រថយន្តដឹកទំនិញធុនធំបើកបុករះបន្តកន្ទុយគ្នាហើយជ្រុលទៅបុកម៉ូតូពីក្រោយនិងកិនអូសជិត១០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ស្លាប់
រាជធានីភ្នំពេញ ៖ រថយន្តហ៊ីយ៉ាន់ដាយ ដឹកទំនិញធុនធំបើកបុកពីក្រោយ និងកិនអូសជិត១០ម៉ែត្របណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចគល់ស្ពានព្រែកជ្រៃ ក្នុងភូមិបារគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា តៃកុងរថយន្តបង្កហេតុឈ្មោះប៉ក់ កវី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រៃតាម៉ៅ ឃុំគីរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ ចំណែកសពជនរងគ្រោះមានឈ្មោះ ស៊ឹម ចាន់ឌឿន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិពពេល…
