ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណជាង៧ តោនត្រូវបានរៀបចំពិធីកំទេចចោល…….
ខេត្តពោធិសាត់ ៖ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋានក.ប.ប. ប្រចាំខេត្តពោធិ៍សាត់ បានរៀបចំពិធីកម្ទេចចោលទំនិញខូចគុណភាព និងហួសរយៈពេលប្រើប្រាស់ចំនួន ៧ ២០០ គីទ្បូក្រាម នៅក្នុងបរិវេណពហុកីទ្បាដ្ឋានខេត្តពោធិ៍សាត់ ស្ថិតក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកស្រី ម៉ែន ផល្លី អភិបាលរងខេត្ត និងជាដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត លោក ប៊ុង តាំងទី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកស្រី ឈុន…
