រថយន្ដដឹកដីវ៉ាជែងប៉ះដៃចង្កូតម៉ូតូដួល ធ្លាក់កូនក្មេងខ្ទាតចូលក្រោមកង់ឡាន កិនស្លាប់យ៉ាងអាណោចអាធ័ម….
រាជធានីភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សង្វេគនេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅចំណុចមុខផ្សារជម្ពូវ័ន តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហេីយរថយន្តបង្កព្យាយាមបេីករត់បានចម្ងាយប្រហែល១គីឡូម៉ែត្រត្រូវសមត្ថកិច្ចឃាត់បាន។ កុមារារងគ្រោះដែលស្លាប់ឈ្មោះ ស៊ុន ចានី អាយុ៩ឆ្នាំ មានម្តាយឈ្មោះ យ៉ាដា អាយុ៣៥ឆ្នាំ ស្នាក់នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចំណែកតៃកុងរថយន្តបង្កហេតុឈ្មោះ ម៉ោ ថេរ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំណេីតនៅភូមិត្រពាំងធ្លក ស្រុករមាសហែក…
