បុរសម្នាក់បែកថ្នាំលោតពីលើស្ពានអាកាសផ្សារដីហុយ រងរបួសធ្ងន់!…….
រាជធាជធនីភ្នំពេញ ៖ បុរសម្នាក់ដោយសារឥទ្ធិពលនៃគ្រឿងញៀន ប្រើប្រាស់ហួសកម្រិតរហូតដល់បែក ដើរឡើងទៅលើស្ពានអាកាសផ្សារដីហុយ បែជាលោតហក់ទម្លាក់ចុះទៅវិញ បណ្តាលឲ្យរងរបួសធ្ងន់ បាក់កជើងស្តាំ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅស្ពានអាកាសផ្សារដីហុយ ផ្លូវសហព័ន្ធរុស្សី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនរងគ្រោះគ្រាន់តែស្គាល់ឈ្មោះ អាន់ ភេទប្រុស អាយុជាង២០ឆ្នាំ ជនជាតិវៀតណាម ជាមនុស្សបែក ញៀនថ្នាំ ស្នាក់នៅម្តុំវត្តព្រះពុទ្ធ ខណ្ឌ៧មករា ។ តាមសមត្ថកិច្ចប្រចាំគោលដៅ…
