ករណីបើករថយន្តដឹកថ្មម្នាក់ បានខ្វះការប្រុងប្រយ័ត្នធ្វើឲ្យដុំថ្មយ៉ាងធំ ធ្លាក់សង្កត់លើកង់បីឥណ្ឌា (PASSAPP) បណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់និងស្រាល……
ខេត្តក្រចេះ ៖ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅខេត្តក្រចេះ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅចំណុចផ្លូវកោង ភូមិអង្គ្រង ឃុំកន្ទួត ស្រុកចិត្របុរី លើផ្លូវជាតិលេខ៧ (ក្រចេះ-ស្នួល) ។បុរសជាអ្នកបើកបរ និងរថយន្តដឹកថ្មមួយគ្រឿង ត្រូវបានកម្លាំងនគរបាលស្រុកចិត្របុរី សហការជាមួយនគរបាលស្រុកស្នួល ស្រាវជ្រាវឃាត់ចាប់ឃាត់បាន បន្ទាប់ពីបង្កហេតុបើករថយន្តដឹកថ្មធ្វេសប្រហែសធ្លាក់ដុំថ្មលើផ្លូវមកប៉ះជាមួយ PASSAPP ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យមនុស្សប្រុសស្រីពីរនាក់ ដែលធ្វើដំណើរលើ PASSAPP រងរបួសធ្ងន់និងស្រាល។ អ្នកបើកបររ៉ឺម៉កឈ្មោះ ខេង អី អាយុ៣២ឆ្នាំ មានទីលំនៅភូមិក្បាលស្នួល…
