Month: October 2021

ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ករណីលួចទ្វារបងដែក……

ខេត្តព្រះសីហនុ ៖ នៅថ្ងៃអាទិត្យ ៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលប៉ុស្ត៍រដ្ឋបាលឃុំបិតត្រាំង សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានបង្ក្រាបករណីលួចមួយករណី ស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង…

នគរបាលក្រុងប៉ោយប៉ែតបង្ក្រាបជនសង្ស័យ៣នាក់ ស្រី១នាក់លួចលក់ថ្នាំញៀនទ្រង់ទ្រាយធំជិត២៥គីឡូបញ្ជូនទៅតុលាការតាម ផ្លូវច្បាប់…….

ខេត្តបន្ទាយមានជ័យ ÷ ជនសង្ស័យ៣នាក់ក្នុងនោះមាន ស្រី១នាក់ លួចលក់ថ្នាំញៀនទ្រង់ទ្រាយធំ ត្រូវកំលាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកំលាំងនគរបាលប៉ោយប៉ែត បង្ក្រាបបាន រួមមាន វត្ថុតាងគ្រឿងញៀនជិត២៥គ.ក្រ, ថ្នាំគ្រាប់ពណ៌ក្រហម WYចំនួន៤កញ្ចប់ រួមទាំងសម្ភារៈមួយចំនួន។ នគរបាលជំនាញបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ នគរបាលជំនាញបានសហការ ជាមួយកំលាំង នគរបាលក្រុងប៉ោយប៉ែតធ្វើការការស្រាវជ្រាវឈានដល់ការបង្ក្រាបបានអ្នកលក់គ្រឿងញៀនទ្រង់ទ្រាយធំជាជនជាតិថៃ១នាក់ ឈ្មោះ SUCHAT WANSUWONG ភេទប្រុស ជនជាតិថៃ លិខិតឆ្លងដែនគ្មាន នៅចំណុចក្រោមដើមស្វាយ…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨-៣៩ តាមប្រព័ន្ធវីដេអូ……

នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨-៣៩ តាមប្រព័ន្ធវីដេអូអនឡាញ។ កិច្ចប្រជុំកំពូអាស៊ានលើកទី៣៨ និងលើកទី៣៩ ក្រោមប្រធានបទ យើងយកចិត្តទុកដាក់ យើងរៀបចំត្រៀមលក្ខណ: យើងរីកចម្រើនទៅមុខ ដែលព្រះរាជាណាចក្រប៊្រុយណេដារ៉ុយសាឡាម ធ្វើជាម្វាស់ ផ្ទះ នៃកិច្ចប្រជុំកំពូល។ ប្រមុខមេដឹកនាំនៃប្រទេសអាស៊ានទាំងអស់ លើកលែងតែមេដឹកនាំ នៃសហភាពមីយ៉ាន់ម៉ា បានយាងនិងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួន ដើម្បីពិនិត្យពិភាក្សាទៅលើរបៀបវារ:គ្រោងទុក និងក្រោមកិច្ចដឹកនាំផ្ទាល់ពី ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា ប្រធានអង្គប្រជុំ។…

ខ្ញុំមានទទួលធ្វើ ប្រពន្ធ័គ្រប់គ្រងបណ្តាញទីផ្សារ គ្រប់ប្រភេទ ទីផ្សារបណ្តាញ Network Marketing

System Binary Only Domain Name 0$/ Yearly Hosting plan High Business 0$/ Yearly Website display products for shopping Network Marketing Database តំលៃចាប់ពី​ 1500$ ទៅ 5០00$ ទៅតាមប្រភេទ System Admin Admin login…

ករណីបុរសម្នាក់ស្រវឹងស្រាបេីករថយន្តធ្លាក់ចូលប្រទ្បាយលូទឹកស្អុយសំណាងល្អប្រជាពលរដ្ឋនាំគ្នាជួយទាន់រួចពីសេចក្តីស្លាប់……….

រាជធានីភ្នំពេញ ÷កាលពីវេលាម៉ោង ០១.០០នាទីយប់រំលងអាធ្រាត្រឈានចូល​ ថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២១​ ហេតុការណ៍ខាងលេីស្ថិតនៅតាមបណ្ដោយផ្លូវ១០៥​ លូទឹកស្អុយ​ ក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំកាមន​ រាជធានីភ្នំពេញ​ ៕ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបេីករថយន្តធ្លាក់ចូលប្រទ្បាយទឹកស្អុយ​ លង់ទាំងតៃកុងរថយន្តក្នុងទឹកស្អុយបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋក្បែរខាងចុះទៅជួយស្រង់តៃកុងចេញពីក្នុងរថយន្តទាន់ពេលវេលា​ កុំអីមនុស្សរថយន្តត្រូវស្លាប់ក្នុងទឹកស្អុយ​ បន្ទាប់ស្រង់តៃកុងរថយន្តរួចផុតពីក្នុងទឹកប្រជាពលរដ្ឋសង្ស័យថាមានមនុស្សជាប់នៅក្នុងរថយន្តទៀតក៏នាំគ្នាវាយបំបែកកញ្ចក់រថយន្ត​ រាវរកមនុស្សបន្តទៀតដោយរាវអស់ប្រហែលជិតកន្លះម៉ោងមិនឃេីញមានមនុស្សរួមដំណេីរនៅក្នុងរថយន្តដែលលុចក្នុងទឹកនោះទេ​ តែរាវឃេីញកាំភ្លេីងខ្លីមួយដេីមរបស់តៃកុងរថយន្ត​ ប្រជាពលរដ្ឋសង្ស័យថា​ ម្ចាស់រថយន្តជាមន្រ្តីរាជការ​ បន្ទាប់មកសមត្ថកិច្ច​ បាននាំតៃកុងរថយន្តទៅប៉ុស្តិ៍ដេីម្បីសាកសួរបន្ថែមជុំវិញករណីខាងលេី​ ៕ព័ត៍មានបឋម

អបអរសាទរខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ តុលា នេះ ជាថ្ងៃដែលថ្នាក់ដឹកនាំ……

អបអរសាទរខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ តុលា នេះ ជាថ្ងៃដែលថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ប្រារព្ធពិធី និងអបអរសាទរខួបលើកទី៣០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី ដំណោះនយោបាយរួម នៃជម្លោះកម្ពុជា ឬហៅកាត់ថា “កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស” ។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាសមិទ្ធផលប្រវត្តិសាស្ត្ររបស់ប្រជាពលរដ្ឋខ្មែរ ដែលបានផ្តើមចេញពីការចរចានយោបាយរវាងឥស្សរជនខ្មែរ គឺព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មុននឹងឈានទៅដល់សន្និសីទអន្តរជាតិទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ហើយឈានទៅដល់រៀបចំការបោះឆ្នោតជាតិ លើកដំបូងនៅឆ្នាំ១៩៩៣…

ប្រេងឥន្ធនៈ​ចំនួន​ ​០​៦​ ​មិន​មាន​ភាព​អនុលោម​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​ខេត្ត​កំពង់ចាម​ ​និង​ខេត្ត​កណ្ដាល​……

ក្នុងមួយថ្ងៃ​ខេត្ត​ចំនួន​៣​ ​រក​ឃើញ​ស្ថានីយ​/ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន​ ​០​៦​ ​មិន​អនុលោម​តាមច្បាប់​! អគ្គ​នាយដ្ឋាន​ការពារ​អ្នកប្រើប្រាស់​ ​កិច្ច​ការប្រកួតប្រជែង​ ​និង​បង្ក្រាប​ការ​ក្លែង​បន្លំ​ CC​F​ ​បាន​រក​ឃើញ​ ​ស្ថានីយ​/ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន​ ​០​៦​ ​មិន​មាន​ភាព​អនុលោម​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​ខេត្ត​កំពង់ចាម​ ​និង​ខេត្ត​កណ្ដាល​ ​។​ ​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ ​កាលពី​ថ្ងៃ​ទី​១​៨​-​១​៩​ ​ខែ​តុលា​ ​កន្លងទៅ​ ​មន្ត្រី​ស៊ើប​អង្កេត​នៃ​អគ្គ​នាយដ្ឋាន​ការពារ​អ្នកប្រើប្រាស់​ ​កិច្ច​ការប្រកួតប្រជែង​ ​និង​បង្ក្រាប​ការ​ក្លែង​បន្លំ​(​ក​.​ប​.​ប​.) ​បាន​ចុះ​ត្រួតពិនិត្យ​តាម​បណ្ដា​ស្ថានីយ​/ដេប៉ូ​ប្រេងឥន្ធនៈ​ក្នុងស្រុក​ប​សេដ្ឋ​ ​ខេត្ត​កំពង់ស្ពឺ​ ​ស្រុក​កំពង់​សៀម​ ​ខេត្ត​កំពង់ចាម​ ​និង​ស្រុក​ល្វា​ឯម​ ​ខេត្ត​កណ្ដាល​បាន​ចំនួន​ ​២​០​ ​ស្ថានីយ​/ដេប៉ូ…

បូមសាំងចេញរថយន្តទៅស៊ីទែនស្តុប មិនប្រុងប្រយ័ត្ន ធ្វេីឲ្យឆាបឆេះនិងរបួសមនុស្ស…….

(ខេត្តបាត់ដំបង ) កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង ៤និង០០នាទីរសៀល ស្ថិតនៅចំណុចក្រុមទី១៥ ភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីអគ្គិភ័យបានកើតឡើង បណ្តាលឲ្យឆេះផ្ទះចំនួន០១ខ្នងទំហំ ១២x៨ មែត្រ កម្ពស់ បីជាន់ របស់ម្ចាស់ឈ្មោះ ម៉ាន់ ចៃ ភេទប្រុស អាយុ ៤៩ឆ្នាំ ។ រងរបួសមនុស្សចំនួនម្នាក់ បានបញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង (ជាអ្នកបើកបររថយន្តដឹកសាំង) ។រថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ចំនួន ៥គ្រឿងរថយន្តអធិការនគរបាលស្រុកបាណន់ចំនួន១គ្រឿងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចំនួន…

ប្រទះឃើញការ៉ុង​សង្ស័យ​​បើក​មើល​សុទ្ធ​តែ​បង់​គ្រាប់​ កំាភ្លើង….

ខេត្តបាត់ដំបង ÷ ស្រុកកំរៀងកម្លាំង​សមត្ថកិច្ច​ចុះល្បាតនៅតាមខ្សែបន្ទាត់ព្រំដែននៅវេលាម៉ោងជាង៥:០០នាទីល្ងាចថ្ងៃទី១៩ខែតុលាឆ្នាំ២០២១បាន​ប្រទះឃើញការ៉ុងសង្ស័យស្រាយខ្សែរការ៉ុងមើលស្រាប់តែឃើញសទ្ធតែគ្រាប់​យុទ្ធភ័ណ្ឌ​រាប់រយ​គ្រាប់ត្រង់ចំណុចក្បែអូរឋិតក្នុងភូមិថ្មីឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។ តាមប្រភព​បបាន​បញ្ជាក់​ថា ពេល​កង​កម្លាំង​ការពារ​ព្រំដែន​ ដើរល្បាតដល់ចំណុចក្បែអូរ ក៏​បានប្រទះឃើញការ៉ុងមួយនៅក្បែរអូរនោះ រួចសង្ស័យក៏បានត្រួតពិនិត្យមើលទើបដឹងថាជាគ្រាប់កាំភ្លើងជាច្រើនរយគ្រាប់តែម្តង។ សមត្ថកិច្ច​ក៏បាន​ឲ្យដឹងថាគ្រាប់កាំភ្លើងប្រភេទ១២,៧ចំនួន៥០៨គ្រាប់ និងបង់គ្រាប់ប្រភេទអាកាចំនួន៤២បង់។ បច្ចុប្បន្នគ្រាប់ទាំងអស់ត្រូវបានរក្សាទុកនៅទីបញ្ជាការកងពលតូចលេខ៥៣ដើម្បីបន្តការស្រាវជ្រាវតាមនីតិវិធី៕

បុរស០២នាក់ ត្រូវរថយន្តរបស់ក្រុមហ៊ុនផែស្ងួត សូ ងួន បុកម៉ូតូរួចកិនពីលើ ស្លាប់ភ្លាមៗ នៅខណ្ឌព្រែកព្នៅ…….

រាជធានីភ្នំពេញ ៖ ពិតជារន្ធត់ និងគួរអោអាណោចអាធ័មជាទីបំផុត ! បុរស០២នាក់បងប្អូន ត្រូរថយន្ត របស់ក្រុមហ៊ុន ផែស្ងួត សូ ងួន បុកម៉ូតូរួចកិនពីលើ បណ្តាលអោយស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីម៉ោងជាង៩ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។ សមត្ថកិច្ចបានអោយដឹងថា សពបុរសជាបងឈ្មោះ ឯល ពិន អាយុ៣៥ឆ្នាំ នឹងបុរសជាប្អូនឈ្មោះ ពីម៉ឺន ចំណាន…

You missed