ឯកឧត្តម ប្រាក់ សុវណ្ណ ដឹកនាំក្រុមការងារនាំយកអំណោយចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបី ក្នុងខេត្តព្រះវិហារ នាឪកាសបុណ្យភ្ជុំបិណ្ឌ……
ខេត្តព្រះវិហារ ÷ នៅព្រឹក០១ ខែតុលា ឆ្នាំ ២០២១នេះ រដ្ឋបាលខេត្តព្រះវិហារ ក្រោមការដឹកនាំរបស់ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារនាំយកអំណោយជា គ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាមួយចំនួន ចុះសួរសុខទុក្ខ កងកម្លាំងទាំងបី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រួមមានទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត និងស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ស្ថិតក្នុងខេត្តព្រះវិហារ ។ អញ្ជើញចូលរួមអមដំណើរនាឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្តជាច្រើនរូបទៀត…
