មន្ត្រីនគរបាលម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីរថយន្តបែនដឹកខ្សាច់បុកម៉ូតូពីក្រោយផ្ទប់នឹងបង្គោលភ្លើង……
រាជធានីភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើងកាលពី យប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រចំណុចជិតផ្លូវចូលផ្សារក្រមួន ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ សពជនរងគ្រោះមានឈ្មោះ ស្រេង សំណាង ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្ត្រីនគរបាលឋានន្តរស័ក្ដិ អនុសេនីយ៍ឯក នាយរងផ្នែកថែរក្សា អាសយដ្ឋាន ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។ មុនពេលកើតហេតុរថយន្តបែនដឹកខ្សាច់ពាក់ស្លាកលេខត្បូងឃ្មុំ 3A-0858 បើកដោយបុរសម្នាក់តាមបណ្តោយផ្លូវ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូ ហ្វីណូ…
