ឯកឧត្តម វ៉ា ថន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២១របស់រដ្ឋបាលខេត្តក្រចេះ…..
ព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្ដក្រចេះ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ។ កិច្ចប្រជុំមានរបៀបវារៈ ចំនួន៣ ទី១.ពិនិត្យសេចក្តីព្រាងរបាយការណ៍-ការចូលរួមមានយោបល់កែសម្រួលបំពេញបន្ថែមលើកសេចក្តីព្រាងរបាយការណ៍តាមមន្ទីរអង្គភាព -អភិបាលស្រុក ក្រុង សង្ខេបពីស្ថានភាពទូទៅក្នុងដែលសមត្ថកិច្ចក្រុង ស្រុក ទី២.ពិនិត្យលើការងារសន្តិសុខសណ្ដាប់ធ្នាប់សង្គម -ការពង្រឹងអនុវត្តគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព -ការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក…
