Month: November 2021

អធិការរងក្រុងតាខ្មៅម្នាក់ ត្រូវបាន សម្តេចក្រឡាហោម ស ខេង ដកហូតមុខតំណែង ព្រោះជួបជុំផឹកស៊ី ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩……

ខេត្តកណ្តាល ៖ លោកវរសេនីយ៍ត្រី ដន សុខរិទ្ធ អត្តលេខ៧៨១៩៣ ត្រូវបាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យក្រោមរូបភាព «ដកហូតមុខតំណែង» ពីអធិការរង អធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៃ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឲ្យមកជាមន្ត្រី ដោយមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។ នេះបើយោងតាមប្រកាសដែលទើបទទួលបាន នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ។ តាមប្រភពព័ត៌មានច្បាស់ការណ៍ បានឲ្យដឹងថា លោក…

មន្ត្រីយោធាម្នាក់ខឹងស្រីស្នេហ៍មិនព្រមទៅតាមទាញកាំភ្លេីងបាញ់មួយគ្រាប់ដេីម្បីរំសាយកំហឹង.ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនយកមកវាស់កំពស់…..

(ខេត្តសៀមរាប)÷កម្លាំងនគរបាលខេត្តសៀមរាបបានធ្វើការសហការគ្នាស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនមន្ត្រីយោធានៃកងវិស្វកម្មក្រសួងការពារជាតិម្នាក់ករណីបាញ់បោះនៅហាង ម៉ែក្មេក ៥ ដោយសារមានទំនាស់ជាមួយស្រីស្នេហ៍របស់ខ្លួន។ លោកវរ:សេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ និងលោកវរ:សេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ,ក្រុមការងារការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់និងនគរបាលក្រុងសៀមរាបបានសហការគ្នាបើកការស្រាវជ្រាវ ករណីផ្ទុះអាវុធ នៅវេលាម៉ោង ២២ និង ០០នាទីយប់ ឈានចូលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១…

ករណីឃាត់ខ្លួនក្រុម​ឆក់​យ៉ាងសកម្ម​ប្រចាំរាជធានី​ភ្នំពេញ និង​ស្រុក​កៀនស្វាយ បាន​១៣​នាក់ រួម​និង​វត្ថុតាង​…….

រាជធានី​ភ្នំពេញ ៖ បង្ក្រាប​ឃាត់ខ្លួនក្រុម​ឆក់​យ៉ាងសកម្ម​ប្រចាំរាជធានី​ភ្នំពេញ និង​ស្រុក​កៀនស្វាយ បាន​១៣​នាក់ រួម​និង​វត្ថុតាង​មួយចំនួនទៀត​ហេតុ​ការណ៍បាន​កើតឡើង​អំឡុង​ខែកញ្ញា ឆ្នាំ​២០២១​នៅ​រាជធានី​ភ្នំពេញ និង​ស្រុក​កៀនស្វាយ និង​ធ្វើការ​បង្ក្រាប​បានជា​បន្ត​រ​បន្ទាប់​នៅ​ថ្ងៃទី​១ ខែវិច្ឆិការ ឆ្នាំ​២០២១ ក្នុងផ្ទះ​សំណាក់​យីហោ សីហះ ស្ថិតនៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ទី​១​ឈ្មោះ ​អឿន សីហា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​យក​បាត្រ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បា​ល​អំពៅ រាជធានី​ភ្នំពេញ ទី​២​ឈ្មោះ​ប៊ុណ្ណា រដ្ឋា ហោ​ថា ភេទ​ប្រុស…

ឆ្លងចរន្តអគ្គីសនីឆេះផ្ទះស្តុកគ្រឿងជ័រ​តុទូរកៅអេីយ​ បណ្តាលឲ្យរងការខូចខាតសម្ភារៈអស់មួយចំនួន​ នៅខណ្ឌទួលគោក​….

ភ្នំពេញ÷ អគ្គិភ័យឆាបឆេះផ្ទះស្តុកគ្រឿងជ័រតុទូរកៅអេីយ​ មួយកន្លែង​ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរត់ជួយអន្តរាគមន៍ និងយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងបាន​ ក៏ហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ភ្លាមៗទាន់ពេលវេលា មិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងឡើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង១៥នាទីព្រឹក​ ថ្ងៃទី០១​ ខែវិច្ឆិកា​ ឆ្នាំ២០២១ ដែលស្ថិតនៅចំណុចផ្ទះលេខ២៥០​ ផ្លូវ១៤៦z ភូមិ១០​ ក្រុម២៨​ សង្កាត់ទឹកល្អក់ទី២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ​ គេឃើញមានផ្សែងហ៊ុយចេញពីក្នុងផ្ទះខាងលេី​ ដោយពុំមានមនុស្សស្នាក់នៅឡេីយ។ ភ្លាមៗនោះ ប្រជាពលរដ្ឋបាននាំគ្នាយកដែកមកកាត់សោរទ្វារ ដើម្បីយកបំពង់មកបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបាន ក៏បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ ដើម្បីចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍បាញ់ពន្លត់។…

ពិធីបើកដំណើរការឡើងវិញដំណាក់កាលលើកទី២ នូវគ្រិះស្ថានសារធារណៈ និងឯកជន……

ខេត្តបាត់ដំបង៖ ពិធីបើកដំណើរការឡើងវិញដំណាក់កាលលើកទី២ នូវគ្រិះស្ថានសារធារណៈ និងឯកជន ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរដោយឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង លោក ផេង សិទ្ធី អភិបាលនៃគណៈអភិបាលក្រុងបាត់ដំបងនិងមន្រ្តីក្រសួងអបរំខេត្តបាត់ដំបង លោកនាយកសាលា សិស្សានុសិស្សនៅព្រឹកថ្ងៃទី០១ ខែវិច្ឆិការ ឆ្នាំ២០២១ វេលាម៉ោង០៧ៈ៣០នាទីព្រឹក ក្នុងបរិវេណសាលា បឋមសិក្សាសម្តេច ជា ស៊ីម និងវិទ្យាល័យនេតយ៉ង់ ក្នុងភូមិសាស្រ្ដក្រុងបាត់ដំបង ខេត្តបាត់ដំបង។ គួរបញ្ជាក់÷ផងដែរថាការបើកដំណើរការឡើងវិញដំណាក់កាលទី២…

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងលើកទី១ ដល់កុមារអាយុ៥ ឆ្នាំ នៅក្រុងសែនមនោរម្យ

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះ ពិនិត្យយុទ្ធនាការ នៃដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ ដល់កុមារអាយុ៥ ឆ្នាំ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្ត ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ដើម្បីការពារកុមារ ពីហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ក្នុងដំណាក់ការ បើកសាលារៀនឡើងវិញទូទាំងប្រទេស ។ ក្នុងឱកាសចុះពិនិត្យមើលការចាក់វ៉ាក់សាំងដល់កុមារ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា៖ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារអាយុ…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ…..

នៅព្រឹកថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ ៥ឆ្នាំ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីរីករាយ ដែលកម្ពុជាសម្រេចបាននូវភាពជោគជ័យក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេសដោយទទួលបានលទ្ធផលល្អប្រសើរ។ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសបើកដំណើរការប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ-១៩…

បញ្ជូនខ្លួនមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ និងបក្ខពួកម្នាក់ទៀត ទៅសាលាដំបូងខេត្តក្រចេះ ករណីប្រើហិង្សាលើក្មេងស្រី……. ខេត្តក្រចេះ៖ កងរាជអាវុធហត្ថខេត្តក្រចេះ បានបញ្ជូនខ្លួន​មេបញ្ជាការ​និងមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ១រូប ទៅកាន់សាលាដំបូងខេត្តក្រចេះ នៅវេលាម៉ោង១០ព្រឹក​ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួន ដើម្បីធ្វើការសាកសួរស្រាវជ្រាវតាមនីតិវិធី អស់រយៈពេល២ថ្ងៃ នៅទីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ដោយមានការដឹកនាំ និងសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ។​ ជនសង្ស័យ​ទី១ មានឈ្មោះ ទេព ហ៊ុយ មានតួនាទីជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ និងជនសង្ស័យទី២ មានឈ្មោះ គឹម…

រថយន្តក្រុងបើករេចង្កូតធ្លាក់ផ្លូវ បុកដើមឈើបណ្តាលឲ្យស្រ្តីចំណាស់ខ្មែរឥស្លាមម្នាក់គៀបស្លាប់ក្នុងរថយន្ត……..

(ខេត្តស្ទឹងត្រែង ) ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែតុលាឆ្នាំ២០២១ ស្ថិតក្នុងចំណុចភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។បើតាមរបាយការណ៍របញ្ជាក់របស់អធិការដ្ឋាននគរបាលស្រុកសេសានបានឱ្យដឹងថា: ដោយរថយន្តក្រុង១គ្រឿងពាក់ស្លាកលេខសៀបរាប3A.1927 ពណ៌សរបើកបរពីលិចទៅកើតបានដាច់ចង្កូតរេបុកដើមឈើ នៅចំណុចគីឡូម៉ែត្រលេខ២៥និង២៦ចំណុចភូមិច្រប់ ឃុំក្បាលរមាស។ក្រោយពេលកើតហេតុអ្នកបើកបរដឹងខ្លួនថាមានអ្នកស្លាប់ក្នុងហេតុការណ៍នោះរត់គេចបាត់ស្រមោលតែម្តង។របាយការណ៍បញ្ជាក់ថា: ក្រោយកើតហេតុសមត្ថកិច្ចក៏បានទៅដល់កន្លែងកើតហេតុ ពិនិត្យមើល បានប្រទះឃើញអ្នកដំណើរម្នាក់ស្លាប់ក្នុងរថយន្តមានឈ្នោះ នាង ម៉ាត់ ភេទប្រុស អាយុ៦២ឆ្នាំជនជាតិខ្មែរអ៊ិស្លាមមុខរបរកសិករ នៅភូមិឃ សង្កាត់ច្រាំងចំរេះទី៣ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។គាបជាប់នៅក្នុងកាប៊ីនរថយន្ត អ្នករួមដំណើរក្នុងរថយន្តមានចំនួន៧នាក់។(អ្នកបើកបរ២នាក់ប្រុស រត់គេចខ្លួនបាត់)មូលហេតុគ្រោះថ្នាក់មកពីដាច់បាឡុងដៃចង្កូត ទើបរេចង្កូតតែម្តង។សាកសពក្រោយសមត្ថកិច្ចជំនាញស្រុកនិងប៉ុស្តិ៍ពិនិត្យ និងធ្វើកំណត់ហេតុរួច ក៏បានប្រគល់ជូនគ្រួសារសព យកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា…

ពលរដ្ឋនៅតែបន្តរិះគន់ និងអំពាវនាវឲ្យអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រឹតបន្តឹងការអនុវត្តច្បាប់លើឈ្មួញរកស៊ីពុះដីឡូតិ៍ ឃុបឃិតគ្នា អាជ្ញាធរមូលដ្ឋានសញ្ញេលក់ដី ពុះឡូតិ៍ លើកដីដែននេសាទ…….. (ខេត្តកំពង់ឆ្នាំង)÷ គេអះអាងថាដីព្រៃលិចទឹក, ឬដីដែននេសាទសហគមន៍, ដីចំណីបឹង, និងដីផ្ទៃបឹង រាប់ពាន់ហិកតា ស្ថិតនៅក្នុងឃុំកំពង់ត្រឡាចក្រោម, ឃុំលង្វែក, និងឃុំអូរឫស្សី ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឈ្មួញឃុបឃិតគ្នាជាមួយ នឹងអាជ្ញាធរមូលដ្ឋានមួយចំនួនតូច មិនទាន់មានច្បាប់អនុប្រយោគ ឬមានច្បាប់កែប្រែដី ពីដីដែននេសាទ(លិចទឹក) ដីចំណីបឹង, និងដីផ្ទៃបឹង ឬដីស្រែ រាប់ពាន់ហិកតា ទៅជាដីលំនៅដ្ឋានផងនោះ បែរជានាំគ្នាយកគ្រឿងចក្រ ទៅឈូសឆាយទន្ទ្រាន…

You missed