Day: April 23, 2021

ដើមសាវម៉ៅព្រៃជាឱសថធម្មជាតិដ៏ពូកែខាងបញ្ចុះកំដៅ និងជំងឺស្ត្រីច្រើនមុខទៀត

ដើមសាវម៉ៅព្រៃជាឱសថធម្មជាតិដ៏ពូកែខាងបញ្ចុះកំដៅ និងជំងឺស្ត្រីច្រើនមុខទៀត@sophat Kong​ ដើមសាវម៉ៅព្រៃជាឱសថធម្មជាតិដ៏ពូកែដែលយើងមិនបានដឹងជួយធ្វើអោយស្រ្តីមានគភ៌ បញ្ចុះសម្ពាធឈាម ព្យាបាលធ្លាក់សព្យាបាលក្តៅក្នុង គេងលក់ស្រួល ជាបន្លែដ៏មានឱជារស។ +ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល ស្លឹកនិងផ្លែ។ +ការប្រើប្រាស់ជាឱសថៈ –តាមក្បូនឱសថបូរាណខ្មែរ ស្លឹកបុកម៉ត់យកលាបព្យាបាលរមាស់ស្កៀប។ –ទឹកដែលពូតចេញពីស្លឹក និងវល្លិប្រើសំរាប់ធ្វើអោយស្រ្តីមានលទ្ធភាពអាចមានគភ៌បាន ដោយពិសាម្តង១ពេហកាហ្វេ មួយថ្ងៃ៣ដង លាយជាមួយទឹកដូងក៏បាន។ –ក្រៅពីនេះវល្លិសាវម៉ាវព្រៃបានប្រើជាថ្នាំដូចជាសំរួលសរសៃប្រសាទសណ្តំប្រឆាំងការចុកចាប់សាច់ដុំ –ជាថ្នាំបញ្ចុះសម្ពាធឈាម និងប្រពន្ធ័ សរសៃប្រសាទកណ្តាល ដែលចុះខ្សោយផងដែរ។ ប្រភពៈមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណឆ្នាំ ២០០៦ –ដើមរបស់វាធ្វើជាឱសថសំរាប់ព្យាបាលជំងឺក្តៅក្នុង និងជំងឺធ្លាក់សវិធីធ្វើកាប់ចិចិព្ច្រាំហាលអោយស្ងួតយកដាំទឹកផឹក យកស្ងួត១ក្តាប់ដៃដាំទឹក១លីត្រហូបសម្រាប់១ថ្ងៃ ហើយវាជួយឲ្យគេងលក់ស្រួលផងដែរ។…

ក្រុមការងារដឹកនាំត្រួតពិនិត្យទប់ស្កាត់ការចេញចូលប្រជាពលរដ្ឋដែលមានហានិភ័យឆ្លងរាលដាលជំងឺកូវីដ១៩ ក្រុងសែនមនោរម្យ បើកកិច្ចប្រជុំរឹតបន្តឹងចំពោះអ្នកលួចឆ្លងចូលមកក្រុងសែនមនោរម្យ

មណ្ឌលគិរី : ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ជាពិសេសក្រុងសែនមនោរម្យ នៅរសៀលថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២១ ក្រុមការងារដឹកនាំត្រួតពិនិត្យទប់ស្កាត់ការចេញចូលប្រជាពលរដ្ឋដែលមានហានិភ័យឆ្លងរាលដាលជំងឺកូវីដ១៩ ក្រុងសែនមនោរម្យ បានបើកកិច្ចប្រជុំមួយ ក្នុងគោលបំណងដើម្បីរឹតបន្តឹង គ្រប់គ្រង និងការដាក់ចេញនូវវិធានការនានា ចំពោះអ្នកដែលបានលួចឆ្លងចូលមកក្រុងសែនមនោរម្យ ។ កិច្ចប្រជុំនេះដឹកនាំដោយ លោក សាយ ម៉េងគីម អភិបាលរងខេត្ត និងជាប្រធានក្រុមការងារក្រុងសែនមនោរម្យ ដោយមានការចូលរួមពីសមាជិក ១៤ រូប ជាអភិបាលក្រុង ប្រធានមន្ទីរ ចៅសង្កាត់…

កម្លាំងនគរបាលខេត្ដកំពង់ស្ពឺ បង្ក្រាបករណីលួចនាំមនុស្សចេញ

កម្លាំងនគរបាលខេត្ដកំពង់ស្ពឺ បង្ក្រាបករណីលួចនាំមនុស្សចេញពីតំបន់បិទខ្ទប់នៅភ្នំពេញដោយខុសច្បាប់ ២ករណី ឃាត់ខ្លួនជនជាតិខ្មែរ៤នាក់ និងជនជាតិបរទេស៣៤នាក់ ខេត្តកំពង់ស្ពឺ៖ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នៅព្រឹកថៃ្ងទី២៣ ខែមេសា ឆ្នាំ ២០២១នេះ បានបញ្ជាក់ថា កម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបករណីលួចដឹកជញ្ជូន មនុស្សចេញពីតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញចំនួន២ករណី ដោយឃាត់ខ្លួនជាតិខ្មែរចំនួន ៤នាក់ ដែលជាអ្នកដឹកជញ្ជូនមនុស្ស និងឃាត់ខ្លួនបានជនជាតិបរទេសចំនួន ៣៤នាក់ (ជនជាតិឥណ្ឌូនេស៊ី១៦នាក់ និងជនជាតចិន១៨នាក់)។ លោកឧត្ដមសេនីយ៍ទោ សម សាមួន បានឱ្យដឹងថា…

You missed