រារព្ធឡើងរាល់ឆ្នាំ ដូចនេះបងប្អូនខ្មែរយើងក៏បានរៀបចំដង្វាយមានទៀន ធូប ផ្កាភ្ញី ជាដើមសម្រាប់អបអរទទួលទេព្តាឆ្នាំថ្មី។ ជាក់ស្តែង សម្រាប់ទេព្តាថ្ងៃមហាសង្ក្រាន្តនឹងប្រារព្ធធ្វើនៅថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ២០២១ វេលាម៉ោង ៤:០០ នាទីទៀបភ្លឺ ព្រះនាមមណ្ឌាទេវី។ ➥ព្រះនាមមណ្ឌាទេវី ជាបុត្រីទី៤ របស់កុបិលមហាព្រហ្ម ដែលប្រសូត្រចេញដោយ ការផឹកអង្កាំ ៧គ្រាប់ដោយនាង “កាយ៉ាទ្រី មន្ទ្រា” ដែលជាព្រះមហេសីទី១…

រណ្ដាប់ទទួលទេវតាឆ្នាំថ្មី :

រណ្ដាប់ទទួលទេវតាឆ្នាំថ្មី :រណ្ដាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ បន្ថែមលើនេះត្រូវរៀបក្រាលសំពត់ពណ៌ស ឬពណ៌ក្រហម តាមលទ្ធភាពដែលមាន ហើយក្រៅពីនេះត្រូវរៀបចំនូវគ្រឿងសក្ការបូជាទេវតា មានជាអាទិ៍ បាយសី ៩ថ្នាក់មួយគូ បាយសី ៧ថ្នាក់មួយគូ បាយសី ៥ថ្នាក់មួយគូ បាយសី ៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពាន ១គូ ចេកនួន ចេកណាំវ៉ាដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខរៀបដាក់ជើងពាន ១១គូ ដូងឡៅមួយគូ…

អត្ថប្រយោជន៍នៃផ្កា «ស្បៃរឿង »

អត្ថប្រយោជន៍នៃផ្កា «ស្បៃរឿង » អត្ថប្រយោជន៍នៃផ្កា «ស្បៃរឿង » – ជួយកាត់បន្ថយ និងព្យាបាលអាការរលាក ហើមក្នុងរាងកាយជាពិសេសក្រពះ ពោះវៀន – ជួយបំបាត់អាការរាគរូស និងជួយសម្រួលអារម្មណ៍ពីភាពតានតឹង ដោយការទទួលទានទឹកតែផ្កាស្បៃរឿង – ជួយកាត់ជាតិខ្លាញ់ ជំនួយដល់ការសម្រកទម្ងន់ ថែមទាំងធ្វើឱ្យថ្លើមមានសុខភាពល្អ – អ្នកដែលមានបាក់តេរី ដង្កូវ ព្រូន អៀន និងប៉ារ៉ាសិតផ្សេងនៅក្នុងក្រពះពោះវៀន អ្នកគ្រាន់តែទទួលទានទឹកតែផ្កាស្បៃរឿងមួយកែវ បញ្ហាទាំងអស់នឹងត្រូវបានដោះស្រាយ # វិធីប្រើប្រាស់ «…

រថយន្តដឹកទំនិញធុនធំបើកបុករះបន្តកន្ទុយគ្នាហើយជ្រុលទៅបុកម៉ូតូពីក្រោយនិងកិនអូសជិត១០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ស្លាប់

រាជធានីភ្នំពេញ ៖ រថយន្តហ៊ីយ៉ាន់ដាយ ដឹកទំនិញធុនធំបើកបុកពីក្រោយ និងកិនអូសជិត១០ម៉ែត្របណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចគល់ស្ពានព្រែកជ្រៃ ក្នុងភូមិបារគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា តៃកុងរថយន្តបង្កហេតុឈ្មោះប៉ក់ កវី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រៃតាម៉ៅ ឃុំគីរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ ចំណែកសពជនរងគ្រោះមានឈ្មោះ ស៊ឹម ចាន់ឌឿន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិពពេល…

មានករណីបាញ់សម្លាប់យុវជនម្នាក់​ បន្ទាប់ពីកេីតមានជម្លោះមួយប្រាវ ដោយមិនដឹងមូលហេតុ​ នៅមុខធនាគារABA ក្រោមស្ពានអាកាសផ្សារដីហុយ

រាជធានីភ្នំពេញ ÷ ខណ្ឌសែនសុខ​ ខ្មាន់កាំភ្លើង​ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ​ ឃាត់ខ្លួនបានភ្លាមៗ​ ខណៈសពយុវជនដែលស្លាប់​ មានកាន់កាំបិតជាប់ដៃផងដែរ​ បង្កការភ្ញាក់ផ្អេីល​យ៉ាងខ្លាំង​ នាម៉ោង០៩:១០នាទីយប់​ ថ្ងៃទី០៦ ខែមេសា​ ឆ្នាំ២០២១នេះ​ ។ សាក្សីដែលឃេីញហេតុការណ៍ប្រាប់ថា​ ដំណើររឿងនេះ គឺមានបុរសពីនាក់ឈ្លោះគ្នា ប្រកែកគ្នាពេញហ្នឹង ហើយបុរសជាគូកនបានរត់បាត់ម្នាក់ ហើយជនរងគ្រោះដែលកាន់កាំបិត គាត់នៅមានភ្លើងកំហឹង គាត់ក៏ទៅរករឿងសមត្ថកិច្ចដែលគាត់កំពុងបំពេញការងារយាមកាមនៅទីនោះ ! ហើយជនរងគ្រោះមិនដឹងជាបានកាំបិតមកពីណា? ក៏ទៅរករឿងសមត្ថកិច្ចម្នាក់នោះ ហើយខាងសមត្ថកិច្ចគាត់បានបាញ់គំរាមចំនួនពីគ្រាប់ កុំអោយជនរងគ្រោះដើរចូល តែជនរងគ្រោះមិនខ្លាច ក៏សមត្ថកិច្ចសម្រេចចិត្តបាញ់ចំ ពោះ ដើម្បីការពារខ្លួនតែជាអកុសល​បណ្ដាលអោយជនរងគ្រោះស្លាប់បាត់បង់ជីវិត…

នាព្រឹកថ្ងៃទី៧​ ខែមេសា​ ឆ្នាំ ២០២១ឯកឧត្តម អ៊ុន ចាន់ដា គណៈអភិបាលខេត្តកំពង់ចាម​ និង​ឯកឧត្តម​ ខ្លូត​ ផន​ ប្រធានក្រុម​ប្រឹក្សា​ខេត្ត​

បានអញ្ជើញអមដំណេីរ​ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង​ បានអញ្ជេីញ​ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងនាវាចម្បាំងបានលិចនាសម័យសង្គ្រាមឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ ត្រូវបានកំលាំងបោសសំអាតគ្រាប់យុទ្ធភណ្ឌ បានបើកប្រតិបត្តិការ ស្រង់បានពីនាវាចម្បាំង ដែលលិចជាមួយនាវាចំណាស់ រួចរាល់​១០០%​ នៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

រថយន្តកុងតឺន័រមួយគ្រឿងបុកប៉ះនិងម៉ូតូ បណ្តាលឲ្យឆាប់ឆេះជាអគ្គីភ័យ និងមនុស្សម្នាក់រងរបួសស្រាល.!

(ខេត្តព្រះសីហនុ)៖ មានករណីអគ្គីភ័យមួយកើតឡើង ផ្តើមចេញពីករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំនុចចំណោទអូរត្រាវ បណ្តាលមកពីរថយន្តកុងតឺន័របុកប៉ះជាមួយម៉ូតូ បង្ករជាអគ្គីភ័យ បែបនេះតែម្តង នៅវេលាម៉ោងជិត៩យប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ។ តាមការបញ្ជាក់ពីសម្ថកិច្ចបានឲ្យដឹងថា ក្នុងករណីខាងលើនេះ បណ្តាលឲ្យបុរសម្នាក់ ភាគីខាងម៉ូតូបានរងរបួសស្រាល ត្រូវបានបញ្ជូនយកទៅមន្ទីរពេទ្យ និងភាគី តាកុងរថយន្តកុងតឺន័រ បានរត់គេចខ្លួនបាត់ស្រមោលក្រោយពេលកើតហេតុ ៕

You missed