មានករណីបាញ់សម្លាប់យុវជនម្នាក់ បន្ទាប់ពីកេីតមានជម្លោះមួយប្រាវ ដោយមិនដឹងមូលហេតុ នៅមុខធនាគារABA ក្រោមស្ពានអាកាសផ្សារដីហុយ
រាជធានីភ្នំពេញ ÷ ខណ្ឌសែនសុខ ខ្មាន់កាំភ្លើងត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួនបានភ្លាមៗ ខណៈសពយុវជនដែលស្លាប់ មានកាន់កាំបិតជាប់ដៃផងដែរ បង្កការភ្ញាក់ផ្អេីលយ៉ាងខ្លាំង នាម៉ោង០៩:១០នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ ។ សាក្សីដែលឃេីញហេតុការណ៍ប្រាប់ថា ដំណើររឿងនេះ គឺមានបុរសពីនាក់ឈ្លោះគ្នា ប្រកែកគ្នាពេញហ្នឹង ហើយបុរសជាគូកនបានរត់បាត់ម្នាក់ ហើយជនរងគ្រោះដែលកាន់កាំបិត គាត់នៅមានភ្លើងកំហឹង គាត់ក៏ទៅរករឿងសមត្ថកិច្ចដែលគាត់កំពុងបំពេញការងារយាមកាមនៅទីនោះ ! ហើយជនរងគ្រោះមិនដឹងជាបានកាំបិតមកពីណា? ក៏ទៅរករឿងសមត្ថកិច្ចម្នាក់នោះ ហើយខាងសមត្ថកិច្ចគាត់បានបាញ់គំរាមចំនួនពីគ្រាប់ កុំអោយជនរងគ្រោះដើរចូល តែជនរងគ្រោះមិនខ្លាច ក៏សមត្ថកិច្ចសម្រេចចិត្តបាញ់ចំ ពោះ ដើម្បីការពារខ្លួនតែជាអកុសលបណ្ដាលអោយជនរងគ្រោះស្លាប់បាត់បង់ជីវិត…
