ករណីចាប់ជនជាតិចិនបានចំនួនជាង៤០នាក់ និងរំដោះជនបរទេសជិត១០០នាក់នៅខណ្ឌសែនសុខ……
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃព្រហស្បត្តិ៍ បានធ្វើការឡោមព័ទ្ធភូមិគ្រឹះមួយកន្លែង នៅរាជធានីភ្នំពេញ រំដោះបានជនជាតិថៃជិត១០០នាក់ ដែលត្រូវបានគេឃុំខ្លួន និងបង្ខំឱ្យធ្វើការដោយខុសច្បាប់ ក្នុងរាជធានីភ្នំពេញ ដែលអ្នកទាំងនោះត្រូវបានឃុំខ្លួនក្នុងអគារមួយគ្រប់គ្រងដោយក្រុមជើងកាងជាតិចិន។នេះបើយោងតាមចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍របស់ថៃ យ៉ាងណាមិញ បើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍របស់ថៃ បានរាយការណ៍នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា ប្រតិបត្តិការជួយសង្គ្រោះនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដែលធ្វើឡើងដោយអាជ្ញាធរកម្ពុជា ប៉ូលីសថៃ និងមន្ត្រីស្ថានទូតថៃ។ នៅដើមប្រតិបត្តិការនៃការជួយសង្គ្រោះពលករថៃ នៅរាជធានីភ្នំពេញ គឺមន្ត្រីបានឡោមព័ទ្ធអគារដែលត្រូវបានយាមកាមដោយជនជាតិចិនជិត៥០នាក់។ សមត្ថកិច្ចខ្មែរ ចាប់បានជនជាតិចិនជិត៤០នាក់ ហើយជួយសង្គ្រោះជនជាតិថៃទាំងអស់ចេញពីអគារនៅម៉ោង៥ល្ងាច។ ពលករថៃ ដែលត្រូវបានសមត្ថកិច្ចខ្មែរជួយសង្គ្រោះទាំងអស់…
